ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ឡានហ្វត​បុ​-ក​-រុលចូល​រោងការ ផ្អើល​​​ភ្ញៀវ​​រត់​​ជាន់​​​ជើង​​គ្នា

11 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​7​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ព្រមទាំង​រថយន្ត​៨​គ្រឿង​បាន​រង​ការ​ខូចខាត​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​Ford Ranger​មួយ​គ្រឿង ដែល​ម្ចាស់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ខ្លាំង ។ ហេតុការណ៍​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​០៩​យប់​ថ្ងៃ​ទី​១៤…


ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​7​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ព្រមទាំង​រថយន្ត​៨​គ្រឿង​បាន​រង​ការ​ខូចខាត​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​Ford Ranger​មួយ​គ្រឿង ដែល​ម្ចាស់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ខ្លាំង ។


ហេតុការណ៍​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​០៩​យប់​ថ្ងៃ​ទី​១៤ ឧសភា នៅ​លើ​កំណាត់​​ផ្លូវជាតិ​លេខ​11 ស្ថិត​ក្នុងភូមិ​ស្គរ​ដាច សង្កាត់​តា​កោ ក្រុង​ព្រៃវែង ។ រថយន្ត​បង្ក​ម៉ាក Ford Ranger ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-7787 ចំណែក​ម្ចាស់​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

លោក នុ​ត ប៊ុ​ន​ឌឿ​ន អធិការ​នគរបាល​ក្រុង​ព្រៃវែង​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​កូនលោក​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ហើយ​ពេល​ចេញ​មក​វិញ គេ​ឃើញ​រថយន្ត​នេះ បើកបរ​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​លិចទៅ​កើត ទំនងជា​ស្រវឹង​ខ្លាំង ពេល​មក​ដល់​ចំណុច​កើតហេតុរថយន្ត Ford បាន​បុក​គូទ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង ដែល​កំពុង​បើកបរ​នៅ​ពីមុខ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​រថយន្ត​បា​ឡែ​ន​វេរ​កន្ទុយ​បោក​ចូល​ទៅ​ក្នុង​រោងការ​ដែល​នៅ​ខាងឆ្វេង​ដៃ​លើ​ចិញ្ចើមថ្នល់​បុក​បាក់​រោងការ និង​ប៉ះ​ត្រូវ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ហូប​ការ​របួសធ្ងន់​ស្រាល​ចំនួន​7​នាក់ ។

ដោយឡែក រថយន្ត​បង្ក​ក្រោយ​ពី​បុក​គូទ​រថយន្ត​បា​ឡែ​ន​ហើយ​បាន​បន្ត​ទៅ​បុក​រះ​រថយន្ត​៦​គ្រឿង​ទៀត ដែល​ម្ចាស់​គេ​ចត​នៅ​ចិញ្ចើមថ្នល់​ខាងឆ្វេង​ដៃ ( រថយន្ត​ភ្ញៀវ​មក​ការ ) ទើប​កល់​ទៅ​មុខ​លែង​រួច ។ចំណែក​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​នោះ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បើក​បុក​រះ​រថយន្ត​ជា​ច្រើន​គ្រឿង រួច ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​ភ្ញៀវ​ក្នុង​រោងការ និង​ពលរដ្ឋ​ដែល​ផ្អើល​ចេញ​មក​មើល​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើងបណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ ទើប​កំលាំង​សមត្ថកិច្ច​មក​ដល់​ជួយ​អន្តរាគមន៍ នាំ​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ និង​ជួយ​សម្រួល​ចរាចរណ៍​កុំអោយ​កកស្ទះ​។

លោក​អធិការ​ក្រុង​ព្រៃវែង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​7​នាក់​ដែល​នៅ​ក្នុង​រោងការ កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ។ ដោយឡែក ជន​បង្ក​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។ រីឯ​រថយន្ត​ដែល​រង​ការ​ខូចខាត​ទាំង​8​គ្រឿង សមត្ថកិច្ច​បាន​អូស​យក​មក​រក្សា​ទុក​ចំនួន​5​គ្រឿង ចំណែក​3​គ្រឿង​ផ្សេង​ទៀត​ដែល​ខូចខាត​ស្រាល ត្រូវ​បាន​ម្ចាស់​សុំ​យក​ទៅ​ជួសជុល​ខ្លួនឯង ដោយ​មិន​ទាមទារ​សំណង​នោះ​ទេ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត​ ។

អត្ថបទសរសេរ ដោយ