ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​បើក​បរ​​ឆ្លៀត​ងាកក្រោយ នីស្សាន់​​​​ជ្រុល​​ទៅ​បុកបង្គោល​​ភ្លើង​​ទាំងថ្ងៃ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​មួយគ្រឿង​​ម៉ាកនីស្សាន់​​បាន​បោលទៅ​​​បុក​​បង្គោ​លភ្លើង​​ទាំង​​កណ្តាល​ថ្ងៃ​ចែស​ ​បង្ក​​ឱ្យ​មានការភ្ញាក់​ផ្អើល​​​ដល់​អ្នក​ដំណើរ​​​​​កាល​ពី​វេលាម៉ោង​​​​២​និង៣០នាទី​ថ្ងៃទី​​៣ ឧសភា​ ​​២០១១ នៅចំណុច​ផ្លូវ​លេខ​​២០០៤ ​ទល់​មុខ​សាលា​អន្តរជាតិ​​ CIA ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ

រាជធានីភ្នំពេញ ៖ ​រថយន្ត​មួយគ្រឿង​​ម៉ាកនីស្សាន់​​បាន​បោលទៅ​​​បុក​​បង្គោ​លភ្លើង​​ទាំង​​កណ្តាល​ថ្ងៃ​ចែស​ ​បង្ក​​ឱ្យ​មានការភ្ញាក់​ផ្អើល​​​ដល់​អ្នក​ដំណើរ​​​​​កាល​ពី​វេលាម៉ោង​​​​២​និង៣០នាទី​ថ្ងៃទី​​៣ ឧសភា​ ​​២០១១ នៅចំណុច​ផ្លូវ​លេខ​​២០០៤ ​ទល់​មុខ​សាលា​អន្តរជាតិ​​ CIA ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ​។ ​អ្នក​បើក​បរ​​ និងជា​​ម្ចាស់​រថយន្ត​​ឈ្មោះ​ឡៅ គឹមសុង អាយុ​​៥៦​ឆ្នាំ ស្នាក់​នៅ​​​​ផ្ទះលេខ​​២២៦ ​ក្រុម​៤ សង្កាត់​​ទំនប់ទឹក ខណ្ឌ​ចំការមន ។

បើ​តាម​​សម្តីរបស់ប៉ូលិស​​​ចរា​ចរ​ជើងគោកនៃ​ខណ្ឌ​សែន​សុខ ​បាន​ឱ្យ​​ដឹង​ថា រថ​យន្ត​​​មួយគ្រឿង​​នេះ​ម៉ាក​​នីស្សាន់​​​​ ពណ៌​ស ​ពាក់ស្លាក​លេខ ​​ខ-៦៦៤១ ភព២ បើក​បរ​​ពីកើតទៅលិច ​​ក្នុង​ល្បឿន​​លឿន​​ហើយ​​ពេលកំពុង​​​ធ្វើដំណើរ​​អ្នក​បើក​បរ​បាន​ងាក​មើល​​​ក្រោយ​ស្រាប់តែ​​​បែរ​មក​មុខ​វិញ​ក៏ឃើញ​​រថយន្តមួយ​​ទៀត​​​នៅ​ចំពីមុខ​​ ​ក៏​​​កាច់​​ចង្កូត​គេ​ចរថយន្ត​​នោះ បណ្តាល​​ឱ្យ​ជ្រុល​​​​ទៅបុក​​​បង្គោល​​ភ្លើង​​ ​ពេញទំហឹង​​​​​ជ្រុះ​​អំពូល​ភ្លើង​​ធ្លាក់​មក​លើ​ថ្នល់ ​​ឯ​រថយន្ត​ដែល​​​បង្ក​ក៏​ទៅមុខ​មិន​រួច​​ទៅក្រោយ​មិន​​​រួច ព្រោះក្រពឹត​មុខ​ខ្ទេច និង​ខូច​​​ម៉ាស៊ីន​​​​ តែ​អ្នកបើកបរ​​មិន​មាន​​រង​របួស​អ្វីទេ ៕