ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនមន្ត្រីសាលាឃុំវាលពន់បញ្ជូនទៅតុលាការ ពាក់ពន្ធពីបទរំលោ.ភទំនុកចិត្តប្រាក់ជាង២០ម៉ឺនដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយ​មានការ​អះអាង​ថា ជា​មន្ត្រី​បម្រើ ការងារ​នៅ​សាលាឃុំ​មួយ​ក្នុងស្រុក​ថ្ពង ខេត្ត​កំ​ពង​ស្ពឺ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយ​មានការ​អះអាង​ថា ជា​មន្ត្រី​បម្រើ ការងារ​នៅ​សាលាឃុំ​មួយ​ក្នុងស្រុក​ថ្ពង ខេត្ត​កំ​ពង​ស្ពឺ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ពី​បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត​ដែល​មាន​ទំ​ហ៊ុំ​ទឹកប្រាក់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

បុរស​នោះ​ឈ្មោះ ថា ប៊ុ​ន​ថន អាយុ​២៨​ឆ្នាំ មុខរបរ​ជា​និស្សិត មាន​ទីលំនៅ​ភូមិ​រាម​កណ្តាល ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ អង្គហេតុ​ពី​ការ​ឃាត់ខ្លួន​បុរស​នោះ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អាជីវករ​ម្នាក់​ប្តឹង​ចោទប្រកាន់​ឈ្មោះ ថា ប៊ុ​ន​ថន ដែល​ជា​មនុស្ស​រាប់អាន​គ្នា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២២ បាន​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​ថា យក​ទៅ​ធ្វើ​ដើមទុន​ពង្រីក​មុខរបរ​រកស៊ី​ដំបូង​ខ្ចី​ត្រឹម ៥៥០០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ ហើយ​ក៏​សង​វិញ​គ្រប់​ចំនួន ។

ក្រោយ មក​ទៀត​ជនសង្ស័យ​ចេះ​តែ​ទៅ​ទទូច​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​ជា​បន្តបន្ទាប់ ម្តង​១០០០០​ម្តង ២០ ០០០ ដុល្លារ មាន​ពេល​ខ្លះ​ខ្ទង់ ពាន់​ដុល្លារ ខ្ចី​ចំនួន​១០​លើក សរុប​ទាំងអស់​២០៥២១៦ អា​មេ​រិ​ក​។ បានជា​ដើមបណ្តឹង​ចេះ​តែ​ឲ្យ​ខ្ចី​តាម​តម្រូវការ​នោះ​ដោយ​ទុកចិត្ត​ជនសង្ស័យ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាឃុំ ហើយ​ក៏​ជា​មនុស្ស​រាប់អាន​គ្នា​ជិត​ស្និត​ទៀត​ផង ដែល​មិន​អាច​ក្បត់​កិច្ចសន្យា​នោះ​ទេ ទីបំផុត​បាន​ត្រឹម​ចម្លើយ​មក​វិញ​ថា «​គេ​នៅ​តែ​សង​ដោយ​មិន​គេចវេស​ពី​បំណុល​នោះ​ឡើយ​» ។

ប៉ុន្តែ​ការ​សន្យា​ដោយ​បាន​ទុក​ពេល​ជា​ច្រើន​លើក​ទំនង​មិន​អាច​ជឿ​ទុកចិត្ត​បាន ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច ឲ្យ​ចាត់ការ​លើ​បុគ្គល​រូប​នោះ​តាម​ផ្លូវច្បាប់ ។ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ