ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​​អូស្ត្រាលី​​បញ្ចាំង​​​ភាពយន្ត​​ឯកសារ​​បង្ហាញ​​ពី​វ៉ាក់សាំង​​​ការ​ពារ​ជំងឺ​មហារីក​

14 ឆ្នាំ មុន

មន្ត្រី​ស្ថានទូត​​អូស្ត្រាលី​​ប្រចាំ​​រាជធានី​ភ្នំពេញ​​បាន​ឱ្យ​ដឹង​​​នៅថ្ងៃទី​​​៣​ ឧសភា ​ថា ស្ថានទូត​​អូស្ត្រា​លី​​​គ្រោង​​នឹង​បញ្ចាំង​​​ភាពយន្ត​​ឯកសារ​​​​មួយ​ស្តី​អំពីការរកឃើញ​​វ៉ាក់សាំង​មួយ​ប្រភេទអាច​​ទប់​ស្កាត់​​​​ និងការពារ​ជំងឺ​មហារីក​ ដោយ​​សាស្ត្រា​ចារ្យ​​មួយរូប​​គឺ​លោក​អៀន ​​ហ្វ្រា​ហ្ស៊ឺ (Ian Franzer) ជា​ជន​ជាតិស្កុតឡែន​ នៅថ្ងៃទី​​​៤ ឧសភា នៅ​ស្ថាន​ទូត​​​អូស្ត្រាលី​តែម្តង​

មន្ត្រី​ស្ថានទូត​​អូស្ត្រាលី​​ប្រចាំ​​រាជធានី​ភ្នំពេញ​​បាន​ឱ្យ​ដឹង​​​នៅថ្ងៃទី​​​៣​ ឧសភា ​ថា ស្ថានទូត​​អូស្ត្រា​លី​​​គ្រោង​​នឹង​បញ្ចាំង​​​ភាពយន្ត​​ឯកសារ​​​​មួយ​ស្តី​អំពីការរកឃើញ​​វ៉ាក់សាំង​មួយ​ប្រភេទអាច​​ទប់​ស្កាត់​​​​ និងការពារ​ជំងឺ​មហារីក​ ដោយ​​សាស្ត្រា​ចារ្យ​​មួយរូប​​គឺ​លោក​អៀន ​​ហ្វ្រា​ហ្ស៊ឺ (Ian Franzer) ជា​ជន​ជាតិស្កុតឡែន​ នៅថ្ងៃទី​​​៤ ឧសភា នៅ​ស្ថាន​ទូត​​​អូស្ត្រាលី​តែម្តង​។​

យោងតាម​​​ឯកសារ​ដែល​ទទួលបានពីស្ថាន​ទូត​អូស្ត្រាលី​​​ឱ្យ​ដឹង​ថា ​លោក​អៀន ហ្វ្រា​ហ្ស៊ឺ ​​កើត​នៅ​​​ថ្ងៃទី​​៦ មករា ​ឆ្នាំ​​១៩៥៣ ក្នុងទីក្រុង​​អ៊ី​ឌីន​ប៊ើក ប្រទេស​ស្កុត​ឡែន ​ជា​នាយកវិទ្យា​ស្ថាន​ Diamantina ហើយ​លោក​ជា​​អ្នក​រកឃើញ​​ និងបង្កើត​​​វ៉ាក់សាំង HPV ទប់ស្កាត់​​​ និងការ​ពារ​ជំងឺ​មហារីក​ ជា​ប្រភេទ​​វ៉ាក់សាំង​​​ប្រឆាំង​ជំងឺ​មហា​រីក​​ទី​២ ។​
លោកសាស្ត្រា​ចារ្យ​​​អៀន ហ្វ្រា​ហ្ស៊ឺ ទទួល​បាន​​ពានរង្វាន់​​ពីនាយក​រដ្ឋ​មន្ត្រី​​​​អូស្ត្រាលី​​កាលពី ឆ្នាំ​​២០០៨​ កន្លង​មក ​​សម្រាប់​​ជំនាញរបស់​លោក ​ហើយ​​លោក​​ទទួលបាន​​ការបណ្តុះបណ្តាល​​​ជា​គ្រូ​ពេទ្យ​​ផ្នែក​​​ជំងឺ​​តម្រងនោម ​និងគ្រូពេទ្យ​​ផ្នែក​​​រក​ថ្នាំ​​ប្រឆាំង​ជំងឺ​​ផ្សេងៗ​នៅ​ក្នុងទីក្រុង​​អ៊ីឌីនប៊ើក ​ប្រទេស​ស្កុត​ឡែន ​​មុនពេល​លោក​​ទៅ​កាន់​​ទីក្រុង​​​មែលប៊ន ​ប្រទេស​អូស្ត្រាលី នៅឆ្នាំ​​១៩៨០ ​ដើម្បី​​បន្តការ​សិក្សា​របស់​​​លោក​ផ្នែក​​ស៊ាំ​វិទ្យា (​ការ​សិក្សា​​​អំពី​ភាព​​ស៊ាំ​នឹង​​​រោគ) នៅ​វិទ្យាស្ថាន​ស្រាវជ្រា​វ​​ផ្នែក​​សុខាភិបាល​ Walter and Elizal Hall ជាមួយ​​​សាស្ត្រាចារ្យ Ian Mackay ។ នៅ​​ឆ្នាំ​​​​១៩៨៥ លោក​បាន​ផ្លាស់​​​​ទៅ​រស់នៅ​​ក្នុង​ទីក្រុង​ Brisban ដើម្បីទទួល​​តំណែង​​​ជា​គ្រូ​បង្រៀន​​នៅសាកលវិទ្យា​ល័យ​​ក្រុង Queen​sland ហើយ​​​​បច្ចុប្បន្ន​​​​លោក​មាន​តួនាទី​​ជា​នាយក​វិទ្យាស្ថាន​​​ Diamentina ។ ការ​ចាប់​អារម្មណ៍​​ផ្នែក​​​ស្រាវ​ជ្រាវ​​នា​ពេល​​បច្ចុប្បន្ន​​របស់​សាស្ត្រាចារ្យ​​អៀន​​ហ្វ្រាហ្ស៊ឺ ​គឺជា​ការ​បង្កើត​​វ៉ាក់​សាំង​​ប្រឆាំងជំងឺ​​មហារីក ។ ​​លោកទទួលមូល​និធិ​​សម្រាប់​​ដំណើ​រ​ការ​​ស្រាវជ្រាវ​​របស់លោក​ពីអង្គ​​ការ​ជា​ច្រើន​​របស់​​​​ប្រទេស​អូស្ត្រាលី និងសហរដ្ឋ​អាមេរិក ។​

កាលពីឆ្នាំ​​​២០០៥ កន្លងមក ​​លោកទទួល​បាន​ពាន​រង្វាន់ CSIRO Eureka សម្រាប់​​ស្នា​ដៃ​របស់​លោក ដែលគេ​​ឱ្យ​​ឈ្មោះ​​ថា ​«ជា​មេដឹកនាំ​​​ផ្នែក​វិទ្យាសាស្ត្រ» ​ហើយ​នៅ​ឆ្នាំ​​២០០៦ លោក​ត្រូវ​បាន​គេ​​ដាក់ឈ្មោះ​​ឱ្យ​​ថា ​«ជនជាតិអូស្ត្រា​លី​​ប្រចាំ​ឆ្នាំ» ​សម្រាប់ស្នាដៃ​​​របស់​លោក​ដែល​បាន​បង្កើត​​​វ៉ាក់សាំង​​ទប់ស្កាត់​​ និងការពារ​ជំងឺ​មហា​រីក។​

នៅខែ​មីនា ​ឆ្នាំ​២០០៧ ​លោកត្រូវ​​បានផ្តល់​​ឱ្យ​នូវ​​​​មេដាយ​​ដ៏មាន​កិត្យា​នុភាព Howard Florey សម្រាប់ការ​ស្រាវជ្រាវ​​​ផ្នែកសុខាភិបាល​​​របស់លោក​​ ហើយ​នៅឆ្នាំ​​២០០៨ លោកទទួល​បានពានរង្វាន់ Balzan ជា​ពាន​រង្វាន់​​​លក្ខណៈ​អន្តរជាតិ​​ដ៏សំខាន់​​​សម្រាប់​​​ការ​សម្រេច​បាន​ផ្នែក​វិទ្យាសាស្ត្រ​​ដ៏លេច​​​ធ្លោរបស់​​លោក និង​ការ​បង្កើត​​​ថ្នាំពេទ្យ​​​បង្ការ​​ជំងឺ​​មានរយៈ​ពេល​​​យូរ​អង្វែង​។​

នៅឆ្នាំ​២០០៩ ​សាស្ត្រាចារ្យ​​​អៀន ហ្វ្រា​ហ្ស៊ឺ ត្រូវ​​បានជ្រើស​​​តាំង​ជា​​ប្រធានគណៈ​កម្មាធិការ​​ស្រាវជ្រាវ​​​​​ផ្នែកសុខាភិបាល​​នៃ​មូលនិធិ​​ស្រាវ​ជ្រាវ​ផ្នែក​​​ជំងឺ​មហារីក​​អូស្ត្រាលី ។ ​ក្រោយ​​មក​​លោកក្លាយ​​ជា​​ប្រធានក្រុមប្រឹក្សា​​ប្រឆាំង​ជំងឺ​​មហារីក​អូស្ត្រាលី ៕