ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរទៅពីភ្នំពេញកាច់កម៉ូតូនៅខេត្តកំពង់ឆ្នាំងត្រូវនគរបាលតាមប្រមាញ់ចាប់ខ្លួនបញ្ជូនទៅតុលាការ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មុខសញ្ញា​កាច់​សោ​ម៉ូតូ​២​នាក់​ទៅ​ពី​ភ្នំពេញ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​នៅ​ខេត្ត​កំ​ពង​ឆ្នាំង កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ…

ខេត្តកំពង់ឆ្នាំង ៖ មុខសញ្ញា​កាច់​សោ​ម៉ូតូ​២​នាក់​ទៅ​ពី​ភ្នំពេញ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​នៅ​ខេត្ត​កំ​ពង​ឆ្នាំង កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ យឹ​ម រ៉ា​វី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​អង្គ​តា​មិ​ញ ក្បែរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជា​ធានី​ភ្នំពេញ ដកហូត​ទូរស័ព្ទ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​១ គ្រឿង​ផលិត​ឆ្នាំ​២០២៣ ។ និង​ម្នាក់​ឈ្មោះ ទិ​ត្យ សំណាង ហៅ​ពែ​ក ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់ ភូមិ​ថ្នល់ទទឹង ស្រុក​អង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ច​ដកហូត​ទូរស័ព្ទ​ដៃ​១​គ្រឿង អាវុធ​ខ្លី​១​ដើម គ្រាប់​៧ គ្រាប់​បង់​១ សោ​សម្រាប់​កាច់ក​ម៉ូតូ​៣ និង​សោរ​ម៉ូតូ​១ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែឧសភា មាន​ករណី​ចោរ​កាច់​សោ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ព្រី​ម C១២៥ សេរី ២០២២ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១M ៨៤៦៥ នៅ​ចំណុច មុខ​ហាង​លក់ទំនិញ យីហោ​ប៊ី​ប្រែ​ន ស្ថិត​ក្នុង​ស្រែ​ព្រីង សង្កាត់​.​ក្រុង​.​ខេត្ត កំពង់ឆ្នាំង ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​គង់ វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

លុះ​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ មាន​ចោរ​កាច់ក​ម៉ូតូ​១​គ្រឿង​ទៀត​នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ សុខ គង់ ភេទ​ប្រុស អ​យុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ផ្សា​ឆ្នាំង សង្កាត់​.​ក្រុង​កំពង់ឆ្នាំង លួច​យក​ម៉ូតូ​ម៉ាក​ហុងដា C125 ផលិត​ឆ្នាំ​២៩២២ ពាក់​ស្លា​លេខ​កំពង់ឆ្នាំង 1N 2579 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ដ​ន ឌុ​ច ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ពាម​ជ្រៃ ជុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ (​តាម​កាមេរ៉ា​សុវត្ថិភាព​ពួក​មាឌធំ​ៗ)​។

ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សហការ​ធ្វើការ​ដេញ​តាម​ប្រមាញ់​ពីក្រោយ​ជនសង្ស័យ​ក៏​បាត់ដាន​មុខសញ្ញា នៅ​ទឹកដី​ស្រុក​កំពង់ត្រឡាច ។

ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​១៣ ខែឧសភា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ប្រើប្រាស់​បណ្តាញសម្ងាត់​ស្រាវជ្រាវ​រហូត​ដល់​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នោះ​ទើប​ក្រសោប​បាន​មុខសញ្ញា នៅ​មុខ​វត្ត​អារញ្ញ ស្តិ​តន​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​.​ក្រុង​.​កំពង់ឆ្នាំង ខណៈ​សង្ស័យ​ទាំង​២​នាក់ កំពង់​ជិះ​ម៉ូតូ​បំ​រ៉ុ​ង​ធ្វើ​សកម្មភាព​នៅ​ទីនោះ​ទៀត ។

ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ត​កិច្ច និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា​កាច់ក​ម៉ូតូ​ទាំង​២​នាក់ ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ