ស្ថានទូតអង់គ្លេសប្រចាំរដ្ឋធានីទ្រីប៉ូលីរងការដុតបំផ្លាញ
ក្រុមមនុស្សឥតសណ្តាប់ធ្នាប់លីប៊ីជាច្រើននាក់ កាលពីថ្ងៃទី១ ឧសភា បានវាយប្រហារប្រឆាំងស្ថានទូតអង់គ្លេសប្រចាំទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី ដើម្បីជាការសងសឹកក្រោយពីពួកគេចោទប្រកាន់ថា បណ្តាប្រទេសមហាអំណាចលោកខាងលិចប៉ុនប៉ងសម្លា.ប់លោកមូអាម៉ា កាដាហ្វី ។ តាមប្រភពព័ត៌មានថា ស្ថានទូតអង់គ្លេសនៅក្នុងរដ្ឋធានីទ្រីប៉ូលីរងការដុតបំផ្លាញ ហើយអគារទាំងឡាយរបស់បណ្តាប្រទេសលោកខាងលិច ក៏ត្រូវបានយកធ្វើជាគោលដៅវាយប្រហារផងដែរ ក្រោយពីការវាយប្រហារតាមអាកាសលើកចុងក្រោយរបស់អង្គការអូតង់ ដែលបណ្តាលឱ្យស្លា.ប់ កូនប្រុសពៅរបស់លោកកាដាហ្វី ។
ចែករំលែកព័តមាននេះ