ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​របស់​ប៊ីន​ឡា​ដេន​ពល​រដ្ឋ​អាមេរិកលើក​គ្នា​​សំដែង​ក្តី​រីក​រាយ​

14 ឆ្នាំ មុន

ពល​រដ្ឋ​ក្រុង​ញូវ​យ៉ក​ជា​ច្រើន​នាក់​កាល​ពី​យប់​ថ្ងៃ​ទី​១ មក​ទី​២ ឧសភា​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សំដែង​ក្តី​រីក​រាយ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ពី​ការ​ស្លា.ប់​របស់​អូសា​ម៉ា ប៊ីន​ឡា​ដេន​។មាន​ការ​ផ្ទុះ​ក្តី​រីក​រាយ​នៅ​លើ​ពិភព​លោកចំពោះ​ព័ត៌​មាន​នេះ ហើយ​ពិភព​លោក​ទាំង​មូល​បាន​បញ្ចេញ​ប្រតិ​កម្ម​ តែ​​ការ​ផ្ទុះ​ការ​រីក​រាយ​ខ្លាំង​បំផុត​ពិត​ណាស់​គឺ​នៅ​ក្រុង​ញូវ​យ៉ក​។ មនុស្ស​ម្នា​បាន​ប្រមូល​ផ្តុំ​​គ្នា​យ៉ាង​ឆាប់​រហ័ស​ ហើយ​នាំ​គ្នា​ស្រែក​ថា «ប៊ីន​ឡា​ដេន​ស្លា.ប់​ហើយ»។ ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​ GROUND ZERO ជា​ទី​តាំង​នៃ​អគារ​ភ្លោះ​របស់​មជ្ឈ​មណ្ឌល​ពាណិជ្ជ​​កម្ម​ពិភព​លោក​ដែល​រង​ ការ​កំទេច​ដោយ​សារ​ការ​វាយ​ប្រហារ​ភេរ​វក​ម្ម​ថ្ងៃ​ទី​១១ កញ្ញា ២០០១ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ជិត​៣.០០០​នាក់​។

ពល​រដ្ឋ​ក្រុង​ញូវ​យ៉ក​ជា​ច្រើន​នាក់​កាល​ពី​យប់​ថ្ងៃ​ទី​១ មក​ទី​២ ឧសភា​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សំដែង​ក្តី​រីក​រាយ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ពី​ការ​ស្លាប់​របស់​អូសា​ម៉ា ប៊ីន​ឡា​ដេន​។មាន​ការ​ផ្ទុះ​ក្តី​រីក​រាយ​នៅ​លើ​ពិភព​លោកចំពោះ​ព័ត៌​មាន​នេះ ហើយ​ពិភព​លោក​ទាំង​មូល​បាន​បញ្ចេញ​ប្រតិ​កម្ម​ តែ​​ការ​ផ្ទុះ​ការ​រីក​រាយ​ខ្លាំង​បំផុត​ពិត​ណាស់​គឺ​នៅ​ក្រុង​ញូវ​យ៉ក​។ មនុស្ស​ម្នា​បាន​ប្រមូល​ផ្តុំ​​គ្នា​យ៉ាង​ឆាប់​រហ័ស​ ហើយ​នាំ​គ្នា​ស្រែក​ថា «ប៊ីន​ឡា​ដេន​ស្លាប់​ហើយ»។ ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​ GROUND ZERO ជា​ទី​តាំង​នៃ​អគារ​ភ្លោះ​របស់​មជ្ឈ​មណ្ឌល​ពាណិជ្ជ​​កម្ម​ពិភព​លោក​ដែល​រង​ការ​កំទេច​ដោយ​សារ​ការ​វាយ​ប្រហារ​ភេរ​វក​ម្ម​ថ្ងៃ​ទី​១១ កញ្ញា ២០០១ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​៣.០០០​នាក់​។ មនុស្ស​ជា​ច្រើន​រយ​នាក់​ក៏​ប្រមូល​ផ្តុំ​គ្នា​ដែរ​នៅ​ TIMES SQUARE ជា​កន្លែង​ដែល​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​ត្រូវ​បាន​កំទេច​ទាន់​ពេល​កាល​ពី​១​ឆ្នាំ​មុន​នេះ​។ ហ្វូង​មនុស្ស​នាំ​គ្នា​ស្រែក​ថា នេះ​គឺ​ជា​ជ័យ​ជំនះ​ដ៏​សំខាន់​បំផុត​មួយ​សំរាប់​ប្រទេស​យើង​។ អភិ​បាល​ក្រុង​ញូវ​យ៉ក លោក MICHAEL BLOOMBERG ថ្លែង​ថា ​ការ​ស្លាប់​របស់​ប៊ីន​ឡា​ដេន​ មិន​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ដែល​ពល​រដ្ឋ​ក្រុង​ញូវ​យ៉ក និង​ពល​រដ្ឋ​អាមេរិក​បាន​ទទួល​រង​ដោយ​សារ​កំហុស​របស់​ជន​នេះ​​ឡើយ ក៏​ប៉ុន្តែ​នេះ​ជា​ជោគ​ជ័យ​ដ៏​សំខាន់​បំផុត​មួយ​សំរាប់​ប្រទេស​យើង​ និង​ជាការ​គោរព​ដល់់​បណ្តា​បុរស​ នារី និង​កង​ទ័ព​យើង​ដែល​បាន​ប្រយុទ្ធ​យ៉ាង​តឹង​តែង​បំផុត​ដើម្បី​ប្រជា​ជាតិ​យើង ៕