ការវាយប្រយុទ្ធគ្នានៅតាមព្រំដែនថ្មីៗរវាងថៃ-កម្ពុជានៅឯប្រាសាទតាមាន់ធំគឺជាភស្តុតាងយ៉ាងច្បាស់ថានយោបាយការបរទេស និងជំនាញការទូតរបស់លោកអាប់ភីស៊ីត វេចាជីវ៉ាចំពោះប្រទេសកម្ពុជាគឺពិតជាខុសទាំងស្រុង ហើយបានបរាជ័យក្នុងការជួយនាំមកនូវសន្តិភាពជាមួយប្រទេសជិតខាងរបស់ខ្លួន ។
ទាហាន និងជនស៊ីវិលជាច្រើនបានបាត់បង់ជីវិតនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះចាប់តាំងពីប្រទេស ថៃបានជំទាស់ទៅនឹងផែនការរបស់កម្ពុជា ដើម្បីចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភព លោកក្នុងឆ្នាំ២០០៨ ។ ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះនៅឯប្រាសាទតាមាន់និងតាក្របីដែលស្ថិតនៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ គឺជាការពង្រីកជម្លោះកាលពីខែកុម្ភៈនោះ ដែល ធ្វើឲ្យកម្ពុជាមានការខកចិត្តចំពោះគោលនយោ បាយរបស់លោកអាប់ភីស៊ីត។ បញ្ហានោះបានធ្វើ ឲ្យកាន់តែស្មុគស្មាញនិងលំបាកយ៉ាងខ្លាំងដើម្បី ដោះស្រាយនៅពេលដែលរដ្ឋាភិបាលថៃបច្ចុប្បន្ន បានដាក់បញ្ហាជាច្រើនបញ្ចូលគ្នា ។ ជម្លោះរបស់ កម្ពុជានិងថៃសព្វថ្ងៃនេះ គឺជាការដាក់បញ្ចូលគ្នានូវ បញ្ហាព្រំដែន ការរៀបចំយោធានៅតាមព្រំដែន ផែនការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងនយោបាយក្នុងស្រុក និងអន្តរជាតិ។
ឫសគល់នៃបញ្ហានោះបានចាប់ផ្ដើមឡើង នៅពេលដែលរដ្ឋាភិបាលលោកអាប់ភីស៊ីតបាន ភ្ជាប់ផែនការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភព លោកនោះទៅនឹងការបោះបង្គោលព្រំដែននៅ តំបន់ក្បែរប្រាសាទ។ រដ្ឋាភិបាលនេះនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីរារាំងផែនការគ្រប់គ្រងប្រាសាទព្រះវិហារនោះ ប្រសិនបើការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់នៅឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក៏ ដឹងដែរថាលោកអាប់ភីស៊ីតចង់ប្រើបញ្ហានេះដើម្បីពន្យារផែនការគ្រប់គ្រងប្រាសាទព្រះវិហារ របស់គាត់ផងដែរ ។ លោកអាប់ភីស៊ីតបង្ខំចិត្តធ្វើដូច្នេះដោយសារតែលោកត្រូវបានដាក់សម្ពាធដោយក្រុមអភិរក្សនិងជាតិនិយមដែលក្រុមនោះបានបោះជំរំនៅក្បែរការិយាល័យរបស់លោកអស់រយៈពេលជាច្រើនខែរហូតដល់ពេលឥឡូវនេះ ។
ផែនការស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍នៅតាមព្រំដែនក៏ត្រូវបានរារាំងផងដែរ ពីព្រោះយោ ធាថៃបានស្ទាក់ស្ទើរទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតាមព្រំដែន។ រដ្ឋាភិបាលបានជាប់គាំងទៅលើបញ្ហានេះចាប់តាំងពីខ្លួនបានយល់ព្រមជាមួយសំណើនោះក្នុងខែកុម្ភៈ។ គ្មានអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីណាម្នាក់បានមកដល់ទីតាំងនៅឡើយចាប់តាំងពីការប៉ះទង្គិចចុងក្រោយនៅឯប្រាសាទព្រះវិហារក្នុងខែកុម្ភៈនោះ។ ប្រហែលជាមានការគិតខ្លីពេកហើយថា ប្រទេសកម្ពុជាបានវាយប្រហារប្រទេសថៃ ដោយគ្រាន់តែចង់ធ្វើឲ្យអន្តរជាតូបនីយកម្មនៃជម្លោះនោះ។ សូមអ្នករាល់គ្នាពិចារណាសាជាថ្មីម្ដងទៀតថាតើមូលហេតុអ្វីបានជាទីក្រុងភ្នំពេញ ចង់ធ្វើបែបនេះ?
ហើយហេតុអ្វីបានជាប្រទេសថៃភ័យខ្លាចយ៉ាងខ្លាំងនឹងវេទិកាពហុភាគីដែលចង់ដោះស្រាយបញ្ហានោះ ? លោកអាប់ភីស៊ីតទទូចម្ដងហើយម្ដងទៀត ថា យន្តការទ្វេភាគីដែលមានស្រាប់គួរតែត្រូវបានប្រើដើម្បីទទួលបានការព្រមព្រៀងគ្នាជាមួយកម្ពុជាស្ដីពីជម្លោះនោះហាក់បីដូចជាលោក មិនដែលបានដឹងថា វិធីបែបនេះនឹងមិនមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះនៅពេល បច្ចុប្បន្ននេះទេ។
ស្ដាប់ទៅដូចជាឆោតណាស់ក្នុងការអំពាវនាវឲ្យមេទ័ពនៅតំបន់ទាំងសងខាងឈប់ប្រយុទ្ធ គ្នានៅពេលដែលគេរាល់គ្នាដឹងថាមានតែនាយក រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលអាចធ្វើការសម្រេច ចិត្តបែបនេះបាន។ ដូច្នេះសំណួរនោះគឺហេតុអ្វីបានជាលោកអាប់ភីស៊ីតដែលជាប្រមុខរដ្ឋាភិ បាលមិនអំពាវនាវដល់សមភាគីរបស់គាត់ ដើម្បី ឲ្យមានបទឈប់បាញ់គ្នានោះ ?
ប្រសិនបើរដ្ឋាភិបាលមិនមានសមត្ថភាពការ ទូតដើម្បីជំរុញឲ្យមេដឹកនាំកម្ពុជាដោះស្រាយ ជម្លោះនោះទេ ជម្រើសតែមួយគត់គឺភាគីទី៣ ដែលអាចទទួលយកបាន។ ដូច្នេះប្រសិនបើប្រទេសថៃគ្មានអ្វីត្រូវលាក់បាំងនោះទេ ការមានវត្តមានអ្នកសង្កេតការណ៍បរទេសនៅតាមព្រំដែនដើម្បីត្រួតពិនិត្យមើលបទឈប់បាញ់មិនគួរជា ការព្រួយបារម្ភអ្វីនោះទេ ។ ក្នុងបរិបទនេះអាស៊ានដែលឥឡូវនេះឥណ្ឌូ ណេស៊ីជាប្រធានគឺមានពេលវេលានឹងត្រៀមខ្លួន រួចជាស្រេចដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួនក្នុង ការដោះស្រាយបញ្ហាជូនរដ្ឋជាសមាជិកទាំង២។
ទីក្រុងភ្នំពេញក៏ត្រៀមខ្លួនផងដែរដើម្បីអនុវត្តតាមគោលនយោបាយរបស់អាស៊ានដូចខ្លួន បានអំពាវនាវឲ្យមានអ្នកសង្កេតការណ៍ ប៉ុន្តែបញ្ហានោះគឺស្ថិតនៅលើភាគីខាងយើងទេ ។ អស់ពេលវេលាហើយ ៗស្ថានភាពនោះកំពុងតែមានការកើនឡើង។ ប្រហែលជាផែនការដំបូងដើម្បីដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីចំនួនតែ១៥នាក់ ទាំងសងខាងនោះ មិនទាន់គ្រប់គ្រាន់នៅឡើយទេនៅពេលនេះ។ ប្រសិនបើប្រទេសថៃចង់កម្រិតទំហំបញ្ហានោះ ហើយ ស្វែងរកដំណោះស្រាយខ្លួនចាំបាច់ត្រូវតែធ្វើការ កែសម្រួលនូវគោលជំហររបស់ខ្លួន ហើយធ្វើការ សម្រេចចិត្តនៅពេលនេះទៅ ៕
អត្ថបទដោយ ៖ ស៊ុបប៉ាឡាក់ កាន់ចាណាក់ឃុនឌី(Supaqlak Ganjanakhundee)ប្រភព The Nation ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១
ចែករំលែកព័តមាននេះ