ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កុងតឺន័រ រ៉េ​ចង្កូត​បុ.ក​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ក្រឡា.ប់ដេក​ស្តូក​ទទឹង​មហាវិថី​ឈ្នះ​ឈ្នះ

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង បាន​រ៉េ​ចង្កូត​ជ្រុល​បុ.ក​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង បាន​រ៉េ​ចង្កូត​ជ្រុល​បុ.ក​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ក្រឡា.ប់ ដេក​ស្តូក​ទទឹង​មហាវិថី​ឈ្នះ​-ឈ្នះ​ ​បណ្តាល​​អោយ​អ្នកបើកបរ​រង​របួសស្រាល​រួច​គេចខ្លួន​បាត់​។

គ្រោះថ្នាក់​ចរាចរណ៍​​​ខាងលើ​​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ មេសា​ ឆ្នាំ​២០២៣​ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ-​ឈ្នះ (​ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​) ក្នុងភូមិ ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ ​ពណ៌​សពាក់​ស្លាក​លេខ ​កំពង់ធំ 3A-1421 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ក៍បានរ៉េ​ចង្កូត​ទៅ​ខាងឆ្វេង ជ្រុល​បុ.ក​ឡើង​ខឿន​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ​បណ្តាល​ឲ្យ​ក្រឡា.ប់​ដេក​ស្តូក​នៅ​ទទឹង​ផ្លូវ​គង់​លើ​សួន​ស្មៅ​និង​អូស​ជា​ច្រើន​ម៉ែត្រ​។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​គេ​ឃើញ​អ្នកបើកបរ​បាន​បង​របួសស្រាល​ហើយ​បាន​បើកទ្វារ​ចេញ​គេចខ្លួន​បាត់​។​ទាក់ទិន​គ្រោះថ្នាក់​នេះ គេ​ពុំ​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឡើយ​។

​តាម​ព័ត៌មាន​ខ្លះ​អះអាង​ថា​ បណ្តាល​មក​ពី​​អ្នកបើកបរ​​ង៉ោ​ក​មួយភាំង និង​ខ្លះ​ទៀត​ថា បណ្តាល​មក​ពី​គេច​ម៉ូតូ​១​គ្រឿង​ដែល​បើក​ឆ្លងផ្លូវ ក៍​ជ្រុល​ឡើង​សួនច្បារ​ក្រឡាប់​តែ​ម្តង ​។ ​រថយន្ត ត្រូវ​បាន​នគរ​បាល​ចរាចរណ៍ ស្ទួ​ចប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សា​ធា
រ​ណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ