ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីខ្សឹបដាក់ត្រជៀកប្រពន្ធថា បើមិនបានសម្លា.ប់ប្រពន្ធមិនអាចចុះពីលើផ្ទះទៅរួចទេ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អំពើ​ហិ​.​ង្សា​ដ៏​ឃោរឃៅ​មួយ​បាន​កើតឡើង រវាង​ប្តី​កា​.​ប់​ប្រពន្ធ ប្រពន្ធ​កា​.​ប់​ប្តី បណ្តាល​ឲ្យ​មាន​របួស​ទាំង​សងខាង ដែល​ប្រពន្ធ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​បុរស​ជា​ប្តី​មានចិត្ត​កំណាច​ឃោរឃៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នាំ​ទៅ​ដេក​គុក ផ្តើម​ចេញពី​រឿង​«​ប្តី​ខ្សឹ​ម​ដាក់​ត្រជៀក​ប្រពន្ធ​ថា…

ខេត្តបន្ទាយមានជ័យ ៖ អំពើ​ហិ​.​ង្សា​ដ៏​ឃោរឃៅ​មួយ​បាន​កើតឡើង រវាង​ប្តី​កា​.​ប់​ប្រពន្ធ ប្រពន្ធ​កា​.​ប់​ប្តី បណ្តាល​ឲ្យ​មាន​របួស​ទាំង​សងខាង ដែល​ប្រពន្ធ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​បុរស​ជា​ប្តី​មានចិត្ត​កំណាច​ឃោរឃៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នាំ​ទៅ​ដេក​គុក ផ្តើម​ចេញពី​រឿង​«​ប្តី​ខ្សឹ​ម​ដាក់​ត្រជៀក​ប្រពន្ធ​ថា បើ​មិន​បាន​ស​ម្លា​.​ប់​ប្រពន្ធ​មិន​អាច​ចុះពីលើផ្ទះ​ទៅ​រួច ។

ហេតុ​ការ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣ នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ឈ្មោះ ស្រី រំដួល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា វេលា​ម៉ោង​ខាងលើ​មុន​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ ឌុ​ល តុលា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​បង្ក បាន និង​កំពុង​ដេក​នៅ​ក្រោមផ្ទះ ស្រាប់តែ​ប្ដី​ឈ្មោះ ស្រី រំដួល មិនដឹង​មក​ពី​ផឹក​ឯណា​ស្រវឹង​ខ្លាំង ហើយ​ក៏​និយាយ​ទៅ​កាន់​ម្ដាយក្មេក​ឈ្មោះ ឡាំ លៀន អាយុ​៦៩ ឆ្នាំ​ថា សុំ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ពេល​នោះ​ម្ដាយក្មេក​ក៏​តប​ទៅ​វិញ​ថា ទៅ​ក៏​ទៅ​ៗ​តែ​គាត់​គ្មាន​លុយ​ឲ្យ​ធ្វើ​សា​ហុយ​ទេ ព្រោះ​គាត់​ឈឺ ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​យក​កាបូបស្ពាយ​ដើរ​ចេញ​ទៅ​បាត់ តែ​មួយសន្ទុះ​ក៏​ត្រឡប់​មក​វិញ ហើយ​សុំ​ហូប​បាយ និង​សុំ​ដេក​ជាមួយ​ប្រពន្ធ​សិន ចាំ​ម៉ោង​៣​ទៀប​ភ្លឺ​បាន​គេ​ក្រោក​ចេញ​ទៅ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ពេល​កំពុង​ដេក​ប្ដី​បាន​ខ្សឹប​ដាក់​ត្រចៀក​ប្រពន្ធ​ថា បើ​មិន​បាន​ស​ម្លា​.​ប់​ប្រពន្ធ រូបគេ​មិន​អាច​ចុះ​ចេញពីផ្ទះ​នេះ​ទេ ប្រពន្ធ​ពេល​ឮ​ប្តី​ពោល​ពាក្យ​ដូច្នេះ​ក៏​កើតក្តី​ខឹង​ក្រោធ​ឈ្លោះប្រកែក​គ្នា​ផ្ញើ​ល​ទាំង​យប់ ហើយ​ប្ដី​កំណាច​បាន​ស្ទុះ​ទៅ​យក​ដែក​បំពង់​ទីប​ជ្រុង​វា​.​យ​សំដៅ​ទៅ​លើ​ប្រពន្ធ​ចំនួន​៥ ដែក​បំពង់​ទីប ត្រូវ​ក្បាល​បណ្ដាល​ឲ្យ​បែក​ដេរ​ចំនួន​៦​ថ្នេរ ហើយ​ជន​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​ក៏​ស្រ​វ៉ា​យក​បាន​ពូថៅ កាន់​ការពារ​ខ្លួន និង​កា​.​ប់​ទៅ​លើ​ប្តី​ចំនួន​២​ពូថៅ​វិញ ចំ​ក្បាល​១​ពូថៅ និង​ឆ្អឹងខ្នង​១​ពូថៅ ។

ជនសង្ស័យ​ឈ្មោះ ស្រី រំដួល នេះ​ជា​មនុស្ស​ញៀន​សុរា ផឹក​ស្រវឹង​រាល់ថ្ងៃ ហើយ​តែងតែ​ធ្វើ​សកម្មភាព​គំ​រា​.​ម​ស​ម្លា​.​ប់​ក្នុង​គ្រួសារ​ខាង​ប្រពន្ធ ដូច​ជា ឪពុកក្មេក ម្ដាយក្មេក ប្រពន្ធ និង​កូន ហើយ​ថែម​ទាំង​និយាយ​ជា​ញឹក​ញ​ប់​ថា​«​បើ​មិន​បាន​ស​ម្លា​.​ប់​អ្នក​ណា​ម្នាក់​ក្នុង​គ្រួសារ​នេះ​ទេ រូបគេ​មិន​ចុះ​ចេញពីផ្ទះ​នេះ​បាន​ឡើយ​» ។

យ៉ាងណា​ក្តី​ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពន្លៃ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​ជំវិញ​អំពើ​ហិ​.​ង្សា​នោះ ។

ជនសង្ស័យ​ក៏​បាន​សារភាព និង​ទទួលស្គាល់​ទោស​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​សមត្ថកិច្ច​ក៏​បាន​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ