ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​រៀប​អភិ​សេក​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ និង​​នាង​ KATE នៅ​កណ្តាល​ក្រុង​ឡុង

14 ឆ្នាំ មុន

ព្រះ​អង្គ​ម្ចាស់​វីល្លៀម​នៃ​ចក្រ​ភព​អង់​គ្លេស​ និង​នាង KATE MIDDLETON បាន​រៀប​ចំ​ពិធី​អភិ​សេក​យ៉ាង​មហោ​ឡារិក​បំផុត​​កាល​ពី​ថ្ងៃ​ទី​២៩ មេសា កន្លង​មក​នេះ​នៅ​ឯ WESTMIN- STER នា​ភាគ​កណ្តាល​ក្រុង​ឡុង​ដ៍។
ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​គ្រង​ឯក​សណ្ឋាន​ឆ្មាំ​អៀរ​ឡង់​ និង​ជាយា​នាង KATE ដែល​ស្លៀក​ពាក់​រ៉ូប​អាពាហ៍​ពិពាហ៍​ពិសេស​ច្នៃ​ដោយ​លោក​ស្រី SARAH BURTON បាន​ធ្វើ​ការ​សច្ចា​យក​គ្នា​ជា​គូ​គាប់​នៅ​មុខ​អេ​វែក CANTERBURY ដែល​ជា​អាចារ្យ​កា​តូ​លិក​សំរាប់​ពិធី​រៀប​អភិ​សេក​ជា​ប្រវត្តិ​សាស្ត្រ​នេះ ​។

ព្រះ​អង្គ​ម្ចាស់​វីល្លៀម​នៃ​ចក្រ​ភព​អង់​គ្លេស​ និង​នាង KATE MIDDLETON បាន​រៀប​ចំ​ពិធី​អភិ​សេក​យ៉ាង​មហោ​ឡារិក​បំផុត​​កាល​ពី​ថ្ងៃ​ទី​២៩ មេសា កន្លង​មក​នេះ​នៅ​ឯ WESTMIN- STER នា​ភាគ​កណ្តាល​ក្រុង​ឡុង​ដ៍។
ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​គ្រង​ឯក​សណ្ឋាន​ឆ្មាំ​អៀរ​ឡង់​ និង​ជាយា​នាង KATE ដែល​ស្លៀក​ពាក់​រ៉ូប​អាពាហ៍​ពិពាហ៍​ពិសេស​ច្នៃ​ដោយ​លោក​ស្រី SARAH BURTON បាន​ធ្វើ​ការ​សច្ចា​យក​គ្នា​ជា​គូ​គាប់​នៅ​មុខ​អេ​វែក CANTERBURY ដែល​ជា​អាចារ្យ​កា​តូ​លិក​សំរាប់​ពិធី​រៀប​អភិ​សេក​ជា​ប្រវត្តិ​សាស្ត្រ​នេះ​។
ពិធី​នេះ​ចាប់​ផ្តើម​ពី​ម៉ោង​១១​​ម៉ោង​ក្នុង​ស្រុក​ ទៅ​ហើយ​មាន​រយៈ​ពេល​៧០​នាទី​។ ភ្ញៀវ​ចំនួន​ប្រមាណ​ជា​១.៩០០​រូបបាន​ត្រូវ​អញ្ជើញ​ឱ្យ​ចូ​ល​រួម​ពិធី​អភិ​សេក​នេះ​ដែល​ប្រជា​ជន​ប្រមាណ​ជា​២.០០០​លាន​នាក់​លើ​ពិភព​លោក​ទស្សនា​ដោយ​ផ្ទាល់​តាម​ទូរ​ទស្សន៍​។ ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ និង​នាង​ KATE បន្ទាប់​មក​បាន​ចាក​ចេញ​ពី​ព្រះ​វិហារ​ក្រោម​កិច្ច​ការ​ពារ​របស់​កង​ឆ្មាំ​សេះ ROYAL HORSE GUARD ។ ដោយ​ឡើង​ជិះ​​លើ​រាជរថសេះមាន​មហា​ជន​ជា​ច្រើន​សិប​ពាន់​នាក់​ឈរ​អម​សំដែង​ការ​​អប​អរ​សាទរ​ និង​លើក​ទឹក​ចិត្ត​សំរាប់​ពិធី​អភិសេក​របស់​គ្រួសារ​រាជ​វង្ស​អង់​គ្លេស​នេះ ៕