ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ក្នុង​ព្រះ​វិហារ​អ៊ិស្លាម​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លា.ប់​4នាក់​

14 ឆ្នាំ មុន

ទូរ​ទស្សន៍​ក្នុង​ស្រុក​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៤​នាក់​ ក្នុង​នោះ​មាន​កុមារ​៣​នាក់​ និង​នារី​ម្នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​មនុស្ស​១១​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​មួយ​ដែល​កំទេច​កាល​ពី​ រសៀល​ថ្ងៃ​ទី​២ ឧសភា នូវ​ព្រះ​វិហារ​អ៊ិស្លាម​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​។ យោង​តាម​ទូរ​ទស្សន៍​ GEO NEWS ថា ការ​ផ្ទុះ​នៅ​ចិញ្ចើម​ថ្នល់​ជិត​ព្រះ​វិហារ​នោះ​ស្ថិត​នៅ​ក្បែរ​ប៉ុស្តិ៍​ ប៉ូលិស​ក្រុង

ទូរ​ទស្សន៍​ក្នុង​ស្រុក​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៤​នាក់​ ក្នុង​នោះ​មាន​កុមារ​៣​នាក់​ និង​នារី​ម្នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​មនុស្ស​១១​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​មួយ​ដែល​កំទេច​កាល​ពី​រសៀល​ថ្ងៃ​ទី​២ ឧសភា នូវ​ព្រះ​វិហារ​អ៊ិស្លាម​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​។ យោង​តាម​ទូរ​ទស្សន៍​ GEO NEWS ថា ការ​ផ្ទុះ​នៅ​ចិញ្ចើម​ថ្នល់​ជិត​ព្រះ​វិហារ​នោះ​ស្ថិត​នៅ​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ក្រុង CHARSADDA ជាទី​ក្រុង​​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូ​ម៉ែត្រ​ខាង​ជើង​ក្រុង​ប៉េសា​វ៉ា​បណ្តាល​ឱ្យ​ប៉ូលិស​ពី​៦​ទៅ​៧​នាក់​ត្រូវ​របួស​ ក្នុង​នោះ​មួយ​ចំនួន​របួស​ធ្ងន់​។ ព្រះ​វិហារ​នោះ​ត្រូវរង​ការ​ខូច​ខាត​ក្នុង​ការ​ផ្ទុះ​នេះ​ ចំណែក​ជញ្ជាំង​របស់​ប៉ុស្តិ៍​ប៉ូលិស​នៅ​ជិត​ខាង​​ក៏​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដែរ​។
សន្តិ​សុខ​ក្នុង​តំបន់​នេះ​ត្រូវ​បាន​ពង្រឹង​ ពេល​ទទួល​បាន​​ព័ត៌​មាន​ពី​ការ​ស្លាប់​របស់​អូសាម៉ា ប៊ីន​ឡា​ដេន​។ យោង​តាម​ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​ថា ពួក​តាលី​បង់​មាន​ទំនាក់​ទំនង​ជាមួយ​អាល់​កៃ​ដា​បាន​សច្ចា​ធ្វើ​ការ​វាយ​ប្រហារ​អត្ត​ឃាត​នានា​ក្នុង​ប្រទេស​ប៉ា​គីស្ថាន ៕