ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅទិញ​​សាច់ក្លែម​​ដូច​ទៅ​​ឱ្យ​រថ​យន្ត​បុកស្លា.ប់​​២នាក់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​ពីរនាក់​ស្រវឹង​​ស្រា​​​ជោកជាំ​​​ទន់.ក​រងៀក​ហើយ​នៅ​​តែ​មិន​អស់ចិត្ត​​ មិន​​ព្រម​ឈប់ផឹក​​​ទៀត ប៉ុន្តែ​​​​អស់​សាច់​ក្លែម ពួកគេ​បាន​នាំគ្នា​ជិះម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​​ទៅទិញ​​សាច់ក្លែម​ ហើយ​រេ​ចង្កូត​​ពេញ​ផ្លូវ​​​​បន្ទាប់​មក​​​បាន​បុកគ្នា​ជាមួយ​រថយន្ត​​មួយគ្រឿង​​ពេញ​ទំហឹង បណ្តាល​​​ឱ្យស្លា.ប់​ភ្លាម​ៗ​នៅនឹង​កន្លែង​​ទាំង​​​​ពីរនាក់​តែម្តង​

រាជធានីភ្នំពេញ ៖ ​យុវជន​ពីរនាក់​ស្រវឹង​​ស្រា​​​ជោកជាំ​​​ទន់.ក​រងៀក​ហើយ​នៅ​​តែ​មិន​អស់ចិត្ត​​ មិន​​ព្រម​ឈប់ផឹក​​​ទៀត ប៉ុន្តែ​​​​អស់​សាច់​ក្លែម ពួកគេ​បាន​នាំគ្នា​ជិះម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​​ទៅទិញ​​សាច់ក្លែម​ ហើយ​រេ​ចង្កូត​​ពេញ​ផ្លូវ​​​​បន្ទាប់​មក​​​បាន​បុកគ្នា​ជាមួយ​រថយន្ត​​មួយគ្រឿង​​ពេញ​ទំហឹង បណ្តាល​​​ឱ្យស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​​ទាំង​​​​ពីរនាក់​តែម្តង​។​

​ហេតុ​ការណ៍​អាក្រក់​​ដោយសារ​​មនុស្ស​​ស្រ​វឹង​នេះ​​បាន​កើត​ឡើង​​កាលពីវេលាម៉ោង​​​១១​យប់​ថ្ងៃទី​១ ឧសភា​ ​២០១១ ​នៅលើ​កំណាត់ផ្លូវ​​ជាតិ​លេខ​​​៤ ខាង​លិច​រង្វង់​មូល​​ថ្នល់​បំបែក​​​ចោម​ចៅ​ ភូមិ​​ថ្នល់​​បំបែក​ សង្កាត់​ចោមចៅ ​​ខណ្ឌដង្កោ ​​។ យុវជន​រង​គ្រោះ​​ឈ្មោះ​​ស៊ឹម ​ប៉ុក អាយុ​២៣​ឆ្នាំ និង​​ម្នាក់​ទៀត​​​ឈ្មោះ​​កុយ ធន ​​អាយុ​​២២​ឆ្នាំ ​​ពួកគេ​ជា​កម្ម​ករ​​រោង​ចក្រ​​កាត់ដេរ​​ មានស្រុក​កំណើត​​​ភូមិ​ស្រី​​ខួច ​ឃុំ​អង្គកែវ ​ស្រុកទ្រាំង ​ខេត្តតាកែវ ហើយ​​បាន​​​​មកស្នាក់​នៅ​ផ្ទះជួលភូមិ​​​ចោមចៅ សង្កាត់​​ចោមចៅ ។ តាមប្រភពព័ត៌​មាន​​ពី​កន្លែង​កើត​​ហេតុ​​​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ជិះម៉ូតូ​១គ្រឿង​ម៉ាក​យ៉ា​​ម៉ា​ហា ​គ្រីបស្តុន ពណ៌​ប្រផេះ ​ពាក់​ស្លាក​លេខ ច-១៨៩០ ភព១ ហើយ​​​បាន​បុកជាមួយ​រថយន្ត​​១គ្រឿង​ម៉ាកហុង​ដា CR-V ពណ៌ទឹក​ប្រាក់​​ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2M-2557 បើក​បរ​​​ដោយ​បុរស​ឈ្មោះ​​​ជូ ​រមណី អាយុ​​៤៤​​ឆ្នាំ ​មាន​ទីលំនៅ​​ភូមិ​ព្រៃ​​​ទា សង្កាត់​ចោមចៅ ។​

ប្រភពដដែល​បានបន្តទៀត​ថា នៅ​មុន​​ពេល​កើតហេតុ​​ខាងលើ ​​នៅ​ផ្ទះដែល​​​យុវជន​​​​រង​គ្រោះ​​​​ស្នាក់នៅ​​​​មាន​ពិធី​ជប់លៀង​​​ថ្ងៃ​​ទិវា​​ពល​កម្ម​អន្តរ​ជាតិ​ ហើយ​​មាន​​ការ​ផឹកស៊ី​​តាំង​ពីព្រឹក​រហូត​ដល់​យប់​ ប៉ុន្តែ​​​​ពុំ​ដឹង​​ថា ជន​រងគ្រោះ​​​ផឹក​ស៊ី​​តាំង​ពី​ពេល​ចាប់​ផ្តើម ឬ​យ៉ាង​ណា​នោះឡើយ ។ លុះ​ដល់​​​ពេលកើតហេតុ ​មិនទាន់​ឈប់​​ផឹក​ឡើយ​ហើយ​​ដោយ​ខ្វះសាច់ក្លែម​​​យុវជន​រងគ្រោះ​​ទាំង​​ពីរ​​នាក់​បានខ្ចីម៉ូតូ​បងប្អូន​ជិះទៅ​រកទិញ​​សាច់ក្លែម​​​ថែមទៀត ​​។ ​ពេលនោះ​គេ​បាន​ឃើញ​ជន​រង​គ្រោះ​​​​ទិញ​ភ្លៅ​មាន់បំពង​ បន្ទាប់​មក​​​ពួកគេ​បាន​​នាំគ្នាជិះ​ម៉ូតូ​សំដៅទៅទិស​​ខាង​លិច ក្នុងស្ថាន​ភាព​រេ​ចង្កុត​​ពេញផ្លូវ ។ ​រេទៅ​​រកបុក​​រថយន្ត​អ្នក​ដំណើរ​១លើក​​គេ​គេច​​ផុត លើកទី​២​​គេ​គេច​ផុតទៀត និង​​ប្រុង​ទៅ​​​​បុក​រថយន្ត​​​​ឈ្នួល​​ម៉ាក​​​សាន់យ៉ុង​១គ្រឿង​ដែល​កំពុង​តែ​​​ចត​ស្ងៀម ​បន្ទាប់​មក​​​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បានបន្តិច ​​​ក៏រេចង្កូត​​ចូលទៅ​បុក​រថយន្ត CR-V ពេញទំហឹង​​តែម្តង ៕​