ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូដង់​​​ខាងត្បូង ៖ ​ស្លា.ប់យ៉ាង​តិច​68​នាក់ក្នុង​​ការប៉ះទង្គិចគ្នា​​​រវាង​ពួក​កុល​សម្ព័ន្ធ​​​

14 ឆ្នាំ មុន

អាជ្ញាធរ​​រាយការណ៍​​កាលពីថ្ងៃទី​​​២ ឧសភា ​ថា ការប៉ះទង្គិច​គ្នា​ជា​ច្រើន​​​ថ្ងៃ​​រវាង​កុល​ស​ម្ព័ន្ធ​​​​​២ ដែល​​ប្រជែង​គ្នា​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​យ៉ាង​តិច​​៦៨​នាក់ ​នៅភាគខាង​ត្បូង​​ស៊ូដង់ កាលពីសប្តាហ៍​មុន ។​ លោក AKOT…

អាជ្ញាធរ​​រាយការណ៍​​កាលពីថ្ងៃទី​​​២ ឧសភា ​ថា ការប៉ះទង្គិច​គ្នា​ជា​ច្រើន​​​ថ្ងៃ​​រវាង​កុល​ស​ម្ព័ន្ធ​​​​​២ ដែល​​ប្រជែង​គ្នា​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​យ៉ាង​តិច​​៦៨​នាក់ ​នៅភាគខាង​ត្បូង​​ស៊ូដង់ កាលពីសប្តាហ៍​មុន ។​ លោក AKOT MAZE អ្នកទទួលខុសត្រូវ​​​ម្នាក់របស់​​ក្រុង PIBOR នៅជិត​ព្រំដែន​​​ជាមួយ​អេហ្ស៊ីប​​ថ្លែង​ថា ​បណ្តាសមាជិក​​កុលសម្ព័ន្ធ​ NUER បាន​វាយប្រហារ​​លើ​ចំណុច​ប្រភព​ទឹក​​នានា​ក្នុង​រដ្ឋ​ JONGLEI ហើយ​បាន​ដណ្តើម​​​យក​សត្វ​​ពាហនៈ​​ជាង​​១០០.០០០​ក្បាល ​​របស់​កុល​សម្ព័ន្ធ​​​ MURLE ។ ព័ត៌​មាន​​​នានា​រាយការណ័​​ថា មនុស្សយ៉ាង​តិច​​​៦៨​នាក់​​បានត្រូវ​ស្លាប់ក្នុង​​ការ​ប្រយុទ្ធ​​​គ្នានានា ក៏​ប៉ុន្តែ​​​​ចំនួន​​អ្នកស្លាប់​​​អាច​មាន​​ច្រើនជាង​នេះ ។ គេ​ក៏​កត់សម្គាល់​​ឃើញ​មនុស្ស​​ជាង​​​៥.០០០​នាក់​​​ភៀសខ្លួន​​​ផងដែរ ​​ពិសេស​​បណ្តា​​នារី និង​កុមារ ។ ​ការប្រយុទ្ធគ្នា​​​មាន​រយៈ​ពេល​​ជាង​​១សប្តាហ៍​ ។ អភិបាលរដ្ឋ​​ JONGLEI លោក KUOL MANYANG រៀប​រាប់​​ពី​មនុស្ស​​ស្លាប់​​​​​៧០​នាក់ ​​ក្នុង​ការប៉ះទង្គិច​គ្នា​​នានា ​​តែ​មានអ្នក​​ខ្លះ​​អះអាង​ថា ចំនួនអ្នកស្លាប់​​​មាន​ច្រើន​រយ​នាក់ ៕