ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​អ្នកទទួលខុសត្រូវ​អាមេរិកៈ អូសាម៉ា ប៊ីនឡាដេនស្លា.ប់ហើយ

14 ឆ្នាំ មុន

កាលពី​យប់​ថ្ងៃទី១ ឧសភា ​នៅទីក្រុង​វ៉ាស៊ីន​តោន​បណ្តា​អ្នកទទួលខុសត្រូវ​អាមេរិក​ថ្លែង​ថា ​អូសាម៉ា ប៊ីនឡាដេន​ស្លា.ប់ហើយ រួច​សាក​សព​​របស់ជននោះ​ស្ថិតក្នុងដៃរបស់​អាជ្ញា​ធរអាមេរិក។ ​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ​ត្រូវអះ​អាង​​ក្នុងប៉ុន្មាននាទី​ខាងមុខនេះ ពីការ​ស្លា.ប់​របស់ប្រមុខ​អាល់កៃដា​រូបនេះ​ដែលគេ​តាម​រក​បំផុត​ចាប់តាំងពី​រូបគេ​

កាលពី​យប់​ថ្ងៃទី១ ឧសភា ​នៅទីក្រុង​វ៉ាស៊ីន​តោន​បណ្តា​អ្នកទទួលខុសត្រូវ​អាមេរិក​ថ្លែង​ថា ​អូសាម៉ា ប៊ីនឡាដេន​ស្លាប់ហើយ រួច​សាក​សព​​របស់ជននោះ​ស្ថិតក្នុងដៃរបស់​អាជ្ញា​ធរអាមេរិក។ ​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ​ត្រូវអះ​អាង​​ក្នុងប៉ុន្មាននាទី​ខាងមុខនេះ ពីការ​ស្លាប់​របស់ប្រមុខ​អាល់កៃដា​រូបនេះ​ដែលគេ​តាម​រក​បំផុត​ចាប់តាំងពី​រូបគេ​បាត់ខ្លួន​កាលពី​ដំណាច់​ឆ្នាំ​២០០១ មួយមក​នៅ​អាហ្វហ្គានីស្ថាន ។

​មនុស្ស​មួយ​ក្រុម​ធំ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សេត​វិមាន​អបអរសាទរ​ចំពោះដំណឹង​នេះ ។ ទូរ​ទស្សន៍​ CNN ​រាយការណ៍ថា ប៊ីនឡាដេន​បាន​ស្លាប់ក្នុង​និ​វេសន​ដ្ឋាន​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​​អ៊ីស្លាម៉ាបាដ រដ្ឋធានីប៉ាគីស្ថាន ។ នេះ​ជា​ជោគ​ជ័យ​ដ៏ចម្បង​មួយសម្រាប់​លោកបារ៉ាក់​ អូបាម៉ា ​និងក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក ។ អ្ន​ក​កាន់​តំណែង​មុន​លោកអូបាម៉ា​ គឺ​លោកចច​ ប៊ូស ​បាន​តាម​ប្រមាញ់​​អូសាម៉ា ប៊ីឡាដេន ​ដោយពុំ​សម្រេច​បានជោគជ័យ​ក្នុង​រយៈពេល​ជិត​៧ឆ្នាំ​កន្លះ ក្រោយ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ។

អ្នក​ឯកទេសខាង​ស៊ើបការណ៍​ជាច្រើន​នាក់​វាយតម្លៃ​​ថា អូ​សាម៉ា ប៊ីនឡាដេន​​ លាក់ខ្លួននៅ​ប៉ាគីស្ថាន ។ ​អតីត​​យុទ្ធ​ជន​ក្នុង​សង្គ្រាម​ប្រឆាំង​ការ​កាន់​កាប់​របស់​​សូវៀត នៅ​អាហ្វហ្គានីស្ថាន​ អូសា​ម៉ា ប៊ីនឡាដេន ​បានអនុម័ត​ធ្វើការ​វាយ​ប្រហារ​ភេរ​វកម្ម​ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ។​ ជននេះ ក៏​ទទួលខុសត្រូវ​ផង​ដែរលើការវាយប្រហារ​ភេរវ កម្ម​មួយចំនួន​ទៀតប្រឆាំង​បណ្តាគោលដៅរបស់​អាមេរិក​នៅទ្វីបអាហ្វ្រិក​ និងនៅ​មជ្ឈឹមបូព៌ា​កាលពី​ទសវត្ស​ឆ្នាំ១៩៩០ ៕