រដ្ឋាភិបាលអាមេរិកព្រមានកាលពីថ្ងៃទី២ ឧសភា ថា ការស្លាប់របស់ប៊ីនឡាដេន ដោយសារស្នាដៃរបស់កងកុំម៉ង់ដូអាមេរិកអាចបង្កឱ្យមានការវាយប្រហារសងសឹកនៅសហរដ្ឋអាមេរិក និងប្រទេសនានានៅលើពិភពលោក ។ ក្រសួងសន្តិសុខអាមេរិកនិយាយថា សហគមន៍ចារកម្ម (IC) វាយតម្លៃថាការស្លាប់របស់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡដេន អាចបង្កឱ្យមានការវាយប្រហារសងសឹកនៅក្នុងស្រុក និងនៅអាមេរិក ។
ក្រសួងសន្តិសុខអាមេរិកនិយាយថា ការវាយប្រហារនេះអាចបង្កឡើងដោយសមាជិកក្រុមអាល់កៃដានៅតំបន់ភ្នំដាច់ស្រយាលរបស់ប៉ាគីស្ថាន ឬអ្នកដែលមានខ្សែបណ្តាញអាល់កៃដា។ អាមេរិកព្រមានថា ប្រតិកម្មដ៏ខ្លាំងចំពោះការស្លាប់របស់អូសាម៉ា ប៊ីនឡាដេន ត្រូវគេរំពឹងថា នឹងកើតឡើងនៅប្រទេសនានាលើពិភពលោកក្នុងនោះមានអឺរ៉ុបផងដែរ។ គេលើកឡើងថា ការស្លាប់របស់អូសាម៉ាប៊ីនឡាដេន អាចជំរុញឱ្យភ្នាក់ងារអាល់កៃដាបង្កើនផែនការវាយប្រហារនៅសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ