ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ បញ្ជាក់ថា គោងា.ប់​នៅអន្លង់វែង មកពីពុលទឹក​មានជាតិគីមី​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ករណីគោពុលងា.ប់ នៅខេត្តឧត្តរមានជ័យ មិនមែន​ដោយសារតែជំងឺសារទឹកទេ តែមកពី​កសិករ ជាម្ចាស់គោ…

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ករណីគោពុលងា.ប់ នៅខេត្តឧត្តរមានជ័យ មិនមែន​ដោយសារតែជំងឺសារទឹកទេ តែមកពី​កសិករ ជាម្ចាស់គោ យកទឹក​ ដែលមានជាតិគីមី ឱ្យគោទាំងនោះ ផឹក។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់កោះសន្តិភាពថា «មន្ត្រីនាញ​បានចុះទៅទីនោះ ក្រោយពីកោះសន្តិភាព​បាន​ផ្សាយ​​​។ មែន​ទែន​ទៅ គោ ដែលងា.ប់នៅទីនោះ គឺបានចាក់ថ្នាំបង្ការជំងឺសារទឹក បានរួចរាល់​ហើយ ហើយ​មូលហេតុ​ ដែលធ្វើឱ្យគោហ្នឹង គឺដោយសារតែប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមគោហ្នឹង ទៅ​យក​ទឹកពីប្រភពមួយ ដែលភ្លៀងធ្លាក់មកដំបូង ធ្វើ​ឱ្យសារធាតុគីមី ដែលប្រជាពលរដ្ឋប្រើជីគីមី​អីហ្នឹង វាហូរទៅប្រភពទឹកហ្នឹង ដែលវាមានរាងដូចបាត​ខ្ទះអីចឹង ហើយនៅពេលដែល​ប្រជាពលរដ្ឋ យកទឹក ដែលបានមកពីភ្លៀងដំបូង ទៅឱ្យគោផឹក វាធ្វើឱ្យគោពុល។ ឥឡូវ ខាងជំនាញ បានចុះទៅដល់កន្លែងហ្នឹង ហើយ​បានណែនាំប្រជាពលរដ្ឋពីករណីហ្នឹងហើយ»។

អ្នកនាំពាក្យក្រសួងកសិកម្ម បញ្ជាក់ថា ករណីសត្វគោងា.ប់នោះ មិនមែន​ជាការឆ្លងជំងឺទេ គឺគោងាប់​ ដោយសារតែផឹកទឹក ដែលមានសារធាតុពុល​។

សូមរម្លឹកថា ​​គោ ៣ក្បាល បាន​ងា​.​ប់ ហើយកសិករម្ចាស់គោ អះអាងថា ​កំពុង​តែ​ឆ្លង ​ទៅ​សត្វ​គោ​ចំនួន ​១២​ក្បាល​ទៀត។ ករណីនេះ ​មន្ត្រី​បសុព្យាបាល​នៃ​ការិយា​ល័យកសិកម្ម នៅ​ស្រុក​អន្លង់​វែង បាន​​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ព្យាបាល​សត្វ​គោទាំង​នោះ ​កាលពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣​។ ករណី​គោងា.ប់ទាំងនោះ បាន​កើតឡើង​ នៅ​ក្នុងភូមិ​រំចេក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ។

បុរស​ម្នាក់​ ឈ្មោះ មូល ទុំ ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​នេះ ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​នេះ តែងតែ​ព្រួយបារម្ភនូវការ​​កើត​មាន​ជំងឺ​រាតត្បាត​ដល់​សត្វ​គោ ដែល​អាច​នឹង​ឆ្លង​គ្នា ​ធ្វើ​ឱ្យ​ងា​.​ប់​ជា​បន្តបន្ទាប់ បើសិនជា​គ្មាន​វិធានការ​ចាក់​ថ្នាំ​បង្ការ​នោះ​ទេ​។

ទាក់ទិន​ទៅ​នឹង​ជំងឺ​សត្វ​គោ​នេះ​ លោក យិ​ន យ៉ា​ម​ម៉ា​រ៉ា មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យា​បាល ​ប្រចាំ​សត្ត​ឃា​.​ត​ដ្ឋា​ន ​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣​​ មាន​ប្រជាពលរដ្ឋ នៅ​ភូមិ​រំចេក បាន​រាយការណ៍​មក​ថា សត្វ​គោ​ជា​ច្រើន​ក្បាល ​កំពុង​តែ​កើត​មាន​ជំងឺ និង​ងា​.​ប់​ជា​បន្តបន្ទាប់​។ ក្រោយ​ពី​ទទួល​ព័ត៌​មាន​នេះ​ភ្លាម លោក​ក៏​បាន​​ទៅ​​ត្រួតពិនិត្យ​ឃើញ​ថា សត្វ​គោ​ចំនួន​ ៣​ក្បាល​ ងា​.​ប់ និង​ចំនួន​ ១២​ក្បាល​ទៀត​ កំពុង​តែ​ឈឺ ហើយ​បាន​ចាក់​ថ្នាំ​ព្យាបាល​​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា យោង​ទៅ​លើ​ការ​ត្រួតពិនិត្យ​ សត្វ​គោ ​ដែលឈឺទាំងនោះ គឺជា​ជំងឺសារ​ទឹក ព្រោះថា ឲ្យ​តែ​ក្នុង​រដូវ​ខែវស្សា ​ធ្លាក់​ទឹកភ្លៀង ជំហាន​ដំបូង​ តែងតែ​កើត​មាន​ជំងឺ​នេះ ជា​ពិសេស​ទៀត​នោះ សត្វ​គោ ​អាច​នឹង​ពុល​ថ្នាំ​ផ្នែក​កសិកម្ម ដែល​ប្រជា​កសិករ ​បាញ់ថ្នាំ​ចម្ការ​ដំឡូង​មី ដំណាំ​ស្វាយ និង​បាញ់​ដំណាំ​ផ្សេង​ៗ​នោះ ហើយ​នៅ​ពេល​ទឹកភ្លៀង​ធ្លាក់ និង​ហូរ​ចាក់​មក​តាម​ប្រឡាយ បឹងបួរ​នានា ជា​ហេតុ​ធ្វើ​ឱ្យ​សត្វ​គោ​ ចូល​ទៅ​ផឹកទឹក​ទីនោះ ហើយ​សត្វ​គោ​ទាំងនោះ​ វា​អាច​នឹង​ពុល ​ក៏​អាច​ថា​បាន​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ