ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​វៀតណាម​ប្រុស​-ស្រី​នៅ​ក្រុង​បា​វិត ពីបទ​​ជួ​.​ញ​.​ដូរ​និង​ចែកចាយ​គ្រឿ​.​ង​.​ញៀ​.​ន​

11 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​ស្វាយ​រៀង កាលពី​ថ្ងៃ​ទី​០១ ឧសភា បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​០៥​នាក់​ទៅ​តុលា​ការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​ស្វាយ​រៀង កាលពី​ថ្ងៃ​ទី​០១ ឧសភា បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​០៥​នាក់​ទៅ​តុលា​ការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តស្វាយ​រៀង សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេ​នីយ៍​ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​ក្រោម​បញ្ជា​ផ្ទាល់ លោក​ឧត្តមសេនីយ៍ត្រី សែ
​វុ​ទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ស្វាយ​រៀង ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​កាស៊ីណូ​វី​ន​នឺ​ស ស្ថិត​នៅ​ភូមិ បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុង​នោះ​ស្រី​ម្នាក់​៖

១-​ឈ្មោះ វិ​ន វាំង​ខា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជនជាតិ​វៀតណាម ជា​​បុគ្គលិក​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​កាស៊ីណូ​ម៉ុ​កបាយ ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។​២-​ឈ្មោះ ដាំង មិន​វ៉ាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​ជនជាតិ​វៀតណាម ជា​​បុគ្គលិក​អន​ឡាញ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ​៣-​ឈ្មោះ លី ទឹង​ផាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។​ ៤-​ឈ្មោះ វ៉ ធី​កាំ​ទូ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ​ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។​ ៥-​ឈ្មោះ ង្វៀ​ង ចុង​ហ៊ី​វ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ចំនួន​៥៨ក​ញ្ច​ប់ មាន​ទម្ងន់ ១៩៦,៦៦​ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។ ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​០១​កញ្ចប់​=៤១គ្រាប់​មាន​ទម្ងន់​៤,៥០
(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​០១​កញ្ចប់​=១២គ្រាប់ មាន​ទម្ងន់ ៤,៧៣ ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​ ។ ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក​ចំនួន​០៤​កញ្ចប់​=២១គ្រាប់​កន្លះ​មាន​ទម្ងន់​១១,៣៩​ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​ ។ ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​ចំនួន​០១​កញ្ចប់​=១២គ្រាប់​មាន​ទម្ងន់ ២,០២​ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។ ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ​ចំនួន​០១​កញ្ចប់​=០១គ្រាប់​មាន​ទម្ងន់​០,៦៣​ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។ ថ្នាំ​គ្រាប់​ពណ៌​ត្នោត​ចំនួន​០១​កញ្ចប់​=០១គ្រាប់​មាន​ទម្ងន់ ០,៦២​ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។ ម្សៅ​ម៉ត់​ពណ៌​ស​ចំនួន​៣២កញ្ចប់ មាន​ទម្ងន់​៤០,០៩(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។

ម្សៅ​ម៉ត់​ពណ៌​ត្រួយ​ចេក​ចំនួន​០១ កញ្ចប់​មាន​ទម្ងន់​០,៤៩(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។ ថ្នាំជក់​ចំនួន​០១ កញ្ចប់ មាន​ទម្ងន់​១,០០(​គិត​ទាំង​សំបក​វេច​ខ្ចប់​)​។ ម្សៅ​កញ្ចប់​ពណ៌​ក្រហម​ចំនួន​០៥ កញ្ចប់​មាន​ទម្ងន់​១២៤,៧៥ ក្រាម​(​គិត ទាំង​សំបក​វេច​ខ្ចប់​)​។ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០២ គ្រឿង និង​ម៉ូតូ​ចំនួន​០៣ គ្រឿង​។ ទូរស័ព្ទ​ដៃ​ចំនួន​១៣ គ្រឿង​។ លិខិតឆ្លងដែន​ចំនួន​០៣ ក្បាល​។ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​វៀតណាម​ចំនួន​០៤ សន្លឹក​។ បណ្ណ​បើកបរ​ចំនួន​០១ សន្លឹក​១៨.​សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយ​រៀង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ