ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេចហើយ ​​ក្រោយ​​​ស្ត្រី​អាជីវករ​ម្នាក់​​ត្រូវ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​២​លើក​ មិន​ព្រម​ចូល

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​អាជីវករ​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន

ខេត្តសៀមរាប ៖ ស្ត្រី​អាជីវករ​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៣ នៅ​ខេត្តសៀមរាប ខណៈ​ពេល​ស្ត្រី​អាជីវករ​រូប​នេះ មិន​ចូលខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ឆ្លើយ​ចំនួន​២​លើក របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ «​រំ​លោ​.​ភលើ​ទំនុកចិត្ត​» ចុង​ក្រោយ​នៅ​តែ​គេច​មិន​ផុត​ពី​ការ​ចាប់ខ្លួន​ដដែល​។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ ជីវ ណា​រ៉ា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ក្រោយ​ពី​ចាប់ខ្លួន សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប ប្រគល់​ជនសង្ស័យ​រូប​នេះ ឲ្យ​ទៅ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​​នាំ​ខ្លួន​ទៅ​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ស្ត្រី​អាជីវករ​រូប​នេះ​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប បាន​អនុវត្ត​តាម​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៥១ ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ របស់​លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​ឈ្មោះ ជីវ ណា​រ៉ា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​រំ​លោ​.​ភលើ​ទំនុកចិត្ត​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​សណ្ឋាគារ DYVITH HOTEL ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ដែល​បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ​មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ចំនួន​២​លើក ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០២៣ ប៉ុន្តែ​មិនឃើញ​ចូល​មក​ឆ្លើយ​បំភ្លឺ​ដោះសារ ដោយ​រត់គេច​ខ្លួន​មិនដឹង​ទៅ​ទីណា​។ ហើយ​បទចោទប្រកាន់​ខាងលើ​នេះ ជាប​ទម​ជ្ឍឹ​ម ដែល​អាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើស​ពី​មួយ​ឆ្នាំ ហេតុនេះ​ដើម្បី​ធានា​ដល់​យន្តការ​ច្បាប់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ចៅក្រម​ស៊ើបសួរ​គប្បី​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។

លុះ​នា​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៣ នេះ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជូន​ន​ជនសង្ស័យ​ខាងលើ​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នោះ​តែ​ម្តង​។

ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​នេះ ដាក់​ពន្ធនាគារ «​មណ្ឌល​អប់រំ​កែប្រែ​ម​២» ព្រៃ​.​ស ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ