ប្រទេសលីប៊ីបានពង្រឹងកាលពីថ្ងៃទី១ ឧសភា នូវកិច្ចការពារសន្តិសុខ បន្ទាប់ពីមេដឹកនាំ លីប៊ីលោកមូអាម៉ា កាដាហ្វី ធ្វើការគំរាមកំហែងប្រឆាំងប្រទេសនេះ ។
កាលពីពេលមុននេះ លោកកាដាហ្វីថ្លែងថា ការទម្លាក់គ្រាប់បែករបស់អូតង់លើលីប៊ី គឺជាឧក្រិដ្ឋកម្មមួយនិងថាឆាកនៃសង្គ្រាមនឹងរំកិលទៅរកអ៊ីតាលី ។ រវាងយើង និងអ៊ីតាលីសង្គ្រាមត្រូវបើកចំហ ។ មិត្តរបស់ខ្ញុំលោកស៊ីលវីយ៉ូ ប័រលូ ស្កូនី បានប្រព្រឹត្តនូវឧក្រិដ្ឋកម្មមួយដោយអនុញ្ញាតឱ្យមានការទម្លាក់គ្រាប់បែករបស់អ៊ីតាលី ។ នេះជាការប៉ុនប៉ងមួយសម្រាប់ធ្វើអាណានិគមរបស់អ៊ីតាលីជាថ្មីលើលីប៊ី ។ តាមទូរទស្សន៍ជាតិលីប៊ី លោកកាដាហ្វី ថ្លែងកាលពីថ្ងៃទី១ ឧសភា ថា សង្គ្រាមពេលនេះត្រូវរំកិលទៅកាន់ដែនដីអ៊ីតាលី ដែលនោះគឺជាបំណងរបស់ប្រជាជនលីប៊ី ហើយខ្ញុំពុំអាចប្រឆាំងជំទាស់ឡើយ ។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលីលោក ROBERTO MARONI អះអាងកាលពីថ្ងៃទី១ ឧសភា ថា ការគំរាមកំហែងរបស់លោកកាដាហ្វី ធ្វើសង្គ្រាម មួយលើដែនដីអីុតាលីពុំមែនត្រឹមតែជាការឃោសនាមួយទេ ហើយពុំត្រូវមើលស្រាលឡើយ ។ យើងបានពង្រឹងរួចហើយនូវការត្រួត ពិនិត្យហើយយើងគិតថា ជនជាតិលីប៊ីជាច្រើនពាន់នាក់ត្រូវបានបញ្ជូនមកអ៊ីតាលីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោក MARONI បានព្រមានថា ការស្លាប់របស់កូនប្រុសពៅរបស់លោកកាដាហ្វីក្នុងការវាយប្រហារតាមអាកាសរបស់អូតង់ពិតណាស់នឹងធ្វើឱ្យលោកកាដាហ្វីកាន់តែខឹងខ្លាំង ហើយនឹងជម្រុញឱ្យមានការសងសឹកប្រឆាំងបណ្តាប្រទេសជាសមាជិកអូតង់ហើយពិសេសបំផុតគឺអីុតាលី ៕
ចែករំលែកព័តមាននេះ