ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ តើឲ្យខ្ញុំទៅពឹងអ្នកណា បើមិនពឹងចិន?

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បើ​មិន​ឲ្យ​កម្ពុជា​ទៅ​ពឹង​មិត្ត​ចិន ទៅ​ឲ្យ​ពឹង​ទៅ​អ្នក​ណា ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បើ​មិន​ឲ្យ​កម្ពុជា​ទៅ​ពឹង​មិត្ត​ចិន ទៅ​ឲ្យ​ពឹង​ទៅ​អ្នក​ណា ។ ការ​លើក​ឡើង​នេះបន្ទាប់​ពី​មាន​មួយ​ចំនួន​នាំ​គ្នា​ថា កម្ពុជា​កំពុង​តែ​ខិត​ទៅ​រក​ចិន ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ទស្សនា​ពិ​ព័រ​ណ៌​សមិទ្ធផល និង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​សំបក​កង់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​ស្តី​ពី​អនាគត​អាស៊ី​អ្នកសម្របសម្រួល​បាន​សួរ​ថា ឯកឧត្តម​ប្រហែល​ទៅ​កៀក​ចិន​ពេក​ហើយ? ខ្ញុំ​ឆ្លើយ​ត្រង់​ថា បើ​មិន​ឲ្យ​ខ្ញុំ​ពឹង​ចិន តើ​ឲ្យ​ខ្ញុំ​ពឹង​អ្នក​ណា? ស្ពាន ផ្លូវ​ប្រឡាយ ទឹក ពេល​នេះ​វ៉ាក់សាំង បើ​មិន​ពឹង​ចិន តើ​ខ្ញុំ​បាន​វ៉ាក់សាំង​ចាក់​ប្រជាពលរដ្ឋ​ពេល​នេះ​» ។

សម្តេច​បន្ត​ថា បើ​ខ្ញុំ​មិន​ពឹង​ចិន​ទេ តើ​ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នក​ណា? ឧទាហរណ៍​៖ ចិន​បាន​ជួយ​ធ្វើ​ស្ពាន​ឆ្លងកាត់​ទន្លេ​មគ​ង្គ ហើយ​ស្ពាន​គី​ស្សូ​ណា ខ្ញុំ​ហ៊ាន​និយាយ​ថា បើ​ខ្ញុំ​មិន​ពឹង​ជប៉ុន តើ​ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នក​ណា? ផ្លូវជាតិ​លេខ​១ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ នៅ​កំពង់ឆ្នាំង បើ​មិន​ពឹង​ជប៉ុន តើ​ពឹង​អ្នក​ណា? សម្តេច​បាន​លើក​ឡើង​ថា សូមអ្នក​កុំ​ច្រណែន​នឹង​សម្តេច​ថា ទៅ​ពឹង​ចិន ឬ​ពឹង​ជប៉ុន​អី បើ​អ្នក​មិន​ធ្វើ​តាម​ខ្ញុំ​ក៏​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងណា​ដែរ ។ ពេល​ខ្លះ​មួយ​ថ្ងៃ​ៗ​អ្នក​បាន​ទះកំផ្លៀង​ខ្ញុំ​រហូត ។

សម្តេច​ក៏​បាន​បន្ថែម​ថា ចិន​បាន​បបួល​សម្តេច​ធ្វើ​ជា​មិត្ត ហេតុ​អ្វី​ជា​មិត្ត​ម៉េច​ពិបាក​នោះ ។ សម្តេច​បញ្ជាក់​ថា ៖«​បើ​អ្នក​មិន​ជឿ​ខ្ញុំ ខ្ញុំ​ក៏​មិន​ជឿ​អ្នក​ដែរ វា​មិនមែន​ជា​សិទ្ធិ តែ​អ្នកឯង​ទេ ។ វា​ក៏​ជា​សិទ្ធិ​របស់ខ្ញុំ​ដែរ​ត្រូវ​យល់​អំពី​បញ្ហា​ហ្នឹង​» ។ សម្តេច​បាន​លើក​ឡើង​ថា នៅ​ពេល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បើ​គ្មាន​វ៉ាក់សាំង​ចិន​ទេ ប្រហែលជា​អ្នកខ្លះ​គ្មាន​មុខ​មក​ដល់​ពេល​នេះ​ទេ ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា តាម​ការ​ពិនិត្យ​នយោបាយ​ការ​បរទេស​របស់​ចិន នៅ​ពេល​នេះ​មិន​បាន​ប្រកាស​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​នោះ​ទេ ទោះបីជា​អ្នក​ដទៃ​បាន​រក​វិធី​រារាំង​ចិន ក៏​ប៉ុន្តែ​ចិន​មិន​ដែល​រារាំង ឬ​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​នោះ​ទេ ។ ដូច្នេះ​គោលនយោបាយ ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​ចេញ​តែ​រីក ។

ជាក់ស្តែង​នោះ​កិច្ចព្រមព្រៀង​អាស៊ាន​ចិន​បាន​ផ្តល់​ផលប្រយោជន៍​ធំ​ណាស់ សម្រាប់​បណ្តា​ប្រទេស​អាស៊ាន ។ ប្រទេស​អាស៊ាន​នាំ​ចូល​ទៅ​ប្រទេស​ចិន​ច្រើន​ជាង ចិន​នាំ​ចូល​ប្រទេស​អាស៊ាន ។ អី​ញ្ចឹ​ង​ទេ សហប្រតិបត្តិការ​ក្រប​ខណ្ឌ​អាស៊ាន​-​ចិន ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ