កងទ័ពស៊ីរីកាលពីថ្ងៃទី៣០ មេសា បានវាយប្រហារលើទីក្រុង DERAA ភាគខាងត្បូងប្រទេស ហើយវាយលុកចូលក្នុងព្រះវិហារអូម៉ារីជាចំណុចកណ្តាលនៃចលនាតវ៉ាប្រឆាំងនឹងរបបលោកប្រធានាធិបតីបាចារអាល់អាសាដ។ កងកម្លាំងសន្តិសុខគាំទ្រដោយរថក្រោះហាក់ដូចជាដណ្តើមត្រួតត្រាទីក្រុងចំណាស់នេះ។
ការបះបោរនៅស៊ីរីកំពុងតែស្ថិតលើចំណុចយ៉ាងគ្រោះថ្នាក់មួយ។ ការបះបោរនោះជិតក្លាយទៅជាជម្លោះដោយអាវុធរវាងសហគមន៍ទាំងឡាយដូចអ្វីដែលកើតមាននៅលីប៊ី។ ពួកឃើតហាក់ដូចជាសំរេចចិត្តចូលរួមជាមួយពួកបាតុករ។ នៅអាមូដា ក្នុងតំបន់ QAMICHLI ពួកឃើតជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី២៦ មេសា ដើម្បីសំដែងសាមគ្គីភាពជាមួយពួកស៊ុននីតស៊ីរី។
រថក្រោះ T-72 ផលិតនៅរុស្ស៊ីទាំងឡាយប៉ុនប៉ងកំទេចចលនាតវ៉ារបស់ប្រជាជននៅ តាមដងវិថីទាំងឡាយ ចំណែកពួកជនស៊ីវិលប្រដាប់ដោយអាវុធបានប្រើប្រាស់សម្ភារប្រឆាំងរថក្រោះផលិតនៅលោកខាងលិច។
អាជ្ញាធរស៊ីរីកាលពីថ្ងៃទី១ ឧសភា បានធ្វើប្រតិបត្តិការចាប់ខ្លួនពួកប្រឆាំងនៅក្រុង DERAA ។ ការចាប់ខ្លួនពួកប្រឆាំងក៏ប្រព្រឹត្តទៅដែរនៅកន្លែងដទៃៗទៀតរបស់ប្រទេសពិសេសនៅភាគខាងជើង និងភាគខាងលិច ៕
ចែករំលែកព័តមាននេះ