ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដេញវា.យពស់វែកបម្រុង​ចឹក​គោ​ ស្រាប់តែ​មាន​អាការៈប្លែកៗ ​​លុះ​បាត់​១យប់ ប្រទះឃើញ​យ៉ាង​រន្ធ.ត់​

11 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់​ត្រូវបាន​គេប្រទះឃើញ​​ដេក​ស្លា.ប់​តាម​ផ្លូវក្បែរ​មាត់​ស្ទឹង​មង្គល​បូ​រី​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់​ត្រូវបាន​គេប្រទះឃើញ​​ដេក​ស្លា.ប់​តាម​ផ្លូវក្បែរ​មាត់​ស្ទឹង​មង្គល​បូ​រី​បង្កការ​ភ្ញាក់​ផ្អើល​​កាលពី​​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៣​ នៅ​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ​ខេត្តបន្ទាយមានជ័យ​។

ជន​រង​គ្រោះឈ្មោះ ទាវ នៀម ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ ​មាន​ប្រពន្ធ​ឈ្មោះ ភ័​ណ អាយុ​៣៥​ឆ្នាំ ​មានកូន​ស្រី​២​នាក់​ រស់នៅ​ភូមិ​សង្កែ​វា ឃុំ​បវេល ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឫស្សី​ក្រោក​ បានឱ្យ​ដឹងថា​ ​មុន​ពេល​​ជន​រង​គ្រោះ​ដេក​ស្លា.ប់​​​បែបនេះ គេ​​ឃើញ​​ជនរងគ្រោះ​ដើរ​​សុំ​បាយ​ទឹក​អ្នកស្រុក​រស់នៅ​តាម​ដងស្ទឹង​ ​គ្មាន​ពាក់អាវ​ សក់កន្ត្រើង ហើយ​ប្រជា​ពលរដ្ឋ​​មិន​ស្គាល់​ឡើយ នឹក​ស្មាន​ជនរងគ្រោះ​មាន​សតិ​មិន​គ្រប់​ ​ឬ​ញៀ.ន​ថ្នាំ​ និង​ដើរ​តាម​ផ្លូវ​ ​រហូត​ប្រទះឃើញ​ដេក​ស្លា.ប់​ ​ហើយ​ប្រជាពលរដ្ឋ​រាយ​ការ​ជូន​អាជ្ញាធរ​និង​សមត្ងកិច្ច​ចុះ​មក​ពិនិត្យ និង​សន្និដ្ឋាន​ថា អាច​អត់​អាហារ ទើប​​បណ្តាល​ឱ្យ​ជនរងគ្រោះ​ខ្យល់​គស្លា.ប់​។

លោក​​នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ​តាម​​ប្រភព​សាច់ញាតិ​បានអោយ​ដឹង​​ថា ​កាលពី​​១០ថ្ងៃ​​មុន ជនរងគ្រោះ​​ទៅ​មើលសត្វ​​គោ​ជិត​២០​ក្បាល​ ដែល​ជាសត្វ​​គោ​ចិញ្ចឹម​ដោយ​ខ្លួនឯង ហើយ​ពេល​ទៅ​មើល​គោ​​នោះ ​ស្រាប់​តែ​មាន​ពស់វែក​ក្របីខ្មៅ​ធំ​ជិត​ប៉ុន​កជើង​បាន​បើ​ក​ពពារ​ក​ចឹក​គោ​ ហើយ​ជនរងគ្រោះ​ក៏​ដេញ​​វា.យ សត្វពស់នោះ​ក៏វារ​ចូល​វាល​ស្បូវបាត់​ លុះ​​ដុត​វាល​ស្បូវ​ឆេះ​អស់​ នៅតែ​មិនឃើញ​សត្វពស់​ អាច​វារ​ចូល​រន្ធ​បាត់​ហើយ ។ បន្ទាប់មក​ជនរងគ្រោះ​ត្រឡប់​​មក​ផ្ទះ​វិញក៏មាន​​អាកា​រៈ​ឃើញ​មនុស្ស​ខ្លា.ច​​ និង​​មាន​ជម្ងឺ​ក្រ​ពះ​ធ្វើ​ទុក្ខ​​ផងដែរ​​។

លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឫស្សី​ក្រោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ​ប្រពន្ធ​បានអោយ​ប្តី​ជិះ​រថយន្តឈ្នួល​មក​ផ្ទះ​ម្តាយ​នៅ​ស្រុក​មង្គល​បូ​រី​ ដើម្បី​រំដោះគ្រោះ​ ពេល​ជិះ​រថយន្ត​ពី​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​ មក​ដល់​រង្វង់​មូល​ស្ត្រី​ច្រូតស្រូវ​ ស្រុក​មង្គល​បូ​រី ​ខេត្តបន្ទាយមានជ័យ​ ហើយ​ជិះ​ម៉ូតូ​បន្ត​ក៏បាត់​​ជនរងគ្រោះ​រហូត​ សាច់ញាតិ​រក​មិនឃើញ​១​យប់ ​​លុះ​​ព្រឹក​ឡើង​ទទួល​ព័ត៌មាន​​ថា មាន​គេ​ប្រ​ទះ​​ឃើញ​​ប្តី​​ដេក​ស្លា.ប់​នៅ​មាត់​ស្ទឹង​ត្រើយ​ខាងជើង​ផ្សារ​មង្គល​បូ​រី​​តែម្តង​ ។

បច្ចប្បន្ន ស.ពជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ