ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​ទី​៣ភ្នំពេញ-សៀមរាប គ្រោង​នឹង​បញ្ចប់​​​ការ​សិក្សា​នៅ​​ខែឧសភា ២០២៣

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ លោកទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ស៊ុន ចាន់​ថុ​ល បាន ឱ្យ​ដឹង​ថា កម្ពុជា​នឹង​មាន​ផ្លូវ​ល្បឿន​ជា​ច្រើន​បន្ថែម​ទៀត…

ខេត្ត​សៀម​រា​ប ៖ លោកទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ស៊ុន ចាន់​ថុ​ល បាន ឱ្យ​ដឹង​ថា កម្ពុជា​នឹង​មាន​ផ្លូវ​ល្បឿន​ជា​ច្រើន​បន្ថែម​ទៀត ខណៈ​ផ្លូវ​ល្បឿន​លឿន​សៀមរាប-ភ្នំពេញនឹង​បញ្ចប់ការ​សិក្សា​គម្រោង​នៅ​ខែឧសភា​ឆ្នាំ​២០២៣ នេះ ។

លោក ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ស​ន្និសី​ទ​ស្តី​ពី​ការ​លើកកម្ពស់​ការត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ក្នុង​តំបន់​សម្រាប់​អាស៊ី​កណ្តាល និង​អាស៊ី​អាគ្នេយ៍ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ-​ភូ​គី​ត្រា ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៣ ។

លោក ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​ទៀត​ថា សម្រាប់​កម្ពុជា ការ​អភិវឌ្ឍន៍​មាន​ច្រើន​ជា​បន្តបន្ទាប់ មាន​ទាំង​គម្រោង​តូច គម្រោង​ធំ ហើយ​នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បា​វ៉ិ​ត នៅ​ថ្ងៃ​ទី​០១ ខែឧសភា ខាង​មុខ​នេះ​ដែរ ។

សម្តេច​តេ​ជោ​ក៏​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផែ​កុង​ទី​ន័​រ​ថ្មី​មួយទៀត​នៅ​កំពង់​ផែ​ស្វយ័ត ​ក្រុងព្រះសីហនុ ដែល​មាន​ជម្រៅ​ទឹក​១៤,៥ ម៉ែត្រ​ដែល​ផែ​ថ្មី​នេះ​គឺ​អាច​ឱ្យ​នាវា​ប្រមាណ​ជា​៩៣​ភាគរយ ដែល​ចរាចរណ៍​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក អាច​ចូល​ចត​បាន ខណៈ​ពេល​បច្ចុប្បន្ន​នេះ​មាន​នាវា​ប្រមាណ​តែ​១៨​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ចូល​ចត​បាន ។​

លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជាមួយ​គ្នា​នេះ យើង​ក៏​បាន​សិក្សា​ផ្លូវ​រថភ្លើង ដែល​បច្ចុប្បន្ន​មាន​ល្បឿន យឺត ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ ​ទៅ​ប៉ោយ​ប៉ែ​ត ហើយពី​ភ្នំពេញ​ទៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ ជាមួយ​គ្នា​នឹង​ការ​សិក្សា​គម្រោង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ទន្លេបាសាក់ ដោយ​បើកផ្លូវ​ទឹក​ទៅ​កាន់​សមុទ្រ​នៅ​ខេត្ត​កែប ក៏​បាន​បញ្ចប់​ផង​ដែរ​។ ​ក្នុង​នោះ លោក​បាន​បញ្ជាក់​ថា នៅ​មាន​គម្រោង​ជា​ច្រើន​ទៀត ទាំង​តូច ទាំង​ធំ ក្នុង​នោះ​ក៏​មាន​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​៣ ចេញពី​ភ្នំពេញ មក​ខេត្តសៀមរាប ហើយ​ក៏​អាច​មាន​ផ្លូវ​ល្បឿន​លឿនទី​៤​ទី​៥​ទី​៦ ជា​បន្តបន្ទាប់​ទៀត​ដែរ​។

តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត Young Tae Kim អគ្គលេខាធិកា ITF បាន​បង្ហាញ​ថា វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ (ITF) កំពុង​ដឹកនាំ​ការ ងារ​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​នៃ “​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព​នៅ​អាស៊ី​” (SIPA) ដែល​ជា​កម្មវិធី​រយៈពេល​បួន​ឆ្នាំ (២០២១- ២៥) ដែល​ដឹកនាំ​ដោយ OECD ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ថាមពល​ស្អាត ការ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ឧស្សាហកម្ម​នៅ​អាស៊ី​កណ្តាល និង​អាស៊ី​អាគ្នេយ៍ ។

លោក​បាន​បន្ត​ទៀត​ថា SIPA មាន​បំណង​រៀប​ចំការ​វិនិយោគ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ក្នុង​តំបន់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ក្នុងអំឡុងពេល​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​ជម្ងឺ​រាតត្បាត Covid-19 ជា មួយ​នឹង​គោលបំណង​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ ចីរភាព​របស់​អង្គការ​សហ ប្រជាជាតិ ។

ការ​រួមចំណែក​របស់ ITF ដល់ SIPA ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ប្រកបដោយ​និរន្តរ ភាព​នៅ​អាស៊ី​កណ្តាល និង​អាស៊ី​អាគ្នេយ៍ ជាមួយនឹង​ការ​សិក្សា​ដែល​គ្របដណ្តប់​កម្រិត​តំបន់ និង​ថ្នាក់​ជាតិ យោង​ទៅ​លើ​ថ្នាក់​តំបន់ ITF នឹង​វាយតម្លៃ​សមត្ថភាព​នៃ​ការ​ដឹក​ជញ្ជូន​ទ្រង់ទ្រាយ​ធំ​កម្មវិធី​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ក្នុង​តំបន់​ទាំង​ពីរ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​កា​រត​ភ្ជាប់​និង​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​បរិស្ថាន ។

គម្រោង​នេះ​នឹង​យក​ភាគហ៊ុន​នៃ​គម្រោង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹក​ជញ្ជូន​បច្ចុប្បន្ន និង​ដែល​បាន​គ្រោងទុក​នៅ​ក្នុង​តំបន់ ហើយ​វាយតម្លៃ​ផល​ប៉ះពាល់​របស់​ពួក​គេ​តាម​រយៈ​ការ វិភាគ​សេណា​រី​យ៉ូ ។ វា​ក៏​នឹង​ណែនាំ​ផង​ដែរ​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​វិនិយោគ ដើម្បី​បិទ​គម្លាតហេ​ដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​កំណត់​ណាមួយ​នោះ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ