ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តគ្រប់​​ប្រភេទនឹង​ត្រូវ​ត្រួតពិនិត្យ​​​ពីលក្ខណៈ​បច្ចេកទេស​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​​២៩ មេសា ​​គណៈ​បញ្ជា​ការ​​​ដឹកនាំ​បញ្ជា​​ត្រួតពិនិត្យ​​​ការ​អនុ​វត្ត​​​ច្បាប់ចរាចរណ៍​​​ផ្លូវគោក បាន​ជូនដំណឹង​​​​ជា​សាធា​រណៈ និង​​ចុះហត្ថលេខា​​ដោយលោក​​​​នាយ​​ឧត្ត​ម​សេនីយ៍​​​​នេត សាវឿន ​​​ប្រកាស​​ដល់​ម្ចាស់​រថ​យន្ត អ្នក​​​បើកបរ ​ក្រុមហ៊ុនដឹកជញ្ជូន​ទំនិញ និង​​អ្នក​ដំណើរ ​​ព្រមទាំង​​​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​ថា

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​​២៩ មេសា ​​គណៈ​បញ្ជា​ការ​​​ដឹកនាំ​បញ្ជា​​ត្រួតពិនិត្យ​​​ការ​អនុ​វត្ត​​​ច្បាប់ចរាចរណ៍​​​ផ្លូវគោក បាន​ជូនដំណឹង​​​​ជា​សាធា​រណៈ និង​​ចុះហត្ថលេខា​​ដោយលោក​​​​នាយ​​ឧត្ត​ម​សេនីយ៍​​​​នេត សាវឿន ​​​ប្រកាស​​ដល់​ម្ចាស់​រថ​យន្ត អ្នក​​​បើកបរ ​ក្រុមហ៊ុនដឹកជញ្ជូន​ទំនិញ និង​​អ្នក​ដំណើរ ​​ព្រមទាំង​​​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​ថា ​​គណៈ​បញ្ជា​ការ​​​​​ដឹកនាំបញ្ជា​​​ត្រួតពិនិត្យ​​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ផ្លូវគោក នឹង​ចាត់​ក្រុម​ចម្រុះ​​​ធ្វើការ​ត្រួត​ពិនិត្យ​​​វិញ្ញាបនបត្រ​​​​លក្ខណៈ​បច្ចេក​ទេស​​រថយន្ត ប័ណ្ណ​បើកបរ ​​ប័ណ្ណ​​សម្គាល់​​​រថយន្ត ​​ស្លាកលេខ លិខិត​អនុញ្ញាត​ធ្វើអាជីវ​កម្ម ការ​ផ្ទុក​​កុងតឺន័រ សំបក​កង់ ភ្លើង​បំភ្លឺ​ ហ្វ្រាំង តទ្រុង ត​ដំបូល តសាក់ស៊ី ថែមភ្លៅ ការ​ផ្ទុកទំនិញ​​​​ឬ​អ្នក​ដំណើរ​​​លើ​សកំណត់ ឬ​សំពីង​សំពោង ​នៅ​តាម​​កំពង់​​ផែ ​ចំណត ​កំពង់​​​ចម្លង ​​​កំពង់​​​ដ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន នៅរាជធានីភ្នំពេញ និង​គ្រប់​​ខេត្ត​​​ចាប់​ពីថ្ងៃទី​​១ ឧសភា ​​ឆ្នាំ​២០១១ តទៅ ៕​