ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្លា.ប់​របស់​ប៊ីនឡាដេន​ជា​ជោគជ័យ​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​លោកអូបាម៉ា

14 ឆ្នាំ មុន

គេ​កម្រ​ឃើញ​​ប្រធានាធិបតី​អាមេរិក​​មួយ​រូប​ទទួល​​បាន​កា​ ដូបែបនេះមួយឆ្នាំមុន​ការ​បោះឆ្នោត​​​ណាស់ ។ ​សម្រាប់កាសែតអង់គ្លេស​ GUAR-DIAN ក៏​ដូច​ជា​កាសែត​អង់គ្លេស​ដទៃៗ​ទៀត​​ដែរ​និយាយ​ថា ប្រាកដ​ណាស់ ការ​ស្លា.ប់​​របស់​អូសា​ម៉ា ប៊ីន​ឡាដេន គឺជា​ដំណឹង​ល្អ​ថ្មី​មួយ សម្រាប់​អាមេរិក​ និង​សម្រាប់​លោកបារ៉ាក់ អូបា​ម៉ា ។ ​ប្រាកដ​ជា​ដំណឹង​ប្រសើរបំផុត​​សម្រាប់​លោក​អូបាម៉ា ។

គេ​កម្រ​ឃើញ​​ប្រធានាធិបតី​អាមេរិក​​មួយ​រូប​ទទួល​​បាន​កា​ដូបែបនេះមួយឆ្នាំមុន​ការ​បោះឆ្នោត​​​ណាស់ ។ ​សម្រាប់កាសែតអង់គ្លេស​ GUAR-DIAN ក៏​ដូច​ជា​កាសែត​អង់គ្លេស​ដទៃៗ​ទៀត​​ដែរ​និយាយ​ថា ប្រាកដ​ណាស់ ការ​ស្លាប់​​របស់​អូសា​ម៉ា ប៊ីន​ឡាដេន គឺជា​ដំណឹង​ល្អ​ថ្មី​មួយ សម្រាប់​អាមេរិក​ និង​សម្រាប់​លោកបារ៉ាក់ អូបា​ម៉ា ។ ​ប្រាកដ​ជា​ដំណឹង​ប្រសើរបំផុត​​សម្រាប់​លោក​អូបាម៉ា ។
សម្រាប់កាសែត​ជាច្រើន​គូសបញ្ជាក់​ថា ជោគ​ជ័យ​​នេះសម្រេច​បាន​ក្នុង​ពេល​ដែល​លោក​អូបាម៉ាកំពុង​មានប្រជា​ប្រិយ​ភាពធ្លាក់ចុះ​ខ្លាំង​​យោង​តាម​ការស្ទាបស្ទង់​មតិ​ទាំងឡាយ ។ មាន​ម៉ា​ស៊ីន​ឃោសនា​​ខ្លះ​ទៀត​​យល់​ថា ការ​សម្រេច​​​ឱ្យ​មាន​ការ​វាយប្រហារ​នោះគឺជា​​ការ​ប្រថុយ​ប្រថាន​មួយសម្រាប់​លោកអូបាម៉ា ព្រោះពុំ​មានភាព​ប្រាកដ​ប្រជា​​ថា ប៊ីនឡាដេន ពិត​ជា​ស្ថិត​នៅ​ក្នុង​និរវេសនដ្ឋាន​នោះ ហើយក៏គ្មាន​ការ​ធានា​ថា កង​កុំម៉ង់​ដូ​ដែលទទួល​​បញ្ជា​ឱ្យ​ធ្វើ​ប្រតិ​បត្តិ​ការ​ពុំ​រង​នូវ​​វាសនា​ដូច​ជាទាហាន​​​៨​នាក់ ដែល​ស្លាប់​កាល​ពី​៣​០​ឆ្នាំ​មុនក្នុងការប៉ុនប៉ង​របស់​លោក JIMMY  CARTER ក្នុង​ការ​រំដោះ​ចំណាប់ខ្មាំង​អាេមរិក​នៅអីុរ៉ង់ ។
ព័ត៌​មាន​ដំបូងៗ​អំពីប៊ីនឡាដេន​ដែលទីបំផុត​​ឈានទៅ​ដល់ប្រតិបត្តិ​ការ​របស់អាេមរិក​នៅបា៉​គីស្ថាន​ត្រូវ​បានទទួល​ក្នុងពេលសួរ​ចម្លើយក្នុង​ពន្ធ​នា​គារ​សំងាត់​ទាំង​ឡាយ​របស់ CIA ។ យោង​តាម​​​បណ្តា​អតីត​​ និងអ្នកទទួលខុស​ត្រូវ​បច្ចុប្បន្ន​​របស់អាេមរិក​ថា ​ជនឈ្មោះ​ខាលីដ ស៊ិក​ម៉ូហា​ម៉េដ ​មេគំនិត​នៃការ​វាយប្រហារ​​ភេរវ​កម្មថ្ងៃទី​១១  កញ្ញា បានផ្តល់​ឈ្មោះ​សង្គ្រាម​របស់មនុស្ស ​ជំនិត​ម្នាក់ក្នុងចំណោម​មនុស្ស​ជំនិត​ទាំង​ឡាយ​របស់ប៊ីនឡាដេន ។ CIA ​បាន​ទទួលព័ត៌​មាន​ប្រហាក់ប្រហែលគ្នា​នេះ​ដែរ ពីអ្នកឡើង​បន្ត​តំណែង​​ពីខាលីដស៊ិក ម៉ូហាម៉េដ ​ឈ្មោះ​អាប៊ូ ហ្វារ៉ាស អាល់លីប៊ី ។ អ្នកទាំង​នោះត្រូវ​បានសួរ​ចម្លើយ​តាម​​បច្ចេកទេស​ជឿនលឿន​ក្នុងពន្ធនា គារ​សំងាត់​របស់ CIA នៅប៉ូឡូញ​ និង​នៅរូម៉ា​នី។
គឺកង​កុំម៉ង់ដូ​ពិសេស​នៃកង​​នាវា​ចរណ៍​អាមេរិក​​ហៅ​ក្រុម​៦ «TEAM SIX» ដែល​ទទួលបន្ទុក​បំពេញ​បេសកកម្ម​នៅប៉ាគីស្ថាន​​សម្លាប់​ប៊ីនឡាដេន ។ នាយប់ថ្ងៃទី១ មកទី២ ឧសភា សមាជិក​ក្រុមនេះ​ប្រមាណ​ជា​២០​នាក់​បញ្ជូន​តាមឧទ្ធម្ភាគចក្រ​​បានលុកចូលក្នុងនិវេសន​ដ្ឋាន​ដែលមានកិច្ច​ការពារ​​របស់​ប៊ីនឡាដេននៅ​ ABBOTTABAD ។ ៤០នាទីក្រោយ​មក ពួក​នេះ​បានបាញ់ត្រូវក្បាលប៊ីនឡាដេន​២គ្រាប់ ​​ហើយចាកចេញ​មកវិញជាមួយ​សាកសព​​របស់​ជន​នេះ​ដែលនោះ​ជា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​​ធំមួយ​របស់​អាេមរិកក្នុងការតស៊ូ​ប្រឆាំង​ភេរវ​កម្ម ។
យោងតាម​ក្រុមអ្នក​ជំនាញ​ការ​ថា ក្រុម TEAM SIX ដែល​មាន​ឈ្មោះ​នាពេលថ្មីៗនេះ​ថា U.S NAVAL SPECIAL WARFARE DEVELOPMENT GROUP ឬហៅ​កាត់​ថា ​ក្រុម DEVGRU ត្រូវបានបង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨០ ក្រោយ​ការ​ប៉ុនប៉ង​ជួយសង្គ្រោះ​​ចំណាប់​ខ្មាំង​​​នៅក្នុងស្ថានទូត​អាមេរិក​ប្រចាំក្រុង​តេហេ
រ៉ង់ ​។ ​ក្រុមនេះ​ជាផ្នែកមួយ​នៃក្រុម NAVY SEALS ជាក្រុម​ពិសេ​ស​របស់​កងម៉ារីន​អាមេរិក ដែលធ្វើ​ប្រតិបត្តិការ​ទាំង​​នៅលើដី​ទាំងនៅ​ក្នុង​សមុទ្រ​ ឬក្នុង​អាកាស ។  CIAអាច​ប្រើ​ក្រុមនេះ​សម្រាប់​​ប្រតិបត្តិ​ការ​សំងាត់​ស្មុគស្មាញ​ទាំង​ឡាយ។ ចាប់​​តាំងពីឆ្នាំ​២០០១ មកសមាជិក​​ក្រុមនេះ​រវាងពី១០០ ទៅ២០០​នាក់​បាន​តាម​ប្រមាញ់​ប៊ីនឡាដេន​ នៅអាហ្វហ្គានីស្ថាន និងនៅ​ប៉ាគីស្ថានជាមួយ​បទបញ្ជា​​នាំខ្លួន​ជន​នេះ​ស្លាប់​ ឬ​​រស់ ។ យោង​​តាមម៉ាស៊ីន​ឃោសនា​អាមេរិក​ទាំង​ឡាយថា ​CIA តាមឃ្លាំងមើល​តាំងពីយូរមក​ហើយ​នូវនិវេសនដ្ឋាន​នេះ  ៕