ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មូ​បារ៉ាក់​អាច​មាន​​ទោស​ប្រហារ​ជីវិត​ប្រសិន​បើ​ឱ្យ​គេ​បា.ញ់​លើ​ពួក​បាតុ​ករ​

14 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ជាមួយ​កាសែត​ AL-AHRAM រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ថ្មី​អេហ្ស៊ីប​ លោក​ម៉ូ​ហា​ម៉េដ អែល​ហ្គីន​ឌី ថ្លែង​ថា ប្រធានា​ធិបតី​ត្រូវ​ផ្តួល​រំលំ​លោក​ហូស្នី​ មូ​បារ៉ាក់ អាច​មាន​ទោស​ប្រហារ​ជីវិត​ ប្រសិន​បើ​លោក​ត្រូវ​មាន​ទោស​ពី​បទ​ឱ្យ​គេ​បា.ញ់​ប្រហារ​លើ​ពួក​បាតុ​ករ​ ក្នុង​អំឡុង​ពេល​នៃ​ការ​បះ​បោរ​នៅ​អេហ្ស៊ីប​។ បាតុ​ករ​ប្រមាណ​ជា​៨៦៤​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ពេល​ធ្វើ​បាតុ​កម្ម​ នានា​ដែល​នាំ​ទៅ​​ដល់​ការ​ដួល​រលំ​របស់​លោក​ប្រធានា​ធិបតី​មូបារ៉ាក់​កាល​ពី ​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មក​នេះ​។

ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ជាមួយ​កាសែត​ AL-AHRAM រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ថ្មី​អេហ្ស៊ីប​ លោក​ម៉ូ​ហា​ម៉េដ អែល​ហ្គីន​ឌី ថ្លែង​ថា ប្រធានា​ធិបតី​ត្រូវ​ផ្តួល​រំលំ​លោក​ហូស្នី​ មូ​បារ៉ាក់ អាច​មាន​ទោស​ប្រហារ​ជីវិត​ ប្រសិន​បើ​លោក​ត្រូវ​មាន​ទោស​ពី​បទ​ឱ្យ​គេ​បាញ់​ប្រហារ​លើ​ពួក​បាតុ​ករ​ ក្នុង​អំឡុង​ពេល​នៃ​ការ​បះ​បោរ​នៅ​អេហ្ស៊ីប​។ បាតុ​ករ​ប្រមាណ​ជា​៨៦៤​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ពេល​ធ្វើ​បាតុ​កម្ម​នានា​ដែល​នាំ​ទៅ​​ដល់​ការ​ដួល​រលំ​របស់​លោក​ប្រធានា​ធិបតី​មូបារ៉ាក់​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មក​នេះ​។ មាន​អាយុ​៨២​ឆ្នាំ​ លោក​ហូស្នី មូ​បារ៉ាក់​ កំពុង​តែ​ជាប់​ឃុំ​ឃាំង​ក្នុង​ផ្ទះ ក្រោយ​ពី​ចូល​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​១២ មេសា នៅ​ក្រុង CHARM-EL-CHEIKH ដោយ​សារ​ជំងឺ​បេះ​ដូង​។ រូប​លោក​ ភរិយា និង​កូន​ប្រុស​២​នាក់​របស់​លោក​ជា​កម្ម​វត្ថុ​នៃ​ការ​សើុប​អង្កេត​ពី​បទ​ចោទ​ប្រកាន់​ថា ពង្វាង​យក​មូល​និធិ​សា​ធា​រណៈ​ និង​ពី​បទ​ពុក​រលួយ​។ លោក​មូ​បារ៉ាក់​ក៏​ជាប់​សង្ស័យ​ដែរ​ថា បាន​បញ្ជា​ឱ្យ​ប្រើ​អំពើ​ហិង្សា​ក្នុង​ពេល​មាន​ការ​បះ​បោរ​។ រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​ថ្មី​និយាយ​ថា ពិត​ណាស់​លោក​មូបារ៉ាក់​ជាប់​ចោទ​ពី​បទ​សម្លាប់​ពួក​បាតុករ​ ប្រការ​នេះ​​លោក​អាច​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ ៕