ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បរ​គោ​យន្ត​ងងឹត​មុខ​ធ្លាក់​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ

14 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​​បាន​រងគ្រោះ ដោយ​សារ​តែ​ងងឹត​មុខ​ពេល​បើក​បរ​​គោ​យន្ត​បណ្តាល​ឱ្យ​​ធ្លាក់​រង​របួស​ធ្ងន់​ធ្ងរ ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​៨​និង​៣០​​នាទីព្រឹក ​ថ្ងៃ​ទី​២ ឧសភា ​នៅ​តាម​ផ្លូវ​លំ​​ក្រាល​ក្រួស​ក្រហម ស្ថិត​នៅភូមិ​ជា​រៅ ឃុំ​ជើង​ត្រាវ ស្រុក​រលា​ប្អៀរ។ ​បុរស​រង​គ្រោះ​​រូប​នោះ​​ឈ្មោះ​​ម៉ៅ ​វល្លិ អាយុ​៤៧​ឆ្នាំ

ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​​បាន​រងគ្រោះ ដោយ​សារ​តែ​ងងឹត​មុខ​ពេល​បើក​បរ​​គោ​យន្ត​បណ្តាល​ឱ្យ​​ធ្លាក់​រង​របួស​ធ្ងន់​ធ្ងរ ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​៨​និង​៣០​​នាទីព្រឹក ​ថ្ងៃ​ទី​២ ឧសភា ​នៅ​តាម​ផ្លូវ​លំ​​ក្រាល​ក្រួស​ក្រហម ស្ថិត​នៅភូមិ​ជា​រៅ ឃុំ​ជើង​ត្រាវ ស្រុក​រលា​ប្អៀរ។ ​បុរស​រង​គ្រោះ​​រូប​នោះ​​ឈ្មោះ​​ម៉ៅ ​វល្លិ អាយុ​៤៧​ឆ្នាំ មាន​ទី​លំនៅភូមិ​​កង​មាស ឃុំ​គោក​បន្ទាយ​ ស្រុក​រលា​ប្អៀរ ។

តាម​ការ​រៀប​​រាប់​ពី​ក្រុម​គ្រួសារ​ដែល​ដឹក​​​បុរស​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើត​ហេតុ​​នោះ​ក្រុម​គ្រួសារ​​រួម​ទាំង​បុរស​រងគ្រោះ​​​បាន​នាំ​គ្នា​​ជិះ​គោ​យន្ត​​ដោយ​កូន​ប្រុស​ច្បង​ជា​អ្នក​បើកបរ​ ដើម្បី​ទៅដឹក​កូន​ស្រី​គាត់​ដែល​នៅ​សម្រាក​ព្យា​បាល​ផ្ទះ​​​គ្រូខ្មែរ​នៅភូមិ​អូរ​លយ ឃុំ​ជើង​ត្រាវ ។ លុះពេល​ត្រឡប់​​​មក​វិញ ដល់​ពាក់​កណ្តាល​ភូមិ​​ក៏​ស្រាប់​តែ​បុរស​រូប​នោះ​ងងឹត​មុខ​ធ្លាក់​ពី​លើ​គោ​យន្ត​ដែល​កំពុង​បើក​បរ​បណ្តា​ឱ្យ​គ្រោះ​ថ្នាក់​​យ៉ាង​ធ្ងន់​ធ្ងរ​ ។ ប្រភព​ដដែល​បាន​បន្ត​ថា បុរស​ខាង​លើ​មាន​ជំងឺ​លើស​ឈាម​ផង​ដែរ ទើប​​ចេះតែ​ងងឹត​មុខ​បែប​នេះ ។ ក្រុម​​គ្រូពេទ្យ​​បាន​និយាយថា បុរស​រង​គ្រោះ​រង​របួស​ក្បាល​ខ្លាំង​​​​ផ្នែក​ខាង​ឆ្វេង​​​​ និង​ចេញ​ឈាម​តាម​​ត្រចៀក​ផង​ដែរ ដែល​ស្ថាន​ភាព​នេះ​អាច​ធ្ងន់​ធ្ងរ​បន្ថែម​លើ​ជំងឺ​លើស​​ឈាម​ដែល​មាន​ស្រាប់​៕