ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​​ម្នាក់​បើក​ម៉ូតូ​បុក​រថយន្ត​ដឹក​ថ្ម​បែក​កង់​ឈប់​កណ្តាល​ផ្លូវ​

14 ឆ្នាំ មុន

ខេត្ត​ប​ន្ទាយ​មាន​ជ័យ​ ៖ ​កាល​ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​​ល្ងាច​ ថ្ងៃ​ទី​១ ឧសភា នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះ​បង្គោល​​ភ្លើង​លេខ​០២២៨-០២២៩ ​​ចំណុច​​អារ៉ាក់​បាក់​ក​ចម្ងាយ​​​ប្រមាណ​២.០០០​ម៉ែត្រ ​ពី​ភូមិ​ឈ្នួរ​មាន​ជ័យ ឃុំ​ឈ្នួរ​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ មាន​គ្រោះ​ថ្នាក់​ចរ​ាចរ​ណ៍​មួយ​ដោយ​​ម៉ូតូ​បើក​ទៅ​បុក​រថយន្ត​ពី​ក្រោយ​​បណ្តាល​​អ្នក​បើក​​បរ​រង​របួសធ្ងន់

ខេត្ត​ប​ន្ទាយ​មាន​ជ័យ​ ៖ ​កាល​ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​​ល្ងាច​ ថ្ងៃ​ទី​១ ឧសភា នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះ​បង្គោល​​ភ្លើង​លេខ​០២២៨-០២២៩ ​​ចំណុច​​អារ៉ាក់​បាក់​ក​ចម្ងាយ​​​ប្រមាណ​២.០០០​ម៉ែត្រ ​ពី​ភូមិ​ឈ្នួរ​មាន​ជ័យ ឃុំ​ឈ្នួរ​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ មាន​គ្រោះ​ថ្នាក់​ចរ​ាចរ​ណ៍​មួយ​ដោយ​​ម៉ូតូ​បើក​ទៅ​បុក​រថយន្ត​ពី​ក្រោយ​​បណ្តាល​​អ្នក​បើក​​បរ​រង​របួសធ្ងន់ ឯ​ម៉ូតូ​ខូច​ខាត​​ផ្នែក​ខាង​មុខ​ទាំងស្រុង​ ។

លោក​​អនុ​សេនីយ៍​ឯក ​កែវ ប៊ុន​យឿន អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​ក្នុង​ឧបទ្ទវ​ហេតុ​ខាង​លើ​ឈ្មោះ​ពាង គឹម​លាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅភូមិ​ភ្នំ​បាក់​ សង្កាត់​ទឹក​ថ្លា ក្រុង​សិរី​សោភ័ណ បើក​​បរ​ម៉ូតូ​ម៉ាក​ហុង​ដា C125 ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០០៧ ​ពាក់​ស្លាក​លេខ​​បន្ទាយ​​មាន​ជ័យ 1B-8272 បើក​ក្នុង​​ទិស​ដៅ​ពី​លិច​ទៅ​កើត ។ ពេល​ដល់​ចំណុច​ខាង​លើ​បាន​បុក​​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ​តា​កែវ 3A-0426 ដែល​បែក​កង់​ឈប់​ចត​លើ​​ទ្រូង​ផ្លូវ​​ខាង​ស្តាំ​​ដៃ​គ្មាន​ដាក់​សញ្ញា​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​រង​របួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ ។

​លោក​អធិ​ការ​នគរ​បាល​​​ស្រុក​បាន​បញ្ជាក់ថា ​អ្នក​បើ​ក​បរ​​រថយន្ត​បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​​នេះ​​ក៏​បាន​រត់​គេច​ខ្លួន​បាត់​ ហើយ​ទាំង​រថយន្ត​និង​ម៉ូតូ​​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រ​ព្រះ ដើម្បី​រង់ចាំ​​ធ្វើ​ការ​ដោះ​ស្រាយ៕