ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀងម្សិលមិញ​! ស្លា.ប់​​ម្នាក់​ និង​ផ្ទះ​​ជិត​៧០ខ្នង ​រង​ការ​​បំផ្លាញ​​ ​​នៅ​ស្រុក​ចំនួន​២

11 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ជំ​នួន​៦៧​ខ្នង​បាន​រង​ការ​ខូចខាត និង​មនុស្ស​ម្នាក់​បានស្លា.ប់​ដោយសារ​

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ជំ​នួន​៦៧​ខ្នង​បាន​រង​ការ​ខូចខាត និង​មនុស្ស​ម្នាក់​បានស្លា.ប់​ដោយសារ​រន្ទះបា.ញ់ ក្នុង​ហេតុការណ៍​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែឧសភា នៅ​ស្រុក​កំពង់លែង និង​ស្រុក​ជ្រុល​គី​រី ​ខេត្តកំពង់​ឆ្នាំង ។

អាជ្ញាធរ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​បានឱ្យ​ដឹង​ថា​ កាលពី​​ល្ងាច​ថ្ងៃ​ទី ៨ ខែឧសភា​ មាន​ភ្លៀង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​មក​លើ​ឃុំ​ផ្លូវ​ទូក បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៦៧​ខ្នង​បាន​រង​ការ​ខូចខាត ក្នុង​នោះ​៥​ខ្នង ​បាន​ផ្ដួល​រលំ​ទាំងស្រុង​១៩​ខ្នង​របើក​ដំបូល ទាំងស្រុង និង​៤៣​ខ្នង​បាន​របើក​ដំបូល​មួយ​ចំហៀង ។

ដោយឡែក​នៅ​ស្រុក​ជល់​គី​រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង៦​យប់​ថ្ងៃ​ដដែល​នេះ​ដែរ​ក៏​មាន​រន្ទះបា.ញ់​ បណ្ដាល​ឱ្យ​ស្លា.ប់​បុរស​ម្នាក់​ឈ្មោះ​ឌុ​ល វណ្ណៈ​ អាយុ​៤២​ឆ្នាំ នៅ​ចំណុច​បឹង​ធំ ស្ថិត​នៅ​ក្នុងភូមិ​កំពង់​បា​ស្រូវ​ ឃុំ​ជលសារ ស្រុក​ចូល​គិរី ខណៈ​ដែល​ជន​រង​គ្រោះ​ទៅ​មើល​ស្រែប្រាំង ។

សូម​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែឧសភា​ឆ្នាំ ២០២៣​នេះ​ សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​នាំ​អំណោយ​សង្គ្រោះ​បន្ទាន់ ទៅ​ឧបត្ថម្ភ​គ្រួសារ​រង​គ្រោះ​ទាំង​៦៨​គ្រួសារ​នោះ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ