ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ឈ្មួញ​សាងសង់​ផ្ទះល្វែង​លក់ ក្រោយ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​២​លើក តែ​មិន​ចូល​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី និង​សាងសង់​ផ្ទះល្វែង​លក់​ម្នាក់ ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​លើ​ករណី «​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ដោយ​

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី និង​សាងសង់​ផ្ទះល្វែង​លក់​ម្នាក់ ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​លើ​ករណី «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ដោយ​ប្រើប្រាស់​សែក​ស្អុយ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​បុគ្គល​រូប​នោះ មិន​បាន​ចូលខ្លួន​តាម​ដីកា​បញ្ជា​ទេ ទើប​តំណាង​អយ្យការ​សម្រេច​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នាំ​ខ្លួន ស្មើនឹង​ចាប់ខ្លួន ដើម្បី​យក​មក​សាកសួរ​ពាក់ព័ន្ធ​លើ​ការ​ចោទប្រកាន់​នោះ​។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ ម៉ា​ញ សុចិ​ន្តា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រកស៊ី​ទិញ​លក់​ដីធ្លី ស្នាក់​នៅផ្ទះ​លេខ​៤៣ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១៩០ អ​.​យ​.​គ របស់​លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឈ្មោះ ម៉ា​ញ សុច​ន្តា ត្រូវ​ចូលខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ និង​ស្តាប់​ចម្លើយ​ពី​ដំណើររឿង «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។ ប៉ុ​ន្តែ​ដោយ​សារ​តែ​ជនសង្ស័យ​មិន​គោរព​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ចំនួន​២​លើក​រួច​មក​ហើយ​នោះ និង​បាន​ព្យាយាម​គេច​ខ្លួ​ច ទើប​តំណាង​អយ្យការ​សម្រេច​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​នាំ​ខ្លួន​តែ​ម្តង​ទៅ ។

ហើយ​សំណុំរឿង​ខាងលើ​នេះ គឺ​បាន​ស្ថិត​នៅ​ដំណាក់កាល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បើក​ការ​ស៊ើបសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ