ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តៀ​រ​ស៊ី​ក្រដាស​​ប្រាក់​ក្នុង​​ទូដែក​នៅ​ធនាគារ​​ឥណ្ឌា​​ជា​រឿង​ ចម្លែក​

14 ឆ្នាំ មុន

ហ្វូង​កណ្តៀរ​​បាន​ចូលស៊ីក្រដាស​ប្រាក់​​​ក​ក្នុង​​រង្វង់​​១០លាន​រូពី ឬ​ប្រហែល​​២,៣សែន​ដុល្លារ​ដែល​រក្សា​​​ទុក​ក្នុង​​ទូដែក​នៅ​​ឯធនាគារ​មួយ​ កន្លែង​​ក្នុងទីក្រុង​​​​បារ៉ា​បាងគី ឆ្ងាយពី​​​ក្រុង​​ឡាក់ណាវ ​រាជ​ធានីរបស់​​រដ្ឋ​ឧត្តរ​ប្រទេស​​​ស្ថិតនៅ​​ភាគខាង​ជើង​​ប្រហែល​​​ ៣០គីឡូម៉ែត្រ​​​ ។​ ប្រធាន​​ធនាគារ​ខាងលើ​បាន​ប្រទះឃើញ​​ការ​ខូចខាត​​ ខណៈ​ពេល​បើក​​បន្ទប់​សុវត្ថិភាព​នៅ​ក្នុងធនាគារ​​​កាលពី​​​ថ្ងៃ​ទី​​២៧ មេសា​ ​កន្ល​ង​មក ​ដោយប៉ូលិស​កំពុង​​ធ្វើការ​ស៊ើប​អង្កេត​​​រក​មូល​ហេតុ​ថា តើ​ហ្វូង​សត្វ​​កណ្តៀ​រ​ចូលទៅក្នុងទូ​ដែក​​រក្សា​ទុក​ប្រាក់​បាន​ដោយ​របៀប​ ណា​? ចំណែក​​ទេសា​ភិបាល​របស់ធនាគារ ​«ស្តេត ប៊ែង អហ្វ ឥណ្ឌា» ​ថ្លែង​ឱ្យ​ដឹង​ថា ត្រៀម​​យក​កំហុស​​លើប្រធាន​​ធនាគារ ដែលបំពេញ​​តួនាទី​ដ៏​ខ្ជះខ្ជាយ​មួយ បណ្តោយ​ឱ្យ​កណ្តៀ​រ​​​ស៊ីក្រដាស​​ប្រាក់របស់​​អតិថិជន​​នៅឯសាខា​របស់ធនាគារ​ ក្នុង​តំបន់​​​ហ្វា​តេពូ ទីក្រុង​​បារ៉ា​បាំងគី ​​ហើយ​ធនា​គារ​​ត្រូវ​ចេញ​ប្រាក់សំណងលើការ​ខូច​ខាត​​ទាំង​នេះ ព្រោះ​​មានការ​ចុះបញ្ជី​​ចំនួន​ប្រាក់ និង​លេខ​រៀង​​​ក្រដាស​​ប្រាក់ខាង​លើ​ក្នុង​​​ឯកសារ​។​

ហ្វូង​កណ្តៀរ​​បាន​ចូលស៊ីក្រដាស​ប្រាក់​​​​ក្នុង​​រង្វង់​​១០លាន​រូពី ឬ​ប្រហែល​​២,៣សែន​ដុល្លារ​ដែល​រក្សា​​​ទុក​ក្នុង​​ទូដែក​នៅ​​ឯធនាគារ​មួយ​កន្លែង​​ក្នុងទីក្រុង​​​​បារ៉ា​បាងគី ឆ្ងាយពី​​​ក្រុង​​ឡាក់ណាវ ​រាជ​ធានីរបស់​​រដ្ឋ​ឧត្តរ​ប្រទេស​​​ស្ថិតនៅ​​ភាគខាង​ជើង​​ប្រហែល​​​៣០គីឡូម៉ែត្រ​​​ ។​ ប្រធាន​​ធនាគារ​ខាងលើ​បាន​ប្រទះឃើញ​​ការ​ខូចខាត​​ ខណៈ​ពេល​បើក​​បន្ទប់​សុវត្ថិភាព​នៅ​ក្នុងធនាគារ​​​កាលពី​​​ថ្ងៃ​ទី​​២៧ មេសា​ ​កន្ល​ង​មក ​ដោយប៉ូលិស​កំពុង​​ធ្វើការ​ស៊ើប​អង្កេត​​​រក​មូល​ហេតុ​ថា តើ​ហ្វូង​សត្វ​​កណ្តៀ​រ​ចូលទៅក្នុងទូ​ដែក​​រក្សា​ទុក​ប្រាក់​បាន​ដោយ​របៀប​ណា​? ចំណែក​​ទេសា​ភិបាល​របស់ធនាគារ ​«ស្តេត ប៊ែង អហ្វ ឥណ្ឌា» ​ថ្លែង​ឱ្យ​ដឹង​ថា ត្រៀម​​យក​កំហុស​​លើប្រធាន​​ធនាគារ ដែលបំពេញ​​តួនាទី​ដ៏​ខ្ជះខ្ជាយ​មួយ បណ្តោយ​ឱ្យ​កណ្តៀ​រ​​​ស៊ីក្រដាស​​ប្រាក់របស់​​អតិថិជន​​នៅឯសាខា​របស់ធនាគារ​ក្នុង​តំបន់​​​ហ្វា​តេពូ ទីក្រុង​​បារ៉ា​បាំងគី ​​ហើយ​ធនា​គារ​​ត្រូវ​ចេញ​ប្រាក់សំណងលើការ​ខូច​ខាត​​ទាំង​នេះ ព្រោះ​​មានការ​ចុះបញ្ជី​​ចំនួន​ប្រាក់ និង​លេខ​រៀង​​​ក្រដាស​​ប្រាក់ខាង​លើ​ក្នុង​​​ឯកសារ​។

ក្រៅពីនេះ​ធនាគារ​កណ្តាល​របស់​ឥណ្ឌា​​​ក៏​បាន​​ចេញបទ​បញ្ជា​​​ដោយផ្ទាល់​​ដល់ប្រធានធនា​គារ​​​គ្រប់សាខា​ដែល​រក្សា​​​ទុកប្រាក់​​អតិថិជននៅ​ក្នុងបន្ទប់​​សុវត្ថិភាព ត្រូវ​បង្កើន​​​ភាព​ហ្មត់​ចត់​ក្នុង​ការ​ត្រួតពិនិត្យ​​​ប្រាក់ និង​​វត្ថុ​ផ្សេងៗ ។ នៅ​ក្នុង​​ទូ​សុវត្ថិភាព​​នៅ​រៀង​រាល់​​​២ខែម្តង ។​ ចំណែក​​របាយការណ៍​​​បញ្ជាក់​ថា អគារ​ដែល​​រក្សាទុក​ប្រាក់ខាងលើ ហាក់ដូចជា​មានលក្ខណៈ​​​ចាស់​​ទ្រុឌទ្រោម និង​មិនសូវ​​បាន​ទទួល​ការថែទាំ​​​សំអាត​​អនាម័យ​​ឱ្យបាន​ល្អិត​ល្អន់​​​​និងជា​កន្លែង​​​ដែល​មាន​​មនុស្សជា​ច្រើន​​​​ដឹង​ថា ទីនោះ​ជា​ឋាន​សួគ៌​​របស់​កណ្តៀរ ។ ​លើសពី​​នេះ​ទៀត ក៏​​មាន​របាយ​ការណ៍​​បញ្ជាក់ទៀត​ថា ​​កាល​ពី​មុន​នេះ កណ្តៀ​​​រធ្លាប់​ចូល​ទៅខាំ​ស៊ី​​គ្រឿង​សង្ហា​រឹម ​និង​ឯក​​សារ​របស់ធនាគារ ហើយ​​ប្រាក់​ខាង​លើ​​ត្រូវ​​បាន​​យកទៅរក្សា​ក្នុងទូសុវត្ថិភាព​ច្នៃ​ពី​​​លោហៈ​​កាលពី​​​ខែមករា ​កន្លងទៅ ។

ស្របពេលជាមួយគ្នានេះ មន្ត្រីនៅ​ក្នុង​​​ធនា​គារ​ត្រូវ​ទទួល​នូវការចោទប្រកាន់​​​ថា ប្រតិបត្តិ​​តួនាទី​ដ៏​ខ្ជះខ្ជាយ​​ដែលបណ្តោយ​​ឱ្យ​មានការ​​ខូច​ខាត​ដល់ធនាគារ ។ ​គួរ​បញ្ជាក់​ថា ​សម្រាប់​ហេតុ​ការណ៍​​​ដែលមានលក្ខណៈ​​ស្រដៀង​គ្នា​​នេះ បាន​កើត​​ឡើងកាលពី​​ឆ្នាំ​​២០០៨ ​​នៅឯធនាគារ​មួយ​កន្លែង​ទៀត​​ក្នុងទីក្រុង​​ប៉ា​តា​ណា ​រដ្ឋ​ពី​ហាន ​ក្រោយ​ពី​​​ប្រទះឃើញ​ហ្វូង​កណ្តៀរ​​ស៊ីក្រដាស​​​ប្រាក់ និង​​​​ឯកសារ​​វិនិយោគ​ទុន​​ដែលមាន​តម្លៃ​​ជា​ច្រើន​​​​សែន​រូពី ។ ​ចំណែក​ផ្នែក​ធនាគារ​​បានថ្លែង​បញ្ជាក់ប្រាប់​​​​អតិថិជន​​ថា ​អគារ​​ខាង​លើ​ជា​ប្រភព​​​​នៃ​​ហ្វូង​កណ្តៀរ ៕