ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​ក្រុមអាល់កៃ​ដា​​​រៀបចំ​ផែនការ​វាយប្រហារ​​​​ភេរ​វកម្ម​​នៅ​អាល្លឺម៉ង់​

14 ឆ្នាំ មុន

ជនសង្ស័យ​​នៃក្រុមអាល់កៃ​ដា​​​​៣នាក់​ដែល​ត្រូវ​បានចាប់ខ្លួន​​នៅក្នុង​ ប្រទេស​​​អាល្លឺម៉ង់​​កាល​ពី ថ្ងៃទី​​​២៩ មេសា កន្លង​មក បានរៀបចំ​​ផែន​ការ​​​បើក​ការវាយ​​ប្រហារ​ដោយ​​ការបំផ្ទុះ​គ្រាប់បែក​​​ នៅក្នុងប្រទេស​​អាល្លឺម៉ង់​​។ នេះបើ​តាមការ​​ឱ្យដឹង​​ដោយ​អាជ្ញាធរ​​អាល្លឺម៉ង់ ។ ​ប្រធានការិយាល័យ​​​ស៊ើប​អង្កេត​​​​បទ​​ឧក្រិដ្ឋ​​​​សហព័ន្ធ​​​អាល្លឺម៉ង់​ លោក Jirg Ziercke ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​រៀបចំ​​ឡើងនៅក្នុងទី​ Karlsurhe ភាគ​ខាង​​​ត្បូង​​ប្រទេស​ថា ប៉ូលិស​​បាន​តាមដាន​ជនសង្ស័យ​​ទាំង​​៣​នាក់នោះ​​រយៈ​ពេល​​៦ខែ​មក​ហើយ

ជនសង្ស័យ​​នៃក្រុមអាល់កៃ​ដា​​​​៣នាក់​ដែល​ត្រូវ​បានចាប់ខ្លួន​​នៅក្នុង​ប្រទេស​​​អាល្លឺម៉ង់​​កាល​ពី ថ្ងៃទី​​​២៩ មេសា កន្លង​មក បានរៀបចំ​​ផែន​ការ​​​បើក​ការវាយ​​ប្រហារ​ដោយ​​ការបំផ្ទុះ​គ្រាប់បែក​​​នៅក្នុងប្រទេស​​អាល្លឺម៉ង់​​។ នេះបើ​តាមការ​​ឱ្យដឹង​​ដោយ​អាជ្ញាធរ​​អាល្លឺម៉ង់ ។ ​ប្រធានការិយាល័យ​​​ស៊ើប​អង្កេត​​​​បទ​​ឧក្រិដ្ឋ​​​​សហព័ន្ធ​​​អាល្លឺម៉ង់​លោក Jirg Ziercke ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​រៀបចំ​​ឡើងនៅក្នុងទី​ Karlsurhe ភាគ​ខាង​​​ត្បូង​​ប្រទេស​ថា ប៉ូលិស​​បាន​តាមដាន​ជនសង្ស័យ​​ទាំង​​៣​នាក់នោះ​​រយៈ​ពេល​​៦ខែ​មក​ហើយ រួច​រក​ឃើញ​ថា ​ពួកគេ​កំពុង​​​សាក​ពិសោធន៍​គ្រឿង​ផ្ទុះ​​ក្នុង​រយៈ​ពេល​​​ប៉ុន្មាន​​ថ្ងៃ​​​​​ថ្មីៗ​នេះ​។​
លោក Ziercke ថ្លែងទៀត​ថា ​​ដើម្បី​រារាំង និងទប់ស្កាត់​​ការ​វាយប្រហារ​​​​ដែលអាច​កើត​ឡើង​​ជា​យថា​ហេតុ ប៉ូលិស​​​អាល្លឺម៉ង់​​បានសំរុក​ចូល​​​មូល​ដ្ឋាន​របស់ជន​ទាំងនោះ កាលពីព្រឹក​ថ្ងៃ​​ទី​​២៩ មេសា ​កន្លង​មក ។​
រដ្ឋអាជ្ញា​សហព័ន្ធ​អាល្លឺម៉ង់ លោក Rainer Griesbaum ថ្លែង​ប្រាប់​​អ្នកកាសែត​ថា ​ផែន​​ការ​បើក​​ការ​វាយប្រហារ​​​នេះ​ដែលបញ្ជា​​ដោយ​​​មេ​​ដឹក​នាំ​​ជាន់ខ្ពស់​​​នៃក្រុមអាល់កៃដា បានត្រៀម​អស់​រយៈ​ពេល​​ជា​ច្រើន​​​ខែមកហើយ ។​
ក្រោយពី​​ត្រូវ​ចាប់ខ្លួនជនសង្ស័យ​​ទាំង​​​៣នាក់​​​នោះត្រូវ​បាន​បញ្ជូនទៅកាន់​តុលាការ​​យុត្តិធម៌​​សហព័ន្ធ​​​​ដោយ​រង​ការ​​ចោទប្រកាន​​់ពីបទ​​រៀបចំ​ផែនការ​​​វាយប្រហារ​​​ភេរ​វកម្ម​។​
រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ លោក Hans-Peter Friedrich ថ្លែង​ថា ការ​ចាប់ខ្លួន​ជន​សង្ស័យ​ទាំង​៣នាក់​​​នេះ​​បានលុបបំបាត់​ចោល​នូវ​ការ​គំរាម​កំហែង​​ភេរវ​កម្ម​​ជា​អន្តរជាតិ ប៉ុន្តែ​​ទោះ​បីជា​បែបណា ពលរដ្ឋ​អាល្លឺម៉ង់​​​ត្រូវតែ​​ប្រុងជើង​ការ​ខ្ពស់ ។​
លោក Ziercke បានព្រមាន​ថា ការ​គំរាម​​បើក​ការ​​វាយប្រហារ​ភេរ​វកម្ម​​នៅអាល្លឺ​ម៉ង់​​នៅ​តែ​មាន​ ហើយ​​អាជ្ញា​ធរ​អាល្លឺម៉ង់​បានប៉ាន​ស្មាន​ថា ​​មានក្រុមជ្រុលនិយម​​ដ៏​មាន​ឥទ្ធិពល​​​១៣០​នាក់ ​នៅក្នុងប្រទេស​​ ហើយ​ថា ​ពួកគេ​​នឹង​​បើក​ការ​វាយប្រហារ​​​ភេរ​វកម្ម​ជា​​យថា​ហេតុ ។​
ប្រទេស​អាល្លឺម៉ង់​​​បានរឹត​បន្តឹង​​​​សន្តិសុខ​​នៅ​តាមព្រលាន​យន្តហោះ​​សំខាន់​ៗ​​របស់ខ្លួន​ និង​នៅ​តាម​ស្ថានីយ​​ផ្លូវដែក​​ ព្រមទាំង​​តំបន់​ទេសចរណ៍​សំខាន់​ៗ​ចាប់តាំង​ពីឆ្នាំ​​២០១០​មក ៕