ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី? នៅ​សុខ​ៗ​គណនី Instagram របស់​​តារា​ប្រុស Kris Wu ត្រូវ​បាត់ រក​មិនឃើញ

2 ឆ្នាំ មុន

មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ឡើយ សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពេល​ពួក​គេ​នាំ​គ្នា​ចូល​តាមដាន​មើល​នៅ​ក្នុង​គណនី Instagram របស់​តារាចម្រៀង​ប្រុស

ប្រទេស​ចិន ៖ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣​នេះ មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ឡើយ សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពេល​ពួក​គេ​នាំ​គ្នា​ចូល​តាមដាន​មើល​នៅ​ក្នុង​គណនី Instagram របស់​តារាចម្រៀង​ប្រុស​ចិន ក្រុម EXO ក៏​ដូច​ជា​តារា​សម្ដែង ដែល​មាន​រូបរាង​ស្រស់​សង្ហា​ខ្ពស់ស្រឡះ គឺ​លោក Kris Wu វ័យ​៣៣​ឆ្នាំ ដោយពេល​នេះ​ផង​ដែរ account គណនី Instagram របស់​លោក​ត្រូវ​បាត់​ហើយ​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ មានឈ្មោះ​ថា «Kris Wu Galaxy fanfan Cambodia» បាន​ធ្វើការ​បង្ហោះ​រូប​២​សន្លឹក​ដែល​ជា​គណនី​របស់​តារា​ប្រុស​ចិន សញ្ជាតិ​កា​ណា​ដា​រូប​នេះ រួច​ឆ្លៀត​ភ្ជាប់​ជាមួយ​សារ​និយាយ​រៀបរាប់​ប្រាប់​គ្រប់​គ្នា​អោយ​ដឹង​នៅ​លើ​គណនី​ផ្ទាល់​របស់​ខ្លួន​ប៉ុន្មាន​ឃ្លា ដោយ​ប្រកាស​ក្ដែ​ង​ៗ​ថា «Kris Wu account Instagram បាន​បាត់​ហើយ User not found យើង​មិនដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​វា​នោះ​ទេ? អាច​ជា​ក្រុម​គ្រួសារ​របស់​គាត់​បាន​កាន់កា​.​ប់ account គាត់ ឬ​មួយ​ក៏​មាន​គេ hack យក !! ហើយ​យើង​ក៏​មិនដឹង​ដូច​គ្នា​ថា account គាត់ គ្រាន់តែ​បិទ​មួយ​រយៈ ឬ​មួយ​ក៏​លុប​ចោល​តែ​ម្តង​»​។

គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ខាងលើ​បន្ត​ថា «​វា​អាច​ជា​សម្រាក​មួយ​រយៈ​សិន ឬ​ក៏​បញ្ចប់​អ្វី​ដែល​មិនល្អ​គ្រប់យ៉ាង​ចោល​អោយ​អស់ ហើយ​ចាប់ផ្តើម​ថ្មី ជាមួយ​ទំព័រ​ថ្មី​ដែល​ប្រសើរ​ជាង​មុន ព្រោះ​គ្រប់យ៉ាង​វា​ជិត​ដល់​ពេល​បញ្ចប់​ហើយ !! ហើយ​ក៏​អាច​មាន​មនុស្ស​ចេតនា​ចង់ hack យក account របស់​គាត់​ដើម្បី​លុប​ចោល ព្រោះ​មិន​ចង់អោយ​គាត់​និយាយ ឬ​លាតត្រដាង​ការ​ពិត​អ្វី​ទាំងអស់ !!​។ Admin សង្ឃឹមថា គណនី Instagram របស់​គាត់ គឺ​ក្រុម​គ្រួសារ​គាត់​ជា​អ្នកគ្រប់គ្រង​ទៅ​ចុះ ព្រោះ​វា​ជា account social តែ​មួយ​គត់ ដែល​គាត់​មាននៅ​ពេល​ឥឡូវនេះ សុំ​អោយ​វា​ជា​រឿង​ដែល​មិនអាក្រក់​ផង​ចុះ​»​។

ក្រោយ​ឃើញ​គណនី​ខាងលើ បង្ហោះ​និយាយ​ដូច្នេះ​រួច​មក មិន​ទុក​យូរ​ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​គ្រប់​ៗ​គ្នា​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ភ័យ​ដល់​ហើយ តិច​មាន​អ្នក Hack លួច​យក account គាត់​យក​ទៅ​បាត់​ទេ​ដឹង​» «​ពិបាក​និយាយ​ដល់​ហើយ បើ​នៅ​សុខ​ៗ​បាត់​ដូច្នេះ​នោះ តិច​មានរឿង​អី​ចំពោះ Account គាត់​ទេ​ដឹង»។

សូម​ជំរាប​ផង​ដែរ​ថា តារាចម្រៀង​ប្រុស ក៏​ដូច​ជា​តារា​សម្ដែង សមាជិក​ក្រុម EXO លោក Kris Wu នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៣​ឆ្នាំ ព្រមទាំង​ត្រូវ​និរទេស​ចេញពី​ប្រទេស​ទៀត​ផង​។

តុលាការក្រុង​ប៉េ​កាំ​ង Chaoyang នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ តុលាការ​ប្រជាជន​នៃ​សង្កាត់ Chaoyang ទីក្រុង​ប៉េ​កាំ​ង បាន​ប្រកាស​ជា​សាធារណៈ​ថា ជនជាប់ចោទ Wu Yifan បាន​រំ​លោ​.​ភ និង​ប្រមូលផ្តុំ​ហ្វូង​មនុស្ស ក្នុង​ករណី​អំពើ​ផិតក្បត់​។ ចុងចោទ Wu Yifan ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនា គារ​១១​ឆ្នាំ​៦​ខែ ពី​បទ​រំ​លោ​.​ភ​សេពសន្ថវៈ​។ គាត់​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​១០​ខែ សម្រាប់​ឧ​ក្រិ​.​ដ្ឋ​កម្ម​នៃ​ការ​ប្រមូលផ្តុំ​ហ្វូង​មនុស្ស​សម្រាប់​ការ​ប្រព្រឹត្ត​ខុស ចំពោះ​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ សម្រេច​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ រួម​ទាំង​ការ​និរទេស​។

បន្ទាប់​ពី​ការ​កាត់ក្តី បាន​រក​ឃើញ​ថា ចាប់ពី​ខែវិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ​២០២០ ចុងចោទ Wu Yifan បាន​ឆ្លៀតឱកាស​ស្ត្រី​ស្រវឹង​៣​នាក់ ដែល​មិន​ចេះ​ទប់ទល់ ឬ​ទ្រាំ​មិន​បាន នៅ​ក្នុង​គេហដ្ឋាន​របស់​គាត់​។ ហើយ​បាន​រួម​ភេ​.​ទ​ជាមួយ​ពួក​គេ​ដោយ​បង្ខំ កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​គេហដ្ឋាន​របស់​គាត់​។ Wu Yifan រួម​ជាមួយនឹង​អ្នក​ផ្សេង​ទៀត បាន​រៀបចំ​ស្ត្រី​២​នាក់​ផ្សេង​ទៀត ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​មិន​សមរម្យ​នោះ បន្ទាប់​ពី​ផឹកស្រា​។ ហើយ​តុលាការ​ប្រជាជន​ស្រុក Chaoyang បាន​ចាត់​ទុក​ថា សកម្មភាព​របស់ Wu Yifan បង្កើត​ជា​បទ​ឧ​ក្រិ​.​ដ្ឋ​នៃ​ការ​ចាប់​រំ​លោ​.​ភ និង​បទ​ឧ​ក្រិ​.​ដ្ឋ​ប្រមូលផ្តុំ​ហ្វូង​មនុស្ស​សម្រាប់​ការ​ប្រព្រឹត្ត​ខុស ដែល​គួរតែ​ត្រូវ​បាន​ផ្តន្ទាទោស​តាម​ច្បាប់​។

យោង​តាម​អង្គហេតុ នៃ​ឧក្រិដ្ឋកម្ម​របស់ Wu Yifan តាម​កាលៈទេសៈ​ពិត និង​ផលវិបាក​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម តុលាការ​បាន​ធ្វើការ​វិនិច្ឆ័យ​ដូច​ខាងលើ មន្ត្រី​ស្ថានទូត​កា​ណា​ដា ប្រចាំ​ប្រទេស​ចិន ក៏​បាន​ចូលរួម​ក្នុង​ការ​កាត់ទោស​នេះ​ដែរ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ