ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់​​ណាស់​! ​អ្នក​​លក់​ក្រឡាន១២នាក់​ជិះ​រ៉ឺមក​ម៉ូតូ​ទៅលក់ ស្រាប់តែ​ជួបគ្រោះអកុសល​តាម​ផ្លូវ​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ​ចំណែក​៨​នាក់​ទៀត​រង​

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ​ចំណែក​៨​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សណ្ដោង​បុ.ករ៉ឺម៉ក​ម៉ូតូ​ពីក្រោយ ដែល​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៣ ខែឧសភា​ ឆ្នាំ​២០២៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០​និង​លេខ​៤១ ស្ថិត​នៅ​ក្នុងភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មាន​ជ័យ​ ​ខេត្តកំពង់ឆ្នាំង ។​

ជនរងគ្រោះ​ចំនួន​​​​៤​នាក់ដែលបាត់បង់ជីវិត​ភ្លាមៗ​នៅនឹង​កន្លែងកើតហេតុ​​ និង​​ជនរងគ្រោះ​​​ចំនួន​​៨​នាក់​ដែល​​​រងរបួសធ្ងន់​-ស្រាល​ មិនទាន់ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​ទេ គ្រាន់​តែ​ដឹង​ថាពួកគាត់​ជា​អ្នកលក់ក្រឡាន ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​១២​នាក់ ដែល​មាន​ពី​លំនៅ​ភូមិ​បឹង​កក់ ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច បាន​ជិះរ៉ឺ​​មក​ម៉ូតូ​មួយ​គ្រឿង ដើម្បី​យក​ក្រឡាន​ទៅ​លក់​ដូច​សព្វ​​ដង ។ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដា​ ពណ៌​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ 3G-21​03 សណ្ដោងរ៉ឺ​ម៉ក​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 4B-2068 ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ​ហើយ​ក៏​បាន​បុ.ក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លា.ប់​ភ្លាម​ៗ​នៅនឹង​កន្លែងកើតហេតុ​ ​ចំណែក​៨​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ ។ ​បន្ទាប់ពី​​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

​​ក្រោយ​ពេលកើតហេតុ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​ និង​ធ្វើ​វាស់វែង​នៅ​កន្លែង​កើតហេតុ ហើយ​បាន ប្រគល់​ស.ព​ជូន​​ក្រុម​គ្រួសារ ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ចំណែក​អ្នក​រងរបួសធ្ងន់ និង​ស្រាល ត្រូវ​បានប​ញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ​ដោយឡែក​​រថយន្ត​បង្ក​និងរ៉ឺ​​ម៉ក​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​​នៅពេលក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ