រាជធានីភ្នំពេញ ៖ ការចិញ្ចឹមកូនទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការប្រាស្រ័យទាក់ទងគ្នាច្រើន ដើម្បីធ្វើឱ្យវាដំណើរការ ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែឪពុកម្តាយខិតខំធ្វើយ៉ាងក៏ដោយ កូនៗមិនតែងតែស្តាប់បង្គាប់ និងធ្វើតាមយើងនោះទេ ហើយពេលខ្លះយើងអាចមានអារម្មណ៍ថា មិនសប្បាយចិត្តជាមួយកូនៗនោះទេ ។

១. ការប្រាស្រ័យទាក់ទងគ្នា ៖ ជំហានចម្បងនៃការដោះស្រាយបញ្ហាមិនសប្បាយចិត្តនៅពេលកូនមិនស្តាប់បង្គាប់ គឺការនិយាយអំពីរឿងនេះ។ និយាយច្បាស់លាស់ជាមួយកូនរបស់អ្នកអំពីអ្វីដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត និងអ្វីដែលពួកគេអាចធ្វើបាន ។ ការពិភាក្សានឹងជួយឱ្យមានការរំពឹងទុកកាន់តែប្រសើរឡើងនៃទំនាក់ទំនង ។
២. រឿងខ្លះមិនសមនឹងកូនអ្នក ៖ ឪពុកម្តាយក៏គួរពិចារណាផងដែរថា រឿងខ្លះអ្នកគិតថា ល្អ ប៉ុន្តែមិនសមសម្រាប់កូនយើងធ្វើនោះទេ ។ មនុស្សម្នាក់ៗនិស្ស័យ ការគិត និងអត្តចរិតខុសៗគ្នា ។

៣. តម្រូវការ ៖ ការចិញ្ចឹមកូន កំហុសដ៏ធំបំផុតមួយដែលយើងធ្វើ គឺការគិតថា សុភមង្គល និងតម្រូវការរបស់យើង គឺជាការទទួលខុសត្រូវរបស់កូន ។ ទោះយ៉ាងណាក៏ដោយ ការពិត គឺមានតែយើងទេដែលគ្រប់គ្រងវា ។
៤. វិធីសាស្ត្រ ៖ ក្នុងករណីដែលអ្វីៗមិនដំណើរការល្អ ហើយកូនពិតជាមិនស្តាប់បង្គាប់ទោះបីជាព្យាយាមក៏ដោយ ដល់ពេលត្រូវសាកល្បងវិធីសាស្ត្រថ្មី ហើយសុំជំនួយពីខាងក្រៅពីអ្នកជំនាញ ។

៥. សមត្ថភាព ៖ ពេលខ្លះ យើងគួរតែពិចារណាថា កូនពិតជាមិនមានលទ្ធភាពផ្តល់ឱ្យយើងនូវអ្វីដែលយើងត្រូវការ ឬបំពេញតាមការរំពឹងទុករបស់យើងតាមរបៀបដែលយើងចង់បាននោះទេ ។
៦. ច្បាប់ ៖ គ្រួសារនីមួយៗមានច្បាប់ផ្ទាល់ខ្លួន ។ ពេលយើងតឹងរ៉ឹងពេកលើរឿងមួយចំនួន យើងក៏បាត់បង់ផ្នែកវិជ្ជមានមួយចំនួនផងដែរ ។ វាដល់ពេលដែលត្រូវផ្តោតលើផ្នែកភ្លឺ ឬអ្វីដែលកូនអ្នកពិសេសជាង ហើយកុំផ្តោតតែលើអ្វីដែលអ្នកចង់ ។

៧. ជាធម្មតាទេ ពេលវាឡើងចុះ ៖ ឪពុកម្តាយក៏គួរពិចារណាផងដែរថា ការចិញ្ចឹមកូន គឺតែងមានចំណែកនៃបញ្ហាប្រឈម មានពេលវេលាល្អ មានពេលវេលាអាក្រក់ មានពេលកូនស្តាប់ មានពេលកូនមិនស្តាប់ ហើយអ្នកគួរតែធ្វើតាមនេះ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងភាសាចិន ចូលរៀនថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ