ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កង់​បី យក​កាមេរ៉ា​ជូន​ជនជាតិ​ហ្វី​លី​ពី​ន​វិញ​ហើយ ក្រោយ​ភ្លេច​ពី​ម្សិលមិញ

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ម៉ោង១០ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០២៣​នេះ​បាន​អោយដឹង​ថា ៖ «​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ម៉ោង១០ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០២៣​នេះ​បាន​អោយដឹង​ថា ៖ «​ពេល​នេះ ម្ចាស់​កង់ ៣ បាន​យក​កាមេរ៉ា​ជូន​ម្ចាស់​ដើម​វិញ​ហើយ គាត់​ប្រាប់​ថា​ ពេល​ចុះ​ជាង ៣០ នាទី ទើប​គាត់​បានឃើញ​ថា​ម្ចាស់​បាន​ភ្លេច​កាមេរ៉ា​នៅ​លើ​ម៉ូតូ​គាត់​» ។

ការប្រកាសយក​កាមេរ៉ា​ជូន​ម្ចាស់​ដើម​វិញនេះ​ ក្រោយពី​មានគណនី​ហ្វេ​សបុ​កមួយ​បាន​ជម្រាប​ជូនដំណឹង​ដល់​ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ អោយ​ដឹង​ថា ៖ «​ថ្ងៃ​១០ ខែ​ឧសភា ម៉ោង​ប្រហែល​៣ រសៀល មាន​ជនជាតិ​ហ្វី​លី​ពី​ន​មួយ​ក្រុម ដែល​ជា​ក្រុម​អ្នក​ថតរូប​ព្រឹត្តិការណ៍​អាស៊ាន​ហ្កេ​ម បាន​ភ្លេច​កាមេរ៉ា​នៅ​លើ​តុ​ក​ៗ ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ពី​ម្តុំ​វិមាន​ឯករាជ្យ មក​ឈប់​នៅ​ម្តុំ​វាល​មេន​។ ក្នុង​កាមេរ៉ា​នោះ​មាន​រូបថត​ព្រឹត្តិការណ៍​មួយ​ចំនួន​ធំ មិន​ទាន់​បាន​កូ​ពី​ចេញ ហើយ​កាមេរ៉ា​នោះ​មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ​។ ពួក​គាត់​បាន​ព្យាយាម​ស្វែងរក តែ​រក​មិនឃើញ​។ ពេល​ធ្វើ​ដំណើរ គាត់​បាន​ថតរូប​ជាប់​ពូ​តុ​ក​ៗ ដោយ​ចៃដន្យ ។ សូម​ឯកឧត្តម និង​ក្រុមការងារ​មេត្តា​ជួយ​សម្រប​ស​ម្រួ​ក​ស្វែងរក​ពូ​តុ​ក​ៗ​នោះ​ផង ដើម្បី​អាច​យក​កាមេរ៉ា​ជូន​គាត់​វិញ​។​សូម​អរគុណ​ឯកឧត្តម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ