ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រួយបារម្ភ​​ចំពោះ​ការ​ស្លា.ប់​ជន​ស៊ីវិល​លីប៊ី

14 ឆ្នាំ មុន

ប្រទេស​ចិន​បានសម្តែងពីការ​ព្រួយបារម្ភ​​​កាល​ពីថ្ងៃទី២ ឧសភា ​ចំពោះ​ការ​ស្លា.ប់​ និង​របួស​​​ជនស៊ីវិល​​លីប៊ី បន្ទាប់ពីរបាយការណ៍​​ដែល​និយាយ​ថា កូនប្រុសពៅ​របស់លោក​មូអាម៉ា កា​ដាហ្វី និង​ចៅ​របស់លោក​៣​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការទម្លាក់​គ្រាប់បែក​​ របស់អូតង់ ។ ឆ្លើយតប​​ចំពោះ​​សំណួ​រ​របស់អ្នកកាសែត​​ម្នាក់​ស្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​ចិន លោកស្រី​យ៉ាង​ យូ គូសបញ្ជាក់​ថា

ប្រទេស​ចិន​បានសម្តែងពីការ​ព្រួយបារម្ភ​​​កាល​ពីថ្ងៃទី២ ឧសភា ​ចំពោះ​ការ​ស្លាប់​ និង​របួស​​​ជនស៊ីវិល​​លីប៊ី បន្ទាប់ពីរបាយការណ៍​​ដែល​និយាយ​ថា កូនប្រុសពៅ​របស់លោក​មូអាម៉ា កា​ដាហ្វី និង​ចៅ​របស់លោក​៣​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការទម្លាក់​គ្រាប់បែក​​របស់អូតង់ ។ ឆ្លើយតប​​ចំពោះ​​សំណួ​រ​របស់អ្នកកាសែត​​ម្នាក់​ស្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​ចិន លោកស្រី​យ៉ាង​ យូ គូសបញ្ជាក់​ថា ​ភាគី​ចិន​បាន​ទទួលព័ត៌​មាន​ថា កូនប្រុស​​លោកកា​ដាហ្វី​ឈ្មោះ​សៃអីុហ្វ អាល់​ អារ៉ាប់ ​និង​មនុស្ស​ដទៃៗ​ទៀត​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារតាម​​អាកាស​របស់​អូតង់ ។ ​យើង​សូម​សម្តែង​នូវ​ការព្រួយបារម្ភ​​​របស់​​​យើង​​ចំពោះការ​ស្លាប់​ និងរបួស​បណ្តា​ជនស៊ីវិល​ដោយ​សារ​តែ​​ការបង្កើន​ជម្លោះ​នៅលីប៊ី ។​ លោក​ស្រី​យ៉ាង យូ បន្ត​ថា ​ចិនពុំ​​យល់​ស្រប​តាម​​ឡើយ​ចំពោះ​​រាល់សកម្ម​ភាព​​ដែលធ្វើ​ហួស​ពីការ​អនុញ្ញាត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ហើយ​​សង្ឃឹម​ថា គ្រប់ភាគី​ដែលទាក់​ទិន​អាច​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ហើយ​ដោះស្រាយ​វិបត្តិ​​តាម​រយៈ​ការ​ចរចា​ និង​មធ្យោ​បាយ​សន្តិ​វិធី​ដទៃៗ​ទៀត ៕