ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ៖ ការស្លា.ប់​​​របស់​ប៊ីនឡាដេន ​​​ជាសមិទ្ធ​ផល​​​​​ដ៏៏​សំខាន់​​​​មួយរបស់​អាមេរិក​

14 ឆ្នាំ មុន

ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ​បានប្រកាស​​​​កាលពីយប់ថ្ងៃទី​​​​​១ ឧសភា ​កន្លងមក​​ថា ប្រតិបត្តិការ​​​​របស់អាមេរិក​​​បាន​សម្លា.ប់​​​​​មេដឹកនាំ​​​អាល់​កៃ​ដា ​អូសាម៉ា ប៊ីនឡា​ដេន ​នៅ​តំបន់​មួយក្បែរ​​រដ្ឋធានី​​​អ៊ិស្លាម​ម៉ាបាដ ​ប្រទេសប៉ាគីស្ថាន ​​ហើយ​​សពប៊ីន​ឡា​ដេន ​ត្រូវ​​ដឹក​​យកមក​ដាក់ក្នុងពន្ធនាគារ​​មួយរបស់​អាមេ
រិក ។ ​ជាមួយគ្នានេះ ប្រភព​ព័ត៌មាន​​ពីប្រទេស​​ប៉ាគី​ស្ថាន​​​បានអះអាង​បញ្ជាក់​ថា ប៊ីន​ឡាដេន ​​បាន​ត្រូវ​សម្លា.ប់​នៅ​​​​ក្នុង​និវេសនដ្ឋាន​​​របស់​ខ្លួននៅ​​តំបន់ Abbottabad ជិត​​រដ្ឋធានី​​​អ៊ីស្លាម៉ាបាដ​។

ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ​បានប្រកាស​​​​កាលពីយប់ថ្ងៃទី​​​​​១ ឧសភា ​កន្លងមក​​ថា ប្រតិបត្តិការ​​​​របស់អាមេរិក​​​បាន​សម្លាប់​​​​​មេដឹកនាំ​​​អាល់​កៃ​ដា ​អូសាម៉ា ប៊ីនឡា​ដេន ​នៅ​តំបន់​មួយក្បែរ​​រដ្ឋធានី​​​អ៊ិស្លាម​ម៉ាបាដ ​ប្រទេសប៉ាគីស្ថាន ​​ហើយ​​សពប៊ីន​ឡា​ដេន ​ត្រូវ​​ដឹក​​យកមក​ដាក់ក្នុងពន្ធនាគារ​​មួយរបស់​អាមេ
រិក ។ ​ជាមួយគ្នានេះ ប្រភព​ព័ត៌មាន​​ពីប្រទេស​​ប៉ាគី​ស្ថាន​​​បានអះអាង​បញ្ជាក់​ថា ប៊ីន​ឡាដេន ​​បាន​ត្រូវ​សម្លាប់​នៅ​​​​ក្នុង​និវេសនដ្ឋាន​​​របស់​ខ្លួននៅ​​តំបន់ Abbottabad  ជិត​​រដ្ឋធានី​​​អ៊ីស្លាម៉ាបាដ​។ ប្រភពព័ត៌​មាន​​​ដ​ដែល​ឱ្យ​​ដឹងទៀត​ថា ​​ប្រតិបត្តិ​ការ​​របស់អាមេរិក​​នោះ​ក៏​​បណ្តាល​ឱ្យ​​​ស្លាប់​​​យុវ​ជន​​​ជា​ច្រើននាក់​​​ទៀត​ផង​ដែរ ​ក្នុងនោះ​​ម្នាក់ជា​​កូន​​​ប្រុស​​​​របស់​ប៊ីនឡាដេន ។​
ក្នុង​​សុន្ទរកថា​​​នេះដែល​​មិនធ្លាប់​​​​​ធ្វើ​ពី​មុនមក លោក​អូបាម៉ា ​​បាន​លើក​​​សរ​សើរ​ការ​សម្លាប់​​មេ​ដឹកនាំ​​ភេរវ​ក​ម្ម​​រូបនេះ​ថា ជា​​​សមិទ្ធ​ផល​​ដ៏​សំខាន់​​បំផុតមួយ​ សម្រាប់កិច្ច​​ខិត​ខំប្រឹងប្រែង​​​របស់​អាមេរិក ដើម្បី​​កំចាត់​​​មេដឹកនាំ​​​ភេវ​​កម្ម​​​រូបនេះ​។​
កាលពីព្រឹក​​ថ្ងៃទី​​១ ឧសភា ​​សហរដ្ឋអាមេរិក ​​បានបើកប្រតិបត្តិការ​​មួយប្រឆាំង​​​​ទីតាំង​មួយ​នៅ​តំបន់ Abbottabad ហើយ​ក្រោយ​​មក​​​អះអាង​​​បញ្ជាក់​ថា ​មេដឹកនាំ​​​អាល់កៃ​ដា​​​អូសាម៉ា ប៊ីនឡា​ដេន ​​ស្ថិត​​​ក្នុង​ចំណោម​អ្នកស្លាប់​​​ក្នុងប្រតិបត្តិ​ការ​​នេះ ។ ​នេះបើ​តាម​ការ​ថ្លែង​ឱ្យដឹងដោយ​លោក​ប្រធានាធិបតី​​អូបាម៉ា ។​
លោកអូបាម៉ា ​ថ្លែង​ថា​ ក្រោយពី​​លោក​ឡើង​កាន់តំណែង​​​​ប្រធានាធិបតី​​​កាលពីឆ្នាំ​​​២០០៩ ​មក លោកបាន​ស្នើ​ដល់​​នាយកទីភ្នាក់ងារ​​​ចារ​កម្ម​​កណ្តាល​​លោក Leon  Panette ឱ្យ​តាម​​​សម្លាប់​​​ឬ​ចាប់ខ្លួន​​​អូសាម៉ា ប៊ីនឡាដេន ​​ដែលនេះ​ជា​​អាទិភាព​​មួយក្នុង​សង្គ្រាមប្រឆាំង​​ក្រុម​អាល់កៃ​ដា។ ​លោកប្រធានាធិបតី​​ថ្លែងទៀត​ថា ​«​នៅទី​បញ្ចប់​​​​កាលពីសប្តាហ៍​​មុន ខ្ញុំ​បាន​​កំណត់​ថា យើង​​​​មានព័ត៌មាន​​​ចារ​កម្ម​​គ្រប់គ្រាន់​​ដើម្បី​​ចាត់​វិធានការ​​​ហើយ​អនុញ្ញាត​​​​ឱ្យបើក​​ប្រតិបត្តិ​ការ​​​ដើម្បី​តាម​​​រកចាប់ខ្លួន​​​ប៊ីនឡាដេន ​​យកមក​កាត់​ទោស» ។​
លោកអូបាម៉ា ​ថ្លែង​ថា ក្រុមប្រតិបត្តិ​ការ​តូច​មួយ​បានធ្វើ​ការ​វាយឆ្មក់​​​ហើយ​​បានសម្លាប់​អូសា​ម៉ា ប៊ីនឡាដេន ​ដោយការ​បាញ់​ប្រហារ ហើយ​​​គ្រប់គ្រង​​​សព​របស់គេ​ ។​​ ក្នុងប្រតិបត្តិការ​​នោះពុំ​បណ្តាល​​ឱ្យជន​ជាតិអាមេរិក​​​រងរបួស​ទេ ។​
ប្រតិបត្តិការ​​ដែល​​​​​ទទួលបានជោគជ័យនេះ​ក៏ដោយ​សារ​​មានកិច្ច​ខិតខំប្រឹងប្រែង​​ប្រឆាំង​ភេរវ​កម្ម​ពីប្រទេស​ប៉ាគីស្ថាន​ដែរ ។​
អូសាម៉ា​ ប៊ីន​ឡាដេន ​​កើតនៅក្នុង​​ប្រទេស​​អារ៉ា​ប៊ី សាអ៊ូឌីត នៅឆ្នាំ​​​១៩៥៧ ជាមេដឹកនាំ​​​ភេរវ​កម្ម​ដ៏ល្បីនៅ​​​​លើពិភពលោក​​ ហើយ​​​ជាអ្នក​​​ទទួលខុសត្រូវ​​ចំពោះ​​​ការវាយប្រហារ​​​ប្រឆាំង​​​​អាេមរិក​​​ជា​បន្តបន្ទាប់​​ក្នុងនោះ​មានការ​វាយ​ប្រហារ​​ភេរវ​កម្ម​​ថ្ងៃទី​១១ កញ្ញា ​ឆ្នាំ​២០០១ ​ដែល​ធ្វើ​​​ឱ្យពិភព​លោក​​​មានការ​​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង ​​​ដោយការ​វាយប្រហារប្រើ​​​យន្តហោះ​ប្រឆាំង​​​​អគារ​ភ្លោះ​​​មជ្ឈមណ្ឌល​​​ពាណិជ្ជ​កម្ម​​ពិភព​​លោក ​WTC នៅក្នុងទីក្រុង​​​​ញូវយ៉ក បណ្តាល​​ឱ្យ​ស្លាប់​មនុស្សជិត​​​៣.០០០​នាក់ ។ ​
ក្រោយពី​ទទួលបានព័ត៌មាន​ថា អូសា​ម៉ា ប៊ីនឡាដេន ​​ស្លាប់​ភ្លាម ពលរដ្ឋ​អាមេរិក​​​ក្នុង​ចំនួន​ដ៏ច្រើន​​​ប្រមូល​ផ្តុំគ្នា​​​នៅបរិវេណមុខ​​សេត​វិមាន​ដើម្បីសម្តែង​ក្តី​​រីករាយយ៉ាង​ខ្លាំង ។​
កូនៗ​៦​នាក់ និង​​ប្រពន្ធ​​២នាក់​របស់​ប៊ីន​ឡា​ដេន ត្រូវចាប់ខ្លួន​នៅប៉ាគីស្ថាន​
ទូរទស្សន៍​​​ក្នុងស្រុក​ Urdu របស់ប៉ាគីស្ថាន​​​​បានដកស្រង់សម្តី​​​ប្រភពមួយដែលនិយាយ​​ថា កូនៗ​៦​នាក់​​​​ និងប្រពន្ធ​​២នាក់​របស់​​អូសាម៉ា​ ប៊ីន​ឡាដេន ​ត្រូវ​​បាន​ចាប់​​ខ្លួន​​​​រួមជាមួយ​មិត្ត​ភក្តិ​​​ជិត​ស្និទ្ធ​​​​របស់​ប៊ីនឡាដេន ​​៤នាក់ទៀតនៅក្នុងប្រតិ​បត្តិការ​​ស្រាវជ្រាវ​​​កាលពីព្រឹកថ្ងៃទី​​​២ ឧសភា ​​ដោយកង​កម្លាំង​​​ប៉ាគីស្ថាន ​នៅ​តំបន់​​​​​ភ្នំ​មាន​ចម្ងាយប្រមាណ​​​​៦០គីឡូម៉ែត្រ​​​​ភាគ​​ខាងជើង​​រដ្ឋ​ធានី​​អ៊ិស្លាម៉ាបាដ ៕