ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ជាង​២០​នាក់​ នៅ​ហ្គា​ហ្សា​ ដោយសារ​ការ​វា.យប្រហារ​របស់​អ៊ី​ស្រា​អែ​ល

11 ខែ មុន

អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ មនុស្ស​៧​នាក់​ស្លា.ប់​កាលពី​ថ្ងៃ​ទី​១០​ឧសភា ក្រោយ​ការ​វា.យប្រហារ​របស់​អ៊ី​ស្រា​

អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ មនុស្ស​៧​នាក់​ស្លា.ប់​កាលពី​ថ្ងៃ​ទី​១០​ឧសភា ក្រោយ​ការ​វា.យប្រហារ​របស់​អ៊ី​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា ។ ការ​វា.យប្រហារ​ថ្នី​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ហ្គា​ហ្សា ដោយសារ​ការ​វា.យ​ប្រហារ​របស់​អ៊ី​​ស្រា​អែ​ល ឡើង​ដល់​២២​នាក់​ចាប់តាំងពី​ថ្ងៃ​ទី​៩​ឧសភា​មក​។

ចំពោះ​ការ​វា.យប្រហារ​ពិសេស​តាម​អាកាស​ទាំងនេះ​របស់​អ៊ី​​ស្រា​អែ​ល ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​តបត​វិញ តាម​រយៈ​ការ​បា.ញ់​គ្រាប់​រ៉ុក្កែត​ច្រើន​សិប​គ្រាប់​ចេញពី​ហ្គា​ហ្សា​ទៅ​កាន់​ទឹកដី​អ៊ី​​ស្រា​អែ​ល​។ នេះ​ជា​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​ថ្មី រវាង​អ៊ី​​ស្រា​អែ​ល​និង​ប៉ា​ឡេ​ស្ទី​ន​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០២២​មក​។ អ្នកកាសែត​របស់​AFP​រាយការណ៍​ថា ស្នូរ​ស៊ី​​រ៉ែ​ន​ប្រកាស​អាសន្ន​លាន់ឮ​នៅ​តំបន់​មួយ​នៃ​ទីក្រុង​តែ​ល​អា​វីវ ចំណែក​ការ​ប្រកាស​អាសន្ន​ដទៃ​ៗ​ទៀត មាននៅ​ក្រុង​SDEROT ក្រុង​ASHDOD និង​ក្រុង​ASHKELON ។ ផ្នែក​ជួយ​សង្គ្រោះ​អ៊ី​​ស្រា​អែ​ល​មិន​បាន​រាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​។

តាម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ខាង​សន្តិសុខ​អ៊ី​​ស្រា​អែ​ល​ថា គ្រាប់​រ៉ុក្កែត​ជាង​១០០​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​ហ្គា​ហ្សា កាលពី​ថៃ្ង​ទី​១០​ឧសភា​។ ប្រព័ន្ធ​ការពារ​អាកាស​អ៊ី​​ស្រា​អែ​ល​បាន​ស្ទាក់​កម្ទេច​បណ្ដា​គ្រាប់​រ៉ុក្កែត​ពីលើ​ក្រុង​ASHKELON ព្រមទាំង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នា​ភាគ​ខាងត្បូង​អ៊ី​​ស្រា​អែ​ល​។ តាម​កងទ័ព​អ៊ី​​ស្រា​អែ​ល​ថា គ្រាប់​រ៉ុក្កែត​ដល់​ជាង​២៧០​គ្រាប់​ត្រូវ​បាន​បាញ់​ទៅ​កាន់​អ៊ី​ស្រា​អែ​ល​ចាប់ពី​ថ្ងៃ​ទី​៩​ឧសភា​មក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ