ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​បាសេ​ឡូ​ណា នឹង​ពិន័យ​មនុស្ស​ដែល​ចូល​ចិត្ត​ស្រាត​​តាម​ទី​សាធារណៈ

14 ឆ្នាំ មុន

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ទី​ក្រុង​បាសេ​ឡូ​ណា ប្រទេស​អេស្ប៉ាញ ​​បាន​ដាក់​បំរាម​​ការ​ស្រាត​អាស​អាភាស​​ ឬ​ស្លៀក​ឈុត​​ហែល​ទឹក​​នៅ​ទី​សាធា​​រណៈ និង​កំណត់​​ការ​ស្លៀក​​ឈុត​ហែល​ទឹក​តែ​នៅ​​ក្នុង​បរិ​វេណ​អាង​ហែល​ទឹក​ ឆ្នេរ​សមុទ្រ និង​ដើរ​​នៅ​លើ​​ឆ្នេរ​​ខ្សាច់​តែ​ប៉ុណ្ណោះ ។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ទី​ក្រុង​បាសេ​ឡូ​ណា ប្រទេស​អេស្ប៉ាញ ​​បាន​ដាក់​បំរាម​​ការ​ស្រាត​អាស​អាភាស​​ ឬ​ស្លៀក​ឈុត​​ហែល​ទឹក​​នៅ​ទី​សាធា​​រណៈ និង​កំណត់​​ការ​ស្លៀក​​ឈុត​ហែល​ទឹក​តែ​នៅ​​ក្នុង​បរិ​វេណ​អាង​ហែល​ទឹក​ ឆ្នេរ​សមុទ្រ និង​ដើរ​​នៅ​លើ​​ឆ្នេរ​​ខ្សាច់​តែ​ប៉ុណ្ណោះ ។

សម្រាប់​អ្នក​ដែល​​និយម​ការស្រាត​ និង​ដើរ​នៅ​ខាង​ក្រៅ​បរិវេណ​​កំណត់​ ត្រូវ​ទទួល​ការ​​ផាក​ពិន័យ​ជា​​​ទឹក​ប្រាក់​ក្នុង​រវាង​ពី​៣០០​ទៅ​៥០០​អឺរ៉ូ។ ចំណែក​អ្នក​ស្លៀក​​ឈុត​ប៊ីគីនី​ ខោ​​សម្រាប់​ហែល​ទឹក​ ឬឈុត​ហែល​ទឹកដែល​ចេញ​ដើរ​នៅ​តាម​​ដង​ផ្លូវ ​នឹងត្រូវទទួល​ការ​ពិន័យ​ជា​ប្រាក់​​ពី​១២០​ទៅ​៣០០​អឺរ៉ូ ។ កាល​ពី​ដើម​ឆ្នាំ​២០១១ មន្ត្រី​ជាន់​ខ្ពស់​នៅ​​ទី​ក្រុង​បាសេ​ឡូ​ណា ​បាន​បិទ​ប្រកាស​​​​​មិន​ឱ្យ​ប្រតិ​បត្តិ​ទង្វើ​ខាង​លើ ដោយ​ការ​បង្ហាញ​​​​រូប​បុរស-ស្ត្រី​​ចំនួន​២គូ ដោយ​មួយគូ​តុប​តែង​កាយ​ដោយ​សម្លៀក​បំពាក់​ធម្ម​តា ខណៈ​ពេល​១​គូ​ទៀត​​មាន​គូស​ខ្វែង​ពី​លើ​ដោយ​គំនូស​ក្រហម​​នៅ​ពី​លើ​​ការ​​ស្លៀក​​ឈុត​​ហែល​ទឹក។

ចំពោះ​​បទ​បញ្ជា​ជា​ចុង​ក្រោយ​​នេះ ​មន្ត្រី ​សមត្ថ​កិច្ច​មាន​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា នឹង​ជួយ​ទ្រទ្រង់​ឱ្យ​ប្រជា​ជន​អាច​រស់​នៅ​រួម​គ្នា​បាន​ល្អ​​នៅតាម​ទីសាធា​រណៈ ។ ​ស្រប​ពេល​ជា​មួយគ្នា​​នេះ ​អ្នក​គាំទ្រ​ក្រុម​និយម​ការ​ស្រាត​អាស​អាភាស​​បាន​សម្តែង​នូវការ​មិន​ពេញចិត្ត​ចំពោះ​បំរាម​ខាង​លើ ដោយ​ថ្លែង​បញ្ជាក់ថា​ ​បំរាម​នេះ​ស្ថិត​នៅ​ពី​លើ​ច្បាប់​លើក​លែង​ទោស​ការ​សម្រាត​​សម្លៀក​បំពាក់​កាល​ពី​២២​​ឆ្នាំ​​មុន ។

ចំណែក​អាជីវ​ករ​លក់​ការ៉េម​​ម្នាក់​​បាន​ថ្លែង​​​ក្នុង​ន័យ​​គាំទ្រ​បំរាម​​ខាង​លើ​ថា កាល​ពី​មុន​នេះ​អាជ្ញា​ធរ​បាន​បន្ធូរ​បន្ថយ​រឿង​រ៉ាវ​ផ្សេងៗ​យ៉ាង​ច្រើន​​ ហើយ​ការ​ចេញ​ច្បាប់​ថ្មី​នេះ នឹង​មាន​លទ្ធ​ផល​ល្អ​ដល់​មនុស្ស​គ្រប់​រូប​នៅតាម​ទីសាធា​រណៈ។
រីឯ​អាជីវ​ករ​​លក់​សម្លៀក​បំពាក់​ម្នាក់​បាន​បង្ហាញ​ការ​គាំទ្រ​ដែរ​​ថា ​បច្ចុ​ប្បន្ន​នេះ​​មនុស្ស​ដែល​​​ចូលចិត្ត​​ការ​ស្រាត​លំហែកាយ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទី​ក្រុង​ចាប់​ផ្តើម​កើន​ចំនួន​ខុស​ប្រក្រតី ​ដូច្នេះ​មនុស្ស​ទាំង​​នោះ​​ស័ក្តិ​សម​នឹង​​​ទទួល​រង​ការ​ពិន័យ​ពី​អាជ្ញា​ធរ​​ហើយ​ ៕