ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា​រិះ​គន់​បណ្តា​ក្រុម​ហ៊ុន​ប្រេង​ថា​ឆ្លៀត​ដំឡើង​ថ្លៃ​ប្រេង​សាំង​ខ្ពស់​

14 ឆ្នាំ មុន

ប្រធានា​ធិបតី​អាមេរិក​ លោក​​បារ៉ាក់ អូ​បា​ម៉ា វាយ​តម្លៃ​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ថា បណ្តា​ក្រុម​ហ៊ុន​ប្រេង​ឆ្លៀត​ឱកាស​ប្រេង​ឡើង​ថ្លៃ​ខ្ពស់​ដំឡើង​តម្លៃ​ប្រេង ​សាំង​នៅ​សហ​រដ្ឋ​អាមេរិក​។ លោក​បាន​ស្នើ​ជា​ថ្មី​ដល់​សភា​ឱ្យ​ដក​វិញ​ ការ​សំរាល​ពន្ធ​ដែល​បណ្តា​ក្រុម​ហ៊ុន​ប្រេង​កាត​ និង​ឧស្ម័ន​ទទួល​បាន​ក្នុង​កំរិត​៤​ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​។ ក្នុង​សង្កថា ប្រចាំ​សប្តាហ៍​របស់​លោក​តាម​វិទ្យុ​ និង​អ៊ីន​ធើរ​ណេត​ លោក​អូ​បាម៉ា​គូស​បញ្ជាក់​ថា កាដូ​ពន្ធ​ទាំង​នេះ​មិន​ស្មើ​ភាព​ និង​ពុំ​ត្រឹម​ត្រូវ​ឡើយ​។ យើង​ត្រូវ​បញ្ចប់​ការ​សំរាល​ពន្ធ​នេះ​។

ប្រធានា​ធិបតី​អាមេរិក​ លោក​​បារ៉ាក់ អូ​បា​ម៉ា វាយ​តម្លៃ​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ថា បណ្តា​ក្រុម​ហ៊ុន​ប្រេង​ឆ្លៀត​ឱកាស​ប្រេង​ឡើង​ថ្លៃ​ខ្ពស់​ដំឡើង​តម្លៃ​ប្រេង​សាំង​នៅ​សហ​រដ្ឋ​អាមេរិក​។ លោក​បាន​ស្នើ​ជា​ថ្មី​ដល់​សភា​ឱ្យ​ដក​វិញ​ ការ​សំរាល​ពន្ធ​ដែល​បណ្តា​ក្រុម​ហ៊ុន​ប្រេង​កាត​ និង​ឧស្ម័ន​ទទួល​បាន​ក្នុង​កំរិត​៤​ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​។ ក្នុង​សង្កថា ប្រចាំ​សប្តាហ៍​របស់​លោក​តាម​វិទ្យុ​ និង​អ៊ីន​ធើរ​ណេត​ លោក​អូ​បាម៉ា​គូស​បញ្ជាក់​ថា កាដូ​ពន្ធ​ទាំង​នេះ​មិន​ស្មើ​ភាព​ និង​ពុំ​ត្រឹម​ត្រូវ​ឡើយ​។ យើង​ត្រូវ​បញ្ចប់​ការ​សំរាល​ពន្ធ​នេះ​។
បញ្ហា​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​រវាង​ប្រធានា​ធិបតី​ និង​បណ្តា​សមា​ជិក​សភា​នៃ​គណ​បក្ស​សាធារណ​រដ្ឋ​ដែល​មាន​ភាគ​ច្រើន​ក្នុង​សភា​។ តម្លៃ​ប្រេង​សាំង​បាន​ឡើង​​យ៉ាង​ខ្ពស់​ដោយ​នៅ​កន្លែង​ខ្លះ​ឡើង​ដល់​៤​ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​(៣,៧៨លីត្រ​) តំណាង​ឱ្យ​២,៧​អឺរ៉ូ​ក្នុង​មួយ​ហ្គា​ឡុង​ ឬ​០,៧១​អឺរ៉ូ​ក្នុង​មួយ​លីត្រ​។ តម្លៃ​នេះ​គឺ​ខ្ពស់​ជាង​១​ដុល្លារ​ក្នុង​មួយ​លីត្រ​ដែល​យោង​តាម​ពួក​អ្នក​សេដ្ឋ​កិច្ច​ថា ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​កំណើន​សេដ្ឋ​កិច្ច​។ ទន្ទឹម​នឹង​នេះ​បណ្តា​ក្រុម​ហ៊ុន​ប្រេង​ប្រកាស​ពី​​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​។ លោក​អូបា​ម៉ា​ មាន​ប្រសាសន៍​ថា ដក​ការ​កាត់​បន្ថយ​ពន្ធ​ពី​បណ្តា​ក្រុម​ហ៊ុន​ទាំង​នេះ​នឹង​អាច​មាន​ប្រាក់​សំរាប់​ធ្វើ​វិនិយោគ​ថែម​ទៀត​ក្នុង​ការ​ស្រាវ​ជ្រាវ​លើ​ថាម​ពល​ថ្មីៗ​។
សមា​ជិក​សភា​គណ​បក្ស​សាធារណ​រដ្ឋ​មួយ​រូប​លោក​ JAMES LANKFORD ឆ្លើយ​តប​ថា គំរោង​នេះ​របស់​លោក​ប្រធានា​ធិបតី​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ងារ​ជា​ច្រើន​លាន​សំរាប់​ពល​រដ្ឋ​អាមេរិក​ដែល​ធ្វើ​ការ​សំរាប់​ឧស្សាហ​កម្ម​ប្រេង​កាត​ ៕