ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ពរុស្ស៊ី​​២​នាក់​ត្រូវ​បាត់បង់​ ក្នុង​ការ​ប្រយុទ្ធ​នៅ​​ក្រុង​បាក់​មូ​ត

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សេចក្ដី​ប្រកាស​ខុសទម្លាប់​មួយ​ពី​ការ​បាត់បង់​របស់​ខ្លួន​នៅ​លើ​ទីលានប្រយុទ្ធ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សេចក្ដី​ប្រកាស​ខុសទម្លាប់​មួយ​ពី​ការ​បាត់បង់​របស់​ខ្លួន​នៅ​លើ​ទីលានប្រយុទ្ធ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​នា​ថ្ងៃទី​១៤ ឧសភា ពី​ការ​ស្លា.ប់​អ្នក​ទទួលខុសត្រូវ​យោធាខ្លួន​​២​រូប​ក្នុង​ការ​ប្រយុទ្ធ​គ្នាន​នៅ​តំបន់​ដុន​បាស់ ។

ក្រសួង​នោះ​និយាយ​ថា មេបញ្ជាការ​កងពលតូច​ទី​៤​លោក​វី​យ៉ា​ត​ឆេ​ស្លា​វ​ម៉ា​ការ៉ូ​វ ជាមួយ​មនុស្ស​របស់​លោក​បាន​វាយ​រុញច្រាន ការ​វាយប្រហារ​២​របស់​សត្រូវ មុន​ពេល​លោក​រង​របួសធ្ងន់ ហើយ​ស្លាប់​ពេល​ជម្លៀស​លោក​ចេញ ។ នៅ​លើ​រណសិរ្ស​ប្រយុទ្ធ​ដែរ លោក​អ៊ី​យេ​វ​ហ្គេ​នី​ប្រូ​វ​កូ មេបញ្ជាការ​រង​របស់​កងឯកភាព​ទទួល​បន្ទុក​ការងារ​នយោបាយ​-​យោធា ក៏​ទទួលមរណភាព​ដោយសារ​រង​របួស​ជា​ច្រើន​ព្រោះតែ​អំបែង​គ្រាប់​ផ្លោងក្នុង​ការ​វាយប្រហារ​មួយ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​និយាយ​ទៀត​ថា សត្រូវ​កំពុង​តែ ប៉ុនប៉ង​វាយប្រហារ​ទ្រង់ទ្រាយ​ធំ ទម្លុះ​ខ្សែការពារ​របស់​កងទ័ព​យើង នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងត្បូង​ក្រុង​បាក់​មូ​ត តែ​រាល់​ការវាយប្រហារ​ទាំងនេះ​ត្រូវ​បាន​រុញច្រាន ។

ខណៈ​ដែល​ជម្លោះ​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី​កំពុង​ជួប​ភាព​ភាព​តានតឹង​ថ្មី​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ វិមាន​ក្រឹម​ឡាំង​ចោទប្រកាន់​សត្រូវ​ខ្លួន​ថា រៀបចំ​ការ​វាយប្រហារ​ចូល​ដែនដី​ខ្លួន តែ​ក្រុង
គៀវ​បាន​បដិសេធ​ថា ខ្លួន​គ្មាន​ចេតនា​ធ្វើ​សកម្មភាព​យោធា ក្នុង​ប្រទេស​របស់​លោកពូ​ទី​ន​ឡើយ ។

អ៊ុយ​ក្រែ​ន​អះអាង​កាលពី​ថ្ងៃ​ទី​១៤ ឧសភា​ថាវាយ​ដណ្ដើម​យក​បាន​ទីតាំង​កងទ័ព​រុ​ស្ស៊ី​​ជាង​១០
កន្លែង នៅ​តំបន់​ជាយក្រុង​ភាគ​ខាងជើង​និង​ភាគ​ខាងត្បូង​ក្រុង​បាក់​មូ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ