ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​អ្នក​ស្គាល់គ្នា​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​​ម៉ក​​ចេញពី​កន្លែង​លក់​ ទៅដល់គោល​ដៅក៏ចុះដើរ ជួបគ្រោះ​ពេល​ភ្លៀង​ខ្លាំង​

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​ពេល​យប់​ទាំង​ស្រវឹង ខណៈ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​ពេល​យប់​ទាំង​ស្រវឹង ខណៈ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ផង ក៏​ត្រូវ​បាន​រថយន្ត​ពុំ​ស្គាល់​ម៉ាក​១​គ្រឿង​ទៅ​ដល់​បុ.ក​ទាំង​កម្រោល បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បាក់​ភ្លៅ​ម្ខាង ដួល​ដេក​សន្ល.ប់​នៅ​នឹង​កន្លែង​តាំងពី​យប់​រហូត​ដល់​ព្រឹក​ឡើង ​ទើបត្រូវ​បាន​អ្នកដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញ ​និង​រាយការណ៍​ទៅ​កាន់​ក្រុម​សង្គ្រោះ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​។

បុរស​ម្នាក់​នោះ​ឈ្មោះ ហុ​ក ប៊ុ​ន​ណ្ណា​រ៉ា អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ប្រពន្ធ​ឈ្មោះ ភី សុភាព អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​កំពង់ទួល ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ អ្នកដំណើរ​ប្រទះ​ឃើញ​គាត់​ដេក​ក្នុង​ស្ថានភាព​របួស​នៅ​តាម​ចិញ្ចើម​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក «​ខ​» សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៣ ។

​បុរសរងគ្រោះ​​បាន​និយាយ​ប្រាប់​អ្នក​ដែល​ទៅ​ចោមរោម​មើល​គាត់​ថា គាត់​ត្រូវ​រថយន្ត​១​គ្រឿង​បុ.ក ដោយនៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៣ គាត់​បាន​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង ក៏​ស្រវឹង ។​បន្ទាប់​មក​បាន​សុំ​អ្នក​ស្គាល់គ្នា​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​​ម៉ក​ជិះ​ធ្វើ​ដំណើរ​ចេញពី​កន្លែង​លក់ដូរ​នៅ​ភូមិ​កំពង់ទួល ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ទៅ​កាន់​បុរី​ពិភព​ថ្មី​២ ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក «​ខ​» សង្កាត់​ពងទឹក ខណ្ឌដង្កោ​ ​រាជធានីភ្នំពេញ ។

បុរស​រងគ្រោះ​បាន​ប្រាប់​ទៀត​ថា ពេល​ទៅ​ដល់​គោលដៅ​ខាងលើ​យប់​ទៅ​ហើយ បន្ទាប់​មក​គាត់​ក៏​បាន​ចុះ​ដើរ​មិនតែប៉ុណ្ណោះ​ស្រប​ពេល​នោះ​មេឃ​ក៏​បាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ថែម​ទៀត ។​នៅ​ពេល​គាត់​កំពុង​ដើរ ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ទៅ​ដល់​បុ.ក​គាត់​ពីក្រោយ​ទាំង​កម្រោល បណ្ដាល​ឲ្យ​គាត់​ដួល​រង​របួស​បាក់​ភ្លៅ​ដួល​ដេក​នៅ​នឹង​កន្លែង​តែ​ម្ដង​។ បន្ទាប់​មក​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល ចំណែក​រូប​គាត់​ក្រោយមក​ក៏​សន្ល.ប់​លែង​ដឹងខ្លួន​ច្រើន​ម៉ោង លុះ​ពេល​ដឹងខ្លួន​ឡើង​វិញ​ក៏​ពុំ​អាច​ក្រោក​រួច​ឡើយ​និង​បាន​ដេក​នៅ​កន្លែង​កើតហេតុ​រហូត​ដល់​ព្រឹក​ឡើង​ទើប​មាន​អ្នកដំណើរ​ប្រទះ​ឃើញ​។

តាម​ប្រភព​ពី​ន្លែ​ង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពុំ​មាន​នរណា​ម្នាក់​បាន​ប្រទះ​ឃើញ​បុរស​ខាងលើ​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ភ្លាម​ៗ​នោះ​ទេ ព្រោះ​នៅ​យប់​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពុំ​សូវ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ ។ ​រហូត​ដល់​ព្រឹក​ឡើង​ទើប​មាន​អ្នកដំណើរ​ប្រទះ​ឃើញ ហើយ​បាននាំ​គ្នា​​សែង​​ចេញពី​កន្លែង​កើតហេតុ​រួច​រាយការណ៍​ទៅ​កាន់​ក្រុម​សង្គ្រោះ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ