ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ផ្សារ​ដែក​ធ្វើ​រោង​ដាក់​រថយន្ត​ចរន្ត​អគ្គិ​សនី​ឆក់​ស្លា.ប់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ កម្ម​ករ​សំណង់​ម្នាក់​​បាន​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ស្លា.ប់​ ខណៈ​ពេល​ជន​រងគ្រោះ​ព្យា​យាម​ឡើង​លើ​រោង​ចត​រថយន្ត​ដើម្បី​ផ្សារ​ដែក​ធ្វើ​រោង​ដាក់​រថយន្ត និង​ម៉ូតូ​នៅ​ក្នុង​មន្ទីរ​ប្រៃសណី​​យ និង​ទូរគម​នាគមន៍​ខេត្ត ។ ហេតុ​ការណ៍​នេះ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​ក្រុង​ច្បារ​មន​ប្រាប់​ឱ្យ​ដឹងថា ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​៣០ មេសា

ខេត្ត​កំពង់​ស្ពឺ ៖ កម្ម​ករ​សំណង់​ម្នាក់​​បាន​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ស្លាប់​ ខណៈ​ពេល​ជន​រងគ្រោះ​ព្យា​យាម​ឡើង​លើ​រោង​ចត​រថយន្ត​ដើម្បី​ផ្សារ​ដែក​ធ្វើ​រោង​ដាក់​រថយន្ត និង​ម៉ូតូ​នៅ​ក្នុង​មន្ទីរ​ប្រៃសណី​​យ និង​ទូរគម​នាគមន៍​ខេត្ត ។ ហេតុ​ការណ៍​នេះ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​ក្រុង​ច្បារ​មន​ប្រាប់​ឱ្យ​ដឹងថា ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​៣០ មេសា ។

មន្ត្រី​ប៉ូលិស​​​ក្រុង​ច្បារ​មន បាន​បន្ត​ថា ជន​រង​គ្រោះ​​ឈ្មោះ​តំ ចាន់​ថន ភេទ​ប្រុស អាយុ​៣២​​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​​ភុំ ផល្លី និង​​មាន​កូន​ម្នាក់​ក្នុង​បន្ទុក​ រស់​នៅក្នុងភូមិ​តាំង​ទន្លេ សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារ​មន ។ ជន​រងគ្រោះ​ពុំ​មែន​ជា​អ្នក​ជំនាញ​ខាង​ផ្សារ​ដែក​ទេ ជា​កម្ម​ករ​ចល័ត​​ប៉ុណ្ណោះ។ នៅព្រឹក​​ថ្ងៃ​ទី​៣០ មេសា មន្ទីរ​​ប្រៃសណីយ​ និង​ទូរគម​នាគមន៍​ខេត្ត​បាន​ធ្វើ​រោង​ប្រក់​ដំបូល សម្រាប់​ដាក់​​រថយន្ត និង​ម៉ូតូ​របស់​​​បុគ្គ​លិក​។ ​ជន​រងគ្រោះ​បាន​​កាន់​​ក្បាល​​ផ្សារ​ឡើង​តាម​សសរ​ដែក​ទៅ​ផ្សារ​តភ្ជាប់​ដែក​ម្ខាង​ទៀត​ ក៏​ត្រូវ​ឧបករណ៍​ផ្សារ​ដែល​​ភ្ជាប់​ចរន្ត​អគ្គិ​សនី​​មាន​ដាច់​រលាត់​ស្រោម​​ជ័រ​ផង​នោះ​ ​​​ឆក់ បណ្តាល​ឱ្យ​ស្លាប់​​ភ្លាម​នៅ​នឹង​កន្លែង​។ ពេល​នោះ​កម្ម​​ករ​ជា​មិត្តភក្តិ​​បាន​ព្យា​យាម​ជួយ​សង្គ្រោះ​​ដែរ តែ​​​ពុំ​អាច​ជួយ​​បាន​ឡើយ ព្រោះ​ជន​រង​គ្រោះ​​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​ប៉ូលិស​បច្ចេក​ទេស​​​ដែល​​ធ្វើ​កោសល្យ​វិច័យ​​នា​ឱកាស​នោះ បាន​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​ស្លាប់​​ដោយ​​ចរន្ត​អគ្គិ​សនី​​ឆក់​ប្រាកដ​មែន ​ពុំ​មាន​​ទាក​ទង​នឹង​អំពើ​ឃាត​កម្ម​ឡើយ ។ ​ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​​សព​ជន​រងគ្រោះ​​រួច សមត្ថ​កិច្ច​បាន​ប្រគល់​​​ទៅ​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕