ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង តេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣​នេះ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា សម្ដេច​ក្រឡាហោម ធ្វើការ​ធ្វើតេស្ត រក​ឃើញ​ថា មាន​វិជ្ជមាន ជំងឺ​កូ​វី​ដ​-១៩ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ជម្រាប​ជូន​ជនរួមជាតិ​ថា​បន្ទាប់​ពី​អាការ​សុខភាព​ខុស​ប្លែក​ពី​ធម្មតា​បន្តិចបន្តួច ខ្ញុំ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។ ខ្ញុំ​ក៏​បាន​ណែនាំ​ក្រុម​គ្រួសារ និង​អ្នក​នៅ​ជុំវិញ​ធ្វើតេស្ត និង​តាមដាន​សុខភាព​ដូច​គ្នា​ដែរ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បន្ត​ថា សម្រាប់​ពេល​នេះ ខ្ញុំ​បាន​អនុវត្ត​តាម​វិធាន​សុខាភិបាល ដោយ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក និង​ធ្វើ​លំ​ហាត់ប្រាណ​។ យ៉ាងណា ក៏​ដោយ​ខ្ញុំ​នៅ​តែ​អាច​បំពេញការងារ​ពី​បន្ទប់​ដាច់​ដោយឡែក​ក្នុង​គេហដ្ឋាន​របស់ខ្ញុំ​ជា​ធម្មតា​។

ជាមួយ​គ្នា​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​ស្នើ​សុំ​ការ​អធ្យាស្រ័យ​សម្រាប់​ការ​លុប​ចោល និង​ការ​អវត្តមាន​ពី​កម្មវិធី​ការងារ​នានា​មួយរ​រយៈពេល​ខ្លី ហើយ​ខ្ញុំ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ស្ដី​អំពី​បញ្ហា​សុខភាព​នេះ​តាម​វិធាន​សុខាភិបាល​ជូន​ជនរួមជាតិ​រហូត​បានជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ