ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លេច​បង្រៀន​ជំនាញ​សង្គម​ដល់​កូន​ៗ !

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សួរ​កូន​របស់​អ្នក​បី​សំណួរ​ជា​រៀងរាល់ថ្ងៃ ។ សិល្បៈ​នៃ​ការ​សន្ទនា គឺជា​ជំនាញ​សង្គម​ដ៏​សំខាន់​មួយ ប៉ុន្តែ​ឪពុក​ម្តាយ​តែងតែ​ធ្វេសប្រហែស​ក្នុង​ការ​បង្រៀន ។ សួរ​កុមារ​នូវ​សំណួរ​ដូច​ជា ៖…

រាជធានី​ភ្នំពេញ ៖ សួរ​កូន​របស់​អ្នក​បី​សំណួរ​ជា​រៀងរាល់ថ្ងៃ ។ សិល្បៈ​នៃ​ការ​សន្ទនា គឺជា​ជំនាញ​សង្គម​ដ៏​សំខាន់​មួយ ប៉ុន្តែ​ឪពុក​ម្តាយ​តែងតែ​ធ្វេសប្រហែស​ក្នុង​ការ​បង្រៀន ។ សួរ​កុមារ​នូវ​សំណួរ​ដូច​ជា ៖ នៅ​សាលា តើ​កូន​ចូល​ចិត្ត​អ្វីខ្លះ​នៅ​ថ្ងៃនេះ ? តើ​កូន​បាន​ធ្វើ​អ្វីខ្លះ​នៅ​ឯ​ពិធីជប់លៀង​ដែល​កូន​បាន​ទៅ ? ឬ តើ​កូន​ចង់ទៅ​ណា​នៅ​រសៀល​ថ្ងៃស្អែក ? ។

១. បង្រៀន​កុមារ​ៗ​នូវ​ល្បិច​ក្លាហាន ៖ ប្រាប់​ពួក​គេ​ឱ្យ​កត់សម្គាល់​ពណ៌​ភ្នែក​របស់​មនុស្ស​ជា​និច្ច ។ ការ​ទំនាក់ទំនង​ដោយ​ភ្នែក​នឹង​ជួយ​ឱ្យ​កុមារ​ដែល​ស្ទាក់ស្ទើរ​មើលទៅ​មាន​ទំនុកចិត្ត​ជាង​មុន ហើយនឹង​ជួយ​ឱ្យ​កុមារ​មាន​ភាព​ជឿជាក់​ជាង​មុន ។

២. ទទួលស្គាល់​អារម្មណ៍​ខ្លាំង​របស់​កូន​អ្នក ៖ នៅ​ពេល​ដែល​កូន​ខឹង ចូរ​សួរ​ពួក​គេ​ថា តើ​កូន​មាន​អារម្មណ៍​យ៉ាងណា ? និង តើ​កូន​គិត​ថា អ្វី​នឹង​ធ្វើ​ឱ្យ​វា​កាន់តែ​ប្រសើរ​ឡើង ? បន្ទាប់​មក​ស្តាប់​ពួក​គេ ។ ពួក​គេ​នឹង​ធូរស្បើយ​ពី​ភាព​ច្របូកច្របល់​កាន់តែ​ងាយស្រួល ប្រសិនបើ​អ្នក​អនុញ្ញាត​ឱ្យ​ពួក​គេ​និយាយ​វា​ចេញ​មក ។

៣. ចិញ្ចឹម​កូន​ដែល​ចេះ​ដឹងគុណ ៖ បង្ហាញ​កូន​របស់​អ្នក​ពី​របៀប​ក្លាយជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ការ​ដឹងគុណ ។ កុមារ​ទទួល​បាន​អារម្មណ៍​នៃ​គុណ​តម្លៃ​ខ្លួនឯង​ដោយ​ការ​ស្ម័គ្រចិត្ត​នៅ​ក្នុង​សហគមន៍ ។

៤. កុំ​ចិញ្ចឹម​កុមារ​ឱ្យ​ខូច ៖ ចូរ​រក្សា​គំនិត​នេះ​ក្នុង​ចិត្ត ។ កុមារ​គ្រប់​រូប គឺជា​កំណប់ទ្រព្យ ប៉ុន្តែ​កុំ​តាម​ចិត្ត​កូន​រហូត​ពួក​គេ​លែង​ស្តាប់​អ្នក ។

៥. និយាយ​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​មនុស្ស​ល្អ ៖ ចាប់ផ្តើម​តាំងពី​ពួក​គេ​នៅ​តូច ។ នៅ​ពេល​អ្នក​អាន​រឿង​មុន​ចូល​គេង ជា​ឧទាហរណ៍ សួរ​កូន​របស់​អ្នក​ថា តើ​តួអង្គ​អាក្រក់ ឬ​ល្អ ហើយ​ស្វែង​យល់​ពី​មូលហេតុ ។ ពន្យល់​កូន​របស់​អ្នក​ថា ហេតុ​អ្វី​បានជា​តម្លៃ​មនុស្ស​មាន​សារៈសំខាន់ ? ចម្លើយ​សាមញ្ញ​នៅ​ពេល​ដែល​កូន​មានចិត្ត​ល្អ ចិត្ត​ទូលាយ ស្មោះត្រង់ និង​គោរព កូន​ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​អារម្មណ៍ល្អ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត កូន​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ។ ការ​ដឹងគុណ​រៀង​រាល់​យប់​នៅ​អាហារ​ពេល​ល្ងាច ។ ចូរ​ដើរ​ជុំវិញ​តុ ហើយ​ប្តូរ​វេន​និយាយ​អំពី​មនុស្ស​ផ្សេង​ៗ​ដែល​មានចិត្ត​ល្អ និង​សប្បុរស​ចំពោះ​អ្នក​រាល់គ្នា​នៅ​ថ្ងៃ​នោះ ។ វា​អាច​ស្តាប់​ទៅ​ដូច​ជា​ច្របូកច្របល់ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​មាន​អារម្មណ៍ល្អ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕