ទើបស្រង់យកបានប្រអប់ខ្មៅមួយរបស់យន្តហោះ AIR FRANCE ដែលធ្លាក់ក្នុងសមុទ្រប្រេស៊ីល
ការិយាល័យស៊ើបអង្កេត និងវិភាគរបស់ប្រេស៊ីលរាយការណ៍កាលពីថ្ងៃទី១ ឧសភា ថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅរបស់យន្តហោះ AIR FRANCE ជើងហោះហើររវាងក្រុងរីយ៉ូ និងក្រុងប៉ារីសទើបស្រង់ចេញពីទឹកសមុទ្រអត្លង់ទិកក្នុងដែនទឹក ប្រេស៊ីល។ ក្រុមស៊ើបអង្កេតបានស្រង់យកប្រអប់ខ្មៅនោះដាក់លើនាវាមួយគ្រឿងនៅ កោះ SEIN ។ ក្រុមស៊ើបអង្កេតនេះទទួលបន្ទុករុករកតាមរ៉ូបូមុជទឹកមួយ ប្រភេទឈ្មោះ REMORA ។
ចែករំលែកព័តមាននេះ