ខេត្តស្វាយរៀង៖ មានតែខេត្តស្វាយរៀងមួយទៀត ដែលក្រោយពិធីបុណ្យចូលឆ្នាំ បានរៀបចំពិធីជួបជុំអបអរសាទរបុណ្យចូលឆ្នាំ ដែលហៅថា «សង្ក្រាន្តស្វាយរៀង» នៅថ្ងៃឈប់សម្រាកពីការងារនាចុងសប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៍ ចាប់ពីថ្ងៃសៅរ៍ ទី២២មេសា-ថ្ងៃអាទិត្យ ទី២៣មេសា ព្រមទាំងនៅថ្ងៃសៅរ៍ ទី២៩មេសា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ។
នៅរសៀលថ្ងៃទី៣០មេសា ឆ្នាំ២០២៣ នេះ ជាថ្ងៃសង្ក្រាន្តស្វាយរៀងចុងក្រោយ មានភ្ញៀវក្នុងនិងក្រៅខេត្ត និងភ្ញៀវបរទេស មកលេងសង្ក្រាន្តស្វាយរៀង ជាច្រើនកុះករ សរុបប្រមាណជាង១ម៉ឺននាក់ នៅក្នុងតំបន់ត្រជាក់ចិត្ត ខាងមុខសាលាខេត្តស្វាយរៀង។
អាជ្ញាធរខេត្តស្វាយរៀង បានរៀបចំកម្មវិធីលេងបាញ់ទឹកយ៉ាងត្រជាក់ចិត្ត នៅមុខសាលាខេត្ត ក្នុងពេលរៀបចំសង្ក្រាន្ត នៅថ្ងៃចុងសប្តាហ៍ ក្រោយពិធីបុណ្យចូលឆ្នាំ រយៈពេល ២សប្តាហ៍ជាប់ៗគ្នាពេលនេះ៕ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ