ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ប្រើ​គ្រាប់បែក​មាន​ស្លាប​កម្ទេច​កិច្ច​ការពារ​របស់​អ៊ុយ​ក្រែ​ន

11 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​កាសែត​អង់គ្លេស​THE TELEGRAPH​ថា អ៊ុយ​ក្រែ​ន​ពុំ​មាន​មី​ស៊ី​ល​ការពារ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​កាសែត​អង់គ្លេស​THE TELEGRAPH​ថា អ៊ុយ​ក្រែ​ន​ពុំ​មាន​មី​ស៊ី​ល​ការពារ​អាកាស​រយៈ​ឆ្ងាយ​ច្រើន​ឡើយ ហើយ​រុ​ស្ស៊ី​បាន​ឆ្លៀតឱកាស​នោះ​។ ចំពោះ​មុខការ​ខ្វះខាត​នេះ​របស់​អ៊ុយ​ក្រែ​ន កងទ័ពអាកាស​រុ​ស្ស៊ី​​បាន​ប្រើ​កាន់តែ​ញឹកញាប់ បណ្ដា​យន្តហោះ​ប្រដេញ​ទំនើប​ៗ​របស់​ខ្លួន​។

យន្តហោះ​ទាំងនេះ​ហោះ​ឆ្ងាយ​ពី​ខ្សែ​រណសិរ្ស ដើម្បី​ទម្លាក់​យ៉ាងច្រើន​គ្រាប់បែក​មាន​ស្លាប ដើម្បី​វាយប្រហារ​កងទ័ព​អ៊ុយ​ក្រែ​ន ពិសេស​កងទ័ព​ដែល​កំពុង​រៀបចំ​ការ​វាយបក ដូច​ការ​សន្យា​របស់​ក្រុង​គៀវ​។

គ្រាប់បែក​ទាំងនោះ​ដែល​ប្រើប្រាស់​លើ​ទីលានប្រយុទ្ធ មាន​ស្លាប​ដែល​អាច​ឲ្យ​រត់​បាន​ឆ្ងាយ​ថែម​ទៀត​និង​ហោះហើរ​ក្នុង​កម្ពស់​ទាប​គេច​ពី​រ៉ា​ដា ។ អ្នកនាំពាក្យ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន ថ្លែង​ទៅ​កាន់​THE TELEGRAPH​ថា គ្រាប់បែក​ទាំងនេះ​តំណាង​ឲ្យ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មួយ​។ គ្រាប់បែក​មាន​ស្លាប​ទាំងនេះ អាច​ឲ្យ​បណ្ដា​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី បាញ់​ចេញពី​ចម្ងាយ​ឆ្ងាយ​ពី​ខ្សែ​រណសិរ្ស​គេច​ពី​គ្រោះថ្នាក់​។ តាម​អ្នកនាំពាក្យ​រូប​នោះ​ថា កងទ័ពអាកាស​រុ​ស្ស៊ី​បាន​ប្រើ​គ្រាប់បែក​ធុន​នេះ​ច្រើន ចាប់តាំងពី​ប្រមាណ​១​ខែ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ